ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA

នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥ នៅសាលកោះពេជ្យមានរៀបចំពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA ចំនួន១០០០០មួក ដល់សាខាងទូទាំងប្រទេស។ ក្នុងដំណាក់កាលទី១នេះផ្តល់ជូនសាខាចំនួន១៣សាខាដែលមានអ្នកចូលរួមសរុប៩០០នាក់ក្រោមប្រធានបទ “ក្តីបារម្មណ៍ដ៍ធំធេងពីហុងដារ”។

នៅក្នុងកម្មវិធីនេះមានការចូលរួមពីលោកជំទាវ មឹន មាណាវី រដ្ឋលេខាធិការនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម សម កុសល នាយក នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា លោក ប៊េន កៀស្រ៊ីថាណាកន ប្រធានក្រុមហ៊ុនNCX ព្រមជាមួយភ្ញៀវ កិត្តិយលជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

ការចែកមួកសុវត្ថិភាពរបស់ក្រុមហ៊ុន HONDA NCXជាផ្នែកមួយយ៉ាង សំខាន់ក្នុងការចូលរួមកាត់បន្ថយការរងរបួសក្បាលធ្ងន់ធ្ងរ ក៏ដូចជាការ ស្លាប់ដោយការរងរបួសក្បាលពីគ្រោះថ្នាក់ចរាចរណ៍ ដែលសកម្មភាពនេះធ្វើឡើងស្របពេលដែលកម្ពុជា កំពង់ប្រឈមទៅនឹងការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានការកើនឡើង ហើយវាក៏ជាផ្នែកមួយនៃចលនាមនុស្សធម៌របស់ក្រុមហ៊ុន HONDA ម៉្យាងវិញទៀត គឺដើម្បីជំរុញលើការពាក់មួកសុវត្ថិភាពដល់អ្នកប្រើប្រាស់ម៉ូតូ ដែលច្បាប់ថ្មីតំរូវឲ្យពាល់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ គិតទាំងកុមារ ស្របតាមពាក្យស្លោក “ មួកសុវត្ថិភាពមួយជួយជិវិតបានម្នាក់! ” ។

 

 

 

         


 

 

 

 
អត្តបទ ទាក់ទង
ពិភាក្សាការងារស្តីពី ការរៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២
កិច្ចប្រជុំពិភាក្សាការងារស្តីពី ការរៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ នៅខេត្តត្បូងឃ្មុំ នៅព្រឹក ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំកិច្ចប្រជុំពិភាក្សាការងារស្តីពី ដំណើរការនៃការរៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ និងរាយការណ៍អំពីវឌ្ឍនភាពលើដំណើរនៃការចាត់ចែងការងារតាមផែននីមួយៗដែលត្រូវទទួលបន្ទុក។
វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈព្រមទាំងការរៀបចំរបាយការណ៍លទ្ធកម្ម”
“ការពង្រឹងភាពទទួលខុសត្រូវ និងសមត្ថភាពក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការថវិកាដល់សមាសភាពអង្គភាពថវិកា” និងវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈព្រមទាំងការរៀបចំរបាយការណ៍លទ្ធកម្ម” ដល់អង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន នៅសណ្ឋាគារមណ្ឌលគិរីអូតែល ខេត្តមណ្ឌលគិរី នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារមណ្ឌលគិរីអូតែល ខេត្តមណ្ឌលគិរី លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកស្រី ថូ ដាលីន ប្រធានការិយាល័យស្រាវជ្រាវ និងស្ថិតិ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឆ្នាំ២០១៨” វគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងភាពទទួលខុសត្រូវ និងសមត្ថភាពក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការថវិកាដល់សមាសភាពអង្គភាពថវិកា” និងវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈព្រមទាំងការរៀបចំរបាយការណ៍លទ្ធកម្ម” ដល់អង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន
ពិធីផ្តល់អំណោយមួកសុវត្ថិភាពជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បាក់ខែង
ពិធីផ្តល់អំណោយមួកសុវត្ថិភាពជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បាក់ខែង ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 
នៅព្រឹក ថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បាក់ខែង លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្តល់អំណោយមួកសុវត្ថិភាពជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ២៧៥នាក់។ 
ការចូលរួមកិច្ចប្រជុំស្តីពី ដំណោះស្រាយសំខាន់ៗនៃគ្រោះថ្នាក់ចរាចរណ៍នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
ការចូលរួមកិច្ចប្រជុំស្តីពី ដំណោះស្រាយសំខាន់ៗនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងអ្នករបួសនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា 

នៅថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ជំនាញការផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន របស់ប្រទេសកម្ពុជា លោក បូរាណ សត្យា អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមកិច្ចប្រជុំស្តីពី ដំណោះស្រាយសំខាន់ៗនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងអ្នករបួសនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានប្រព្រឹត្តទៅនៅទីក្រុងញូដេលី ប្រទេសឥណ្ឌា។ គោលបំណងនៃកិច្ចប្រជុំនេះ គឺ ដើម្បីសម្រេចគោលដៅសុវត្ថិភាពចរាចណ៍ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយស្ថេរភាព ក៏ដូចជា ការពិនិត្យឡើងវិញនូវលទ្ធផលនៃការសិក្សានាពេលពេលកន្លងមកផងដែរ។
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក