ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នាថ្ងៃទី១១ ខែកញ្ញា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ដល់បងប្អូនដែលរស់នៅក្បែរចំណតរថយន្តធំខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ មន្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សសយក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន សាលាខេត្តបន្ទាយមានជ័យ សាលាក្រុងសិរីសោភ័ណ្ឌ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចែកខិត្តបណ្ណបទប្បញ្ញាតិសំខាន់ៗស្តីពីចរាចរណ៍ផ្លូវគោកចំនួន ៤០០សន្លឹក មួកសុវត្ថិភាពចំនួន ០៣មួក អាវយឺតចំនួន ០៣អាវ ស្ទីកឃ័រចំណាំងផ្លាតចំនួន ១០០សន្លឹក ខិត្តបណ្ណគោរពច្បាប់ចរាចរណ៍គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃចំនួន ៤០០សន្លឹក សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១០០ក្បាល ដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរចំណតរថយន្តធំខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ និងបានប្រគល់សម្ភារៈអប់រំជូន ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យផងដែរ។គោលបំណងនៃការធ្វើយុទ្ធនាការនេះគឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវគ្រប់រូបឱ្យចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ អ្នកបើកបររថយន្តត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ បើពិសាគ្រឿងស្រវឹងកុំបើកបរ ការពារជីវិតអ្នកកុំបើកបរហួសល្បឿនកំណត់ ដើម្បីទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ផ្លូវគោក ឱ្យថយចុះមកនៅកម្រិតទាបបំផុត។ សមាសភាពដែលបានចូលរួមក្នុងយុទ្ធនាការមាន នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សសយក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន អភិបាលរងខេត្តបន្ទាយមានជ័យ អភិបាលក្រុងសិរីសោភ័ណ្ឌ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋសរុបចំនួន ៨១នាក់។

អត្តបទ ទាក់ទង
សិក្ខាសាលាបូកសរុបលទ្ធផលគម្រោងផ្តួចផ្តើមទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង
នាថ្ងៃព្រហស្បតិ៍ ០២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកទំនាក់ទំនងជាតិ និងអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.
កិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០១៧ របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
កិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០១៧ របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំកិច្ចប្រជុំប្រចាំខែរបស់ខ្លួន ដើម្បីតាមដានអំពីវឌ្ឍនភាពដែលអគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. សម្រេចបាន ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ​ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គសចគ និងមានការចូលរួមពីឯកឧត្តម លោក លោកស្រី សមាជិក សមាជិការ អគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. សរុបចំនួន ១៩នាក់។
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នៅផ្លូវជាតិលេខ៤
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នៅផ្លូវជាតិលេខ៤ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងសហភាពសហព័ន្ធ យុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការសុវត្ថិភាព ចរាចរណ៍ពញ្ញាក់ស្មារតីដល់អ្នកប្រើ ប្រាស់ផ្លូវ អោយមាន ការប្រុងប្រយ័ត្ន នាឱកាសមុន ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៨ នៅទីតាំងផ្លូវជាតិលេខ៤ ត្រង់មុខផ្សារជម្ពូវ័នថ្មីចែកខិតបណ្ណសុវត្ថិភាពចរាចរណ៍ សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទៅដល់ ប្រជាពលរដ្ឋដែលធ្វើចរាចរណ៍នៅតាមដងផ្លូវនិងបិទស្ទីកឃ័រចំណាំងផ្លាតនៅលើយានយន្ត
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នៅផ្លូវជាតិលេខ៣
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នៅផ្លូវជាតិលេខ៣
prev12345...1314next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក