ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នាថ្ងៃទី៦ ខែកញ្ញា ជីក្រែង សៀមរាប

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ដល់បងប្អូនដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ មន្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សសយក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប រដ្ឋបាលសាលាស្រុកជីក្រែង និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចែកខិត្តបណ្ណបទប្បញ្ញាតិសំខាន់ៗស្តីពីចរាចរណ៍ផ្លូវគោកចំនួន ៥០០សន្លឹក មួកសុវត្ថិភាពចំនួន ០៤មួក អាវយឺតចំនួន ០៨អាវ ស្ទីកឃ័រចំណាំងផ្លាតចំនួន ៥០០សន្លឹក ខិត្តបណ្ណគោរពច្បាប់ចរាចរណ៍គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃចំនួន ១០០០សន្លឹក សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ១៥ក្បាល ដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៦ ដែលមានទីតាំងនៅផ្សារកំពង់ក្តីស្ថិតក្នុងភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ គោលបំណងនៃការធ្វើយុទ្ធនាការនេះគឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវគ្រប់រូបឱ្យចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ អ្នកបើកបររថយន្តត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ បើពិសាគ្រឿងស្រវឹងកុំបើកបរ ការពារជីវិតអ្នកកុំបើកបរហួសល្បឿនកំណត់ ដើម្បីទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ផ្លូវគោក ឱ្យថយចុះមកនៅកម្រិតទាបបំផុត។ សមាសភាពដែលបានចូលរួមក្នុងយុទ្ធនាការមាន នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សសយក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន សាលាស្រុកជីក្រែង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សរុបចំនួន ២៤នាក់។   

 

អត្តបទ ទាក់ទង
ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាទួលគោកលើប្រធានបទមួកសុវត្ថិភាព
ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ នៅសាលាបឋមសិក្សាទួលគោក មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី
វគ្គបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ នៅសាលប្រជុំធំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បាបរៀបចំកម្មវិធីណ្តុះបណ្តាលគ្រូបង្គោល
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក