ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នាថ្ងៃទី២៦ខែតុលាឆ្នាំ២០១៧

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍

 

នាថ្ងៃទី២៦ខែតុលាឆ្នាំ២០១៧  អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការនិងដឹកជញ្ជូន និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវអោយមានការប្រុងប្រយ័ត្ន នាឱកាសមុនពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅទីតាំងមុខផ្សារបែកចាន ចែកខិតបណ្ណសុវត្ថិភាពចរាចរណ៍ក្នុងផ្សារ បិទស្ទីកឃ័រចំណាំងផ្លាតនៅលើយានយន្តនៅមុខផ្សារដោយរៀបចំមានកម្មិធីសួរឆ្លើយសំណួរស្តីពីច្បាប់ចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍។ ជាលទ្ធផល បានជូនមួកសុវត្ថិភាពចំនួន៦មួកដល់អ្នកឆ្លើយសំណួរបានត្រឹមត្រូវ ដែលមួកសុវត្ថិភាពនោះបានទទួលការឧបត្ថម្ភពីអង្គការជនពិការអន្តរជាតិអ្នកឆ្លើយត្រូវ៣សំណួរទទួលបានមួកសុវត្ថិភាព១បានចែកច្បាប់ចរាចរណ៍បាន១០០ក្បាល ស្ទីកឃ័របាន២០០សន្លឹក សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹងបាន១០០ក្បាល ខិតបណ្ណ១០ចំណុចដើម្បីសុវត្ថិភាពបាន២០០សន្លឹក ខិតបណ្ណបទប្បញ្ញត្តិចរាចរណ៍មាត្រាសំខាន់ៗបាន២០០សន្លឹក។

អត្តបទ ទាក់ទង
កិច្ចប្រជុំពិភាក្សាការងារជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICE)
កិច្ចប្រជុំពិភាក្សាការងារជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICE) ស្តីអំពីវឌ្ឍនភាពការងារ នៃការរៀបចំធ្វើយុទ្ធនាការសុវត្ថិភាព“Save Our Kids, Speed Down” នៅសាលាបឋមសិក្សា ផ្លូវជាតិលេខ ១និងផ្លូវជាតិលេខ ៥ 

នៅវេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃពុធ ១០រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំការប្រជុំពិភាក្សាការងារ ស្តីអំពីវឌ្ឍនភាពការងារនៃការរៀបចំធ្វើយុទ្ធនាការ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”( Save Our Kids, Speed Down)។ 
សិក្ខាសាលាផ្សព្វផ្សាយស្តីពី “គោលនយោបាយចំណូលរយៈពេលមធ្យម និងយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣
សិក្ខាសាលាផ្សព្វផ្សាយស្តីពី “គោលនយោបាយចំណូលរយៈពេលមធ្យម និងយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ ដល់អង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន” នាថ្ងៃព្រហស្បតិ៍ ០៤រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចូលរួមក្នុងសិក្ខាសាលាស្តីពី “គោលនយោបាយចំណូលរយៈពេលមធ្យម និងយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ ដល់អង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន” ក្រោមអធិបតីភាព ឯកឧត្តម ជួប សុភក្តិ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន សមាសភាពដែលបានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលារួមមានអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក សមុទ្រ និងកំពង់ផែ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សរុបចំនួន ២៨នាក់។ សិក្ខាសាលានេះបានពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖
កិច្ចប្រជុំក្រុមការងារពហុវិស័យពិសេស ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកអាស៊ាន លើកទី ៩
នៅព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារ ឌឹប៊រឃែលី ក្រុងបាងកក ប្រទេសថៃ។ លោក បូរាណ សត្យា អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងអគ្គនាយដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួម កិច្ចប្រជុំក្រុមការងារពហុវិស័យពិសេស ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកអាស៊ាន លើកទី ៩ កិច្ចប្រជុំអនុក្រុមការងារផ្លូវហាយវេអាស៊ាន លើកទី១៦ និង កិច្ចប្រជុំកុ្រមការងារដឹកជញ្ជូនផ្លូវគោកអាស៊ាន លើកទី២៧ ។ កិច្ចប្រជុំខាងលើ មានសមាជិកចូលរួមមកពី ADB, E-READI និងបណ្តាប្រទេសជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ សរុបចំនួន ៤០នាក់៕  
ពិធីប្រគល់មួកសុវត្ថិភាព និងរនាំងសុវត្ថិភាព ជូនដល់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាកុលាបទី១
ពិធីប្រគល់មួកសុវត្ថិភាព និងរនាំងសុវត្ថិភាព ជូនដល់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាកុលាបទី១ នៅព្រឹក ថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាកូលាបទី១ មានរៀបចំពិធីប្រគល់មួកសុវត្ថិភាព និងរនាំងសុវត្ថិភាព ជូនដល់លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាកូលាបទី១ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេ ខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ព្រមទាំងមានការចូលរួមពី លោក ប្រាយអាន នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយកាំកូម៉ូទ័រ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) សមាជិក សមាជិកា នៃអគ្គលេខាធិការរដ្ឋាន គ.ស.ច.គ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកនាយកសាលាបឋមសិក្សាកូលាបទី១ សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មន្រ្តីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមការងារក្រុមហ៊ុនហ៊ីយ៉ាន់ដាយកាំកូម៉ូទ័រ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាកូលាបទី១ ដែលមានអ្នកចូលរួមសរុបប្រមាណ ១៥០នាក់។
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក