ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នាថ្ងៃទី២៦ខែតុលាឆ្នាំ២០១៧

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍

 

នាថ្ងៃទី២៦ខែតុលាឆ្នាំ២០១៧  អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការនិងដឹកជញ្ជូន និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវអោយមានការប្រុងប្រយ័ត្ន នាឱកាសមុនពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅទីតាំងមុខផ្សារបែកចាន ចែកខិតបណ្ណសុវត្ថិភាពចរាចរណ៍ក្នុងផ្សារ បិទស្ទីកឃ័រចំណាំងផ្លាតនៅលើយានយន្តនៅមុខផ្សារដោយរៀបចំមានកម្មិធីសួរឆ្លើយសំណួរស្តីពីច្បាប់ចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍។ ជាលទ្ធផល បានជូនមួកសុវត្ថិភាពចំនួន៦មួកដល់អ្នកឆ្លើយសំណួរបានត្រឹមត្រូវ ដែលមួកសុវត្ថិភាពនោះបានទទួលការឧបត្ថម្ភពីអង្គការជនពិការអន្តរជាតិអ្នកឆ្លើយត្រូវ៣សំណួរទទួលបានមួកសុវត្ថិភាព១បានចែកច្បាប់ចរាចរណ៍បាន១០០ក្បាល ស្ទីកឃ័របាន២០០សន្លឹក សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹងបាន១០០ក្បាល ខិតបណ្ណ១០ចំណុចដើម្បីសុវត្ថិភាពបាន២០០សន្លឹក ខិតបណ្ណបទប្បញ្ញត្តិចរាចរណ៍មាត្រាសំខាន់ៗបាន២០០សន្លឹក។

អត្តបទ ទាក់ទង
ការចុះផ្សព្វផ្សាយ និងចែកឯកសារទាក់ទងនឹងច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមធនាគារ
នៅថ្ងៃព្រហស្បតិ៍ ០២រោច ខែជេស្ឋ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើការចុះផ្សព្វផ្សាយ និងចែកឯកសារទាក់ទងនឹងច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមធនាគារ និងមីក្រូហិរញ្ញវត្ថុ ចំនួន ៧កន្លែង មានដូចជា ធនាគារ BRED ធនាគារវឌ្ឍនៈ ធនាគារស្ថាបនា ភីអិលស៊ី មីយ៉ាហ្វាយនែនសល ភីអិលស៊ី ធនាគារប៊ូយុងខ្មែរ ធនាគារ SHB Cambodia និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។ ក្រុមការងារបានផ្តល់ព័ត៌មានស្តីពីកម្មវិធីបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបច្ចេកទេសបើកបរទោចក្រយានយន្ត ដល់ស្ថាប័នទាំងនោះឱ្យបានជ្រួតជ្រាប និងចូលរួមឱ្យបានផុសផុលទៅតាមលទ្ធភាពរបស់ខ្លួន។
ជំនួបប្រជុំពិភាក្សាការងារស្តីពីសុវត្ថិភាពចរាចរណ៍ រវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងសាលាអន្តរជាតិហ្សាម៉ាន់
ជំនួបប្រជុំពិភាក្សាការងារស្តីពីសុវត្ថិភាពចរាចរណ៍ រវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងសាលាអន្តរជាតិហ្សាម៉ាន់ 

នៅព្រឹក ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានជំនួបពិភាក្សាការងារទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានរៀបចំឡើងដោយ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងមកពីសាលាអន្តរជាតិហ្សាម៉ាន់។
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ
នៅថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាសពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ នៅតាមបណ្តោយផ្លូវជាតិលេខ ៣ ក្បែររង្វង់មូលចោមចៅ មុខបញ្ជាការដ្ឋាន កងកម្លាំងវិស្វកម្មអគ្គបញ្ជាការនៃ ខ.ភ.ម។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះក៏ទទួលបានការចូលរួមពី ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ផងដែរ។
កិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ និង ប្រចាំខែមេសា ឆ្នាំ២០១៨
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ និង ប្រចាំខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។ តាមរយៈរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០១៨ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៧ គ្រោះថ្នាក់ថយចុះចំនួន ១៧០លើក ស្មើ ១៧% ស្លាប់ថយ ១២នាក់ ស្មើ ២% និងរបួសថយចំនួន ២៣៤នាក់ ស្មើ ១៦%។ ការបើកបរហួសល្បឿនកំណត់ជាមូលហេតុចម្បង ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ បន្ទាប់មក ការមិនគោរពសិទ្ធិ និងការមិនប្រកាន់ស្តាំ។ ចំពោះរបាយការណ៍ខែមេសា ឆ្នាំ២០១៨ ធៀបនឹង ខែមេសាឆ្នាំ២០១៧
prev12345...1718next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក