ដំណឹងថ្មីៗ នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន ៧ករណី មានអ្នកស្លាប់៣នាក់ របួសធ្ងន់៧នាក់ និងរបួសស្រាល០នាក់។ គ្រោះថ្នាក់បានបណ្តាលឱ្យខូចខាត ម៉ូត៦គ្រឿង រថយន្តធុនតូច៥គ្រឿង​ រថយន្តធុនធំ១គ្រឿង និងយាន្តផ្សេង១គ្រឿង។ មូលហេតុនៃគ្រោះថ្នាក់គឺបង្កមកពី ល្បឿន ៣ករណី និងមិនគោពសិទ្ធិអាទិភាព ១ករណី មិនប្រកាន់ស្តាំ១ករណី បត់គ្រោះថ្នាក់១ករណី និងស្រវឹង១ករណី।

សកម្មភាពការងារ

សេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

08-02-2024
សេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣

08-02-2024

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

នៅថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត កងកម្លាំងនគរបាល និងមន្ត្រីរាជការ ដែលជាសមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសរុបចំនួន ២៥០នាក់។

តាមរយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថា៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៣ បានកើតឡើងចំនួន ៣ ៣១៧លើក បណ្តាលឱ្យស្លាប់ចំនួន ១ ៥៩០នាក់ និងរបួសចំនួន ៤ ៥១៥នាក់ (របួសធ្ងន់ ២ ៧៦៦នាក់) ដោយគិតជាមធ្យមក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩លើក បណ្តាលឱ្យស្លាប់ចំនួន ៤នាក់ និងរបួសចំនួន ១២នាក់។ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើននៅ រាជធានីភ្នំពេញ ៩៥០លើក ខេត្តព្រះសីហនុ ៣០៦លើក និងខេត្តតាកែវ ២៧០លើក។

គ្រោះថ្នាក់រថយន្តដឹកកម្មករចំនួន១៦លើក ខេត្តកំពង់ស្ពឺ៦លើក ខេត្តកណ្តាល៤លើក ខេត្តកំពង់ឆ្នាំង៣លើក ខេត្តតាកែវ២លើក ខេត្តស្វាយរៀង១លើក បណ្តាលឱ្យស្លាប់១នាក់ និងរបួស៣៥០នាក់ (របួសធ្ងន់៨១នាក់)។

មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរលើសល្បឿនកំណត់៤១%  មិនគោរពសិទ្ធិ២២%  មិនប្រកាន់ស្តាំ៩%  បត់៩%  ប្រជែងគ្រោះថ្នាក់៧% កត្តាយានយន្ត៥% ស្រវឹង៣% មិនគោរពរភ្លើងសញ្ញា១%  សុខភាព/ងងុយ១% និងកត្តាអាកាសធាតុ១%។

ប្រៀបធៀបនឹងឆ្នាំ២០២២ គ្រោះថ្នាក់កើនចំនួន ៣៤១លើក ស្មើ១១% (៣.៣១៧/២.៩៧៦លើក)   អ្នកស្លាប់ថយចុះចំនួន ១១៩នាក់ ស្មើ៧% (១.៥៩០/១.៧០៩នាក់) និងអ្នករបួសកើនចំនួន ៤៨៩នាក់ ស្មើ១២% (៤.៥១៥/ ៤.០២៦នាក់)។

ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨០% (១.២៧៩/១៥៩០នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៦៩% (៨៨៨/១២៧៩នាក់)។ 

ដើម្បីអនុវត្តឱ្យបានសម្រេចតាមផែនការ និងបញ្ហាប្រឈមនេះ គ.ស.ច.គ. ដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៤  ដូចខាងក្រោម៖ 

១-បន្តជំរុញការរឹតបន្តឹងអនុវត្តអនុក្រឹត្យលេខ៣៩ អនក្របក. ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ផែនការសកម្មភាពលេខ០០៣ផ.ក និងសេចក្តីណែនាំលេខ ០០៥សណន ចុះថ្ងៃទី១៥ ខែមីនា  ឆ្នាំ២០២១  ស្តីពីការបង្កើនប្រសិទ្ធភាពរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ របស់អនុគណៈកម្មការទី២ ទាំងនៅតាមដងផ្លូវ និងគោលដៅដើមទីដោយធ្វើការតាមដាន និងត្រួតពិនិត្យជាប្រចាំដើម្បីកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើឱ្យការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកកាន់តែមានប្រសិទ្ធភាពថែមទៀត

 ២-បន្តពង្រឹងយន្តការដឹកនាំបញ្ជា និងលើកកម្ពស់សមត្ថភាពជំនាញ ដល់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំងអប់រំណែនាំប្រកាន់វិន័យ សីលធម៌ឥរិយាបថ សំដៅកាត់បន្ថយ និងឈានទៅលុបបំបាត់រាល់ការខុសឆ្គងរបស់មន្ត្រីអនុវត្តច្បាប់ ព្រមទាំងការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ

 ៣-បន្តដំណើរកម្មវិធីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការដកពិន្ទុ និងបំពេញពិន្ទុឡើងវិញចំពោះបណ្ណបើកបរយានយន្ត តាមឧបករណ៍បច្ចេកទេសដកពិន្ទុ និងពិន័យអន្តរការណ៍។

៤-បន្តពង្រឹងការអប់រំផ្សព្វផ្សាយលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង អ្នកស្លាប់ និងរបួស។

៥-ពិនិត្យ និងបង្កើតនីតិវិធីដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញគ្រប់ក្រសួង ស្ថាប័ន រោងចក្រ សហគ្រាស បើកវគ្គអប់រំផ្សព្វផ្សាយអំពីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍របស់មន្ត្រីរាជការ កម្មករ និយោជិតក្រោមឱវាទ។ 

៦-បន្ត និងបញ្ចប់ការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។ 

៧-រៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥

៨-រៀបចំទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩

៩-បន្តពង្រឹងយន្តការតាមដានប្រតិកម្មរបស់សាធារណជន ដើម្បីធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា។

កិច្ចប្រជុំពិភាក្សា ស្តីពីការស្នើសុំ ODA សម្រាប់គម្រោង ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាពនៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា

22-01-2024

កិច្ចប្រជុំពិភាក្សា ស្តីពីការស្នើសុំ ODA សម្រាប់គម្រោង «ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាពនៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា» ជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ 

នៅថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការស្នើសុំ ODA សម្រាប់គម្រោង «ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាពនៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា» ជាមួយគណៈប្រតិភូ នៃសាកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ (Korea National University of Transportation)។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក Kim Hyun សាស្រ្តាចារ្យនៃសាកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ និងសហការីក្រុមហ៊ុន Daon Daol Cambodia ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីរាជការ សរុបចំនួន ១៦នាក់។  

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ជាពិសេសរាយការណ៍អំពីដំណើរការនៃការស្នើសុំ ODA ធ្វើយ៉ាងណាដើម្បីទទួលបានការអនុម័តពីរដ្ឋាភិបាលកូរ៉េ សម្រាប់គម្រោង Safe School Zone។ 

គួរបញ្ជាក់ផងថា គម្រោងនេះមានគោលដៅចំនួនបី: ១.ការបំពាក់បរិក្ខារសុវត្ថិភាពតាមតំបន់សាលារៀន ២.ការបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយ និង ៣.ការបង្កើតក្រុមអ្នកស្ម័គ្រចិត្ត។

ឯកសារ

របាយការណ៍ប្រចាំថ្ងៃទី ១៦-កញ្ញា-២០២៤

ស្ថានភាពគ្រោះថ្នាក់

ប្រៀបធៀបថ្ងៃម្សិលមិញ

ប្រៀបធៀបថ្ងៃម្សិលមិញ ម្សិលមិញ ថ្ងៃនេះ ប្រៀបធៀប
ករណីគ្រោះថ្នាក់ 10 7 ថយ 3 លើក
អ្នកស្លាប់ 4 1 ថយ 3 នាក់
អ្នករបួសធ្ងន់ 10 2 ថយ 8 នាក់
អ្នករបួសស្រាល 2 1 ថយ 1 នាក់
មិនពាក់មួកសុវត្ថិភាព 8 3 ថយ 5 នាក់
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អ្នកទស្សនាគេហទំព័រ

សរុប

0039

ថ្ងៃនេះ

0001

ម្សិលមិញ

0001