ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
សិក្ខាសាលាថ្នាក់អនុតំបន់អាស៊ីអាគ្នេយ៍ស្តីពីបច្ចុប្បន្នភាពនៃគោលដៅសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០១៦-២០២០

នាថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយ UNESCAP បានរៀបចំសិក្ខាសាលាថ្នាក់អនុតំបន់អាស៊ីអាគ្នេយ៍ស្តីពីបច្ចុប្បន្នភាពនៃគោលដៅសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០១៦-២០២០ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សមាសភាពដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលារួមមាន សមាជិកសមាជិការ គ.ស.ច.គ. អគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. អង្គការជាតិ ក្រុមហ៊ុនឯកជន ក្រុមការងារ iRAP ប្រទេសសង្ហិបុរី ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា ប្រទេសកូរ៉េ ប្រទេសឡាវ ប្រទេសថៃ ប្រទេសឥណ្ឌា ប្រទេសអូស្រ្តាលី ASENA NCAP IRTE KOTSA ChinaRAP QUT WHO KOTI Diageo និងអ្នកសារព័ត៌មានសរុបចំនួន ១២៩នាក់។ 

 

គោលបំណងនៃសិក្ខាសាលានេះគឺពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគោលដៅទសវត្សរ៍របស់អង្គការសហប្រជាជាតិ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន៥០%នៅដំណាច់ឆ្នាំ២០២០។ ទាំងនេះគឺជាការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយជីវិត និងសម្រាលទុក្ខលំបាក ក៏ដូចជាកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

អត្តបទ ទាក់ទង
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នាថ្ងៃទី៦ ខែកញ្ញា ជីក្រែង សៀមរាប
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ដល់បងប្អូនដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ មន្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សសយក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប រដ្ឋបាលសាលាស្រុកជីក្រែង និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចែកខិត្តបណ្ណបទប្បញ្ញាតិសំខាន់ៗស្តីពីចរាចរណ៍ផ្លូវគោកចំនួន ៥០០សន្លឹក មួកសុវត្ថិភាពចំនួន ០៤មួក អាវយឺតចំនួន ០៨អាវ ស្ទីកឃ័រចំណាំងផ្លាតចំនួន ៥០០សន្លឹក ខិត្តបណ្ណគោរពច្បាប់ចរាចរណ៍គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃចំនួន ១០០០សន្លឹក សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ១៥ក្បាល ដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៦ ដែលមានទីតាំងនៅផ្សារកំពង់ក្តីស្ថិតក្នុងភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នាថ្ងៃទី២៥ ខែសីហា
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ដល់បងប្អូនដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកស្ទោង ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ មន្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សសយក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន សាលាខេត្តកំពង់ធំ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ អភិបាលរងស្រុកស្ទោង និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចែកខិត្តបណ្ណបទប្បញ្ញាតិសំខាន់ៗស្តីពីចរាចរណ៍ផ្លូវគោកចំនួន ១៧០០សន្លឹក មួកសុវត្ថិភាពចំនួន ០៧មួក អាវយឺតចំនួន ១៣អាវ ស្ទីកឃ័រចំណាំងផ្លាតចំនួន ១៦០០សន្លឹក ខិត្តបណ្ណគោរពច្បាប់ចរាចរណ៍គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃចំនួន ១៧០០សន្លឹក សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ១០០ក្បាល ដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៦ ដែលមានទីតាំងចំនួន ០៣គឺ នៅផ្សារថ្នល់បំបែកស្ថិតក្នុងស្រុងកំពង់ស្វាយ ផ្សារកំពង់ធំស្ថិតក្នុងក្រុងស្ទឹងសែន និងផ្សារស្ទោងស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ដល់បងប្អូនដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ មន្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សសយក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន សាលាខេត្តកំពង់ធំ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចែកខិត្តបណ្ណបទប្បញ្ញាតិសំខាន់ៗស្តីពីចរាចរណ៍ផ្លូវគោកចំនួន ៩០០សន្លឹក មួកសុវត្ថិភាពចំនួន ១០មួក អាវយឺតចំនួន ១២អាវ ស្ទីកឃ័រចំណាំងផ្លាតចំនួន ៩០០សន្លឹក ខិត្តបណ្ណគោរពច្បាប់ចរាចរណ៍គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃចំនួន ៧០០សន្លឹក សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ១០០ក្បាល ដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៦A ដែលមានទីតាំងចំនួន ០៣គឺ នៅផ្សារតាំងគោក ផ្សាររំលង និងផ្សារកំពង់ថ្ម ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សេ​ចក្តិអំពាវនាវ ចូលឆ្នាំខ្មែរ
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងនូវការកោតសរសើរប្រកបដោយក្តីមោទនភាពជាទីបំផុតចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលុបដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យ៉ាងផុលផុសក្នុងពេលធ្វើចរាចរណ៍ រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាឆ្នាំ២០១៦ កន្លងទៅ។ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែងដែលអាចកើតឡើងភ្លាមៗ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស ឬខ្ជីខ្ជារមិនគោរពច្បាប់។
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក