ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំសណ្ឋាគារសូហ្វីតែលភូគីត្រា មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសមាសភាពចូលរួមពីសមាជិក សមាជិការ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុគណៈកម្មការទី១ អនុគណៈកម្មការទី២ អគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត កងរាជអាវុធហត្ថរាជធានី ខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន សរុបចំនួន ២៥៨នាក់។
កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១-របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
២-ការលើឡើងអំពីបញ្ហាប្រឈម និងដំណោះស្រាយសុវត្ថិភាពចរាចរណ៍ក្នុងដែនសមត្ថកិច្ច
៣-ចំណាប់អារម្មណ៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពីការកែទម្រង់សេវាសាធារណៈ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
៤-មតិណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ.
៥-ពិធីផ្សព្វផ្សាយការទទួលពាន់រង្វាន់សុវត្ថិភាពចរាចរណ៍របស់ព្រះអង្គម្ចាស់ Micheal of Kent នៃប្រទេសអង់គ្លេស ប្រគល់បណ្ណសរសើរដល់អង្គភាព និងប្រគល់បណ្ណសរសើរជូនរង្វាន់ ដល់បុគ្គលដែលមានស្នាដៃក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ឆ្នាំ២០១៦។

អត្តបទ ទាក់ទង
កម្ពុជាទទួលបានពានរង្វាន់អន្តរជាតិលើការងារសុវត្ថិភាពចរាចរណ៍
នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កម្ពុជាទទួលបានពានរង្វាន់អន្តរជាតិលើការងារសុវត្ថិភាពចរាចរណ៍ ហើយពានរង្វាន់នេះត្រូវបានព្រះអង្គម្ចាស់ Michael ប្រគល់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ការខិតខំរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករយៈពេល១១ខែ ឆ្នាំ២០១៦ បានធ្វើឲ្យមានការថយចុះគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៥១លើក ចំនួនអ្នកស្លាប់ថយចុះ ២៥៩នាក់ របួសថយចុះចំនួន ៥៩៦នាក់ ប្រៀបធៀបឆ្នាំ២០១៥ គឺជាលក្ខណៈវិនិច្ឆ័យក្នុងការទទួលបានពានរង្វាន់នេះ។ សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់ថាពានរង្វាន់នេះគឺបានមកពីការខិតខំប្រឹងប្រែងរួមពីគ្រប់មជ្ឍដ្ឋាន ក្នុងនោះមានការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ការខិតខំរបស់មន្ត្រីអនុវត្តច្បាប់ និងការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការជាតិ អន្តរជាតិ ទើបទទួលបានជោគជ័យក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៦នេះ។ សម្តេចក្រឡាហោម បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប សូមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន និងយោគយល់អាធ្យាស្រ័យក្នុងការបើកបរ ពិសេសអ្នកជិះម៉ូតូគ្រប់រូប អ្នកបើកបរអាជីពដឹកកម្មករ ដឹកអ្នកដំណើរ ដឹកទំនិញ ដើម្បីកាត់បន្ថយថែមទៀតនូវជនរងគ្រោះថ្នាក់ចរាចរណ៍នាឆ្នាំ២០១៧ ខាងមុខ។

 
សេចក្តីណែនាំស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 


 
សេចក្តីជូនដំណឹង គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងអំណរគុណនិងការកោតសរសើរប្រកបដោយក្តីមោទនភាពបំផុត ចំពោះសាធារណជននិងសមត្ថកិច្ចទូទាំងប្រទេស ដែលមានឆន្ទៈខ្ពស់ក្នុងការចូលរួមគោរពនិងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ទាំងពេលធ្វើចរាចរណ៍លើទ្រូងផ្លូវ ក៏ដូចជាការបំពេញបែបបទផ្សេងៗតាមលក្ខខណ្ឌដែលច្បាប់បានតម្រូវ។    
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក