ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
សេចក្តីជូនដំណឹង


សូមបងប្អូនដែលមានបណ្ណបើកបរយានយន្តដែលចេញមុនឆ្នាំ២០០៧ និងបណ្ណបើកបរដែលចេញចាប់ពីឆ្នាំ២០០៧ប៉ុន្តែអស់សុពលភាព  សូមមកប្តូរបណ្ណបើកបរ!

នគរបាលចរាចរណ៍ផ្លូវគោក នឹងធ្វើការផាកពិន័យ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ។

បញ្ជាក់៖ យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១១៥/០០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥

មាត្រា៨៩៖ 

អ្នកកាន់បណ្ណបើកបរដែលត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០២០៧/០០៧ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧ អាចបន្តប្រើប្រាស់រហូតអស់សុពលភាព។

អ្នកកាន់បណ្ណបើកបរដែលមិនត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលបានប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខនស/រកម/០២០៧/០០៧ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧ ត្រូវបំពេញបែបបទសុំប្តូរបណ្ណបើកបរឲ្យបានចប់សព្វគ្រប់ក្នុងរយៈពេល១(មួយ)ឆ្នាំ បន្ទាប់ពីច្បាប់នេះចូលជាធរមាន នៅទូទំាងប្រទេស។

អត្តបទ ទាក់ទង
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នៅព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ ទទួលបានការចូលរួមជាអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងចូលរួមអមដំណើរដោយ លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាច្រើនរូបផងដែរ។
ពិធីប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០
របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្ហាញថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៩កន្លងទៅមានការកើនឡើង ស្របពេលជាមួយគ្នានឹងការចុះបញ្ជីយានយន្តមានការកើនឡើងយ៉ាងគំហុក
ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ កិច្ចប្រជុំនេះរៀបចំឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីថ្នាក់ ដឹកនាំ មន្ត្រីរាជការ នៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ បញ្ហាប្រឈម វាយតម្លៃអំពីស្ថានភាពចរាចរណ៍ឆ្នាំ២០១៩ និងដាក់ចេញទិសដៅការងារឆ្នាំ២០២០ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅរក្សាសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ទប់ស្កាត់ និងកាត់បន្ថយ នូវកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖ នៅឆ្នាំ២០១៩ កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងចំនួន២៦% ប្រៀបធៀបនឹងឆ្នាំ២០១៨ ក្នុងនោះចំនួនអ្នកស្លាប់បានកើនឡើង១២% ប្រៀបធៀបនឹងឆ្នាំ២០១៨ ចំណែកឯអ្នករបួសបានកើនឡើងចំនួន ២៩% ប្រៀបធៀបនឹងឆ្នាំ២០១៨។
បន្តការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ខេត្តពោធិ៍សាត់
សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ទីតាំងនៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងខេត្តពោធិ៍សាត់ បានទទួលការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” កាលពីព្រឹក ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករាឆ្នាំ២០២០ សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ ផ្សេងទៀត ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ រួមមាន សាលាបឋមសិក្សាបឹងខ្នារ សាលាបឋមសិក្សាព្រៃផ្តៅ សាលាបឋមសិក្សាសម្តេចឪសម្តេចម៉ែ និងសាលាបឋមសិក្សាស្នាមព្រះ បានទទួលការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលនូវចំណេះដឹងមូលដ្ឋានទាក់ទងនឹងភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍សំខាន់ៗសម្រាប់ថ្មើរជើង វិធានសុវត្ថិភាពសម្រាប់ថ្មើរជើង ប្រការដែលត្រូវជៀសវាងមួយចំនួនសម្រាប់ថ្មើរជើង ព្រមទាំងទទួលសម្ភារសិក្សាមួយចំនួន តាមរយៈនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ តំណាងក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការឧបត្ថម្ភពីអង្គការមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ហៅកាត់ថា “JAIF” ដែលជាគម្រោងអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដំណាក់កាលទី២ ក្រោមប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”។ សិស្សានុសិស្សនៅតាមសាលាបឋមសិក្សានីមួយៗ ត្រូវបានជ្រើសរើសពីសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដោយក្នុងសាលានីមួយៗជ្រើសរើសចំនួន ១០០នាក់។
បន្តការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់
សិស្សានុសិស្សនៃសាលាបមឋសិក្សាចំនួន៤ទីតាំងនៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ បានទទួលការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករាឆ្នាំ២០២០ សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ ផ្សេងទៀត ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ រួមមាន សាលាបឋមសិក្សាគា សាលាបឋមសិក្សាអូគ្រៀត សាលាបឋមសិក្សាព្រៃស្វាយ និងសាលាបឋមសិក្សាអូតាប៉ោង បានទទួលការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលនូវចំណេះដឹងមូលដ្ឋានទាក់ទងនឹងភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍សំខាន់ៗសម្រាប់ថ្មើរជើង វិធានសុវត្ថិភាពសម្រាប់ថ្មើរជើង ប្រការដែលត្រូវជៀសវាងមួយចំនួនសម្រាប់ថ្មើរជើង ព្រមទាំងទទួលសម្ភារសិក្សាមួយចំនួន តាមរយៈនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ តំណាងក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការឧបត្ថម្ភពីអង្គការមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ហៅកាត់ថា “JAIF” ដែលជាគម្រោងអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដំណាក់កាលទី២ ក្រោមប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”។ សិស្សានុសិស្សនៅតាមសាលាបឋមសិក្សានីមួយៗ ត្រូវបានជ្រើសរើសពីសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដោយក្នុងសាលានីមួយៗជ្រើសរើសចំនួន ១០០នាក់។
prev12345...5556next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក