ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នាថ្ងៃទី២៦ខែតុលាឆ្នាំ២០១៧

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍

 

នាថ្ងៃទី២៦ខែតុលាឆ្នាំ២០១៧  អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការនិងដឹកជញ្ជូន និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវអោយមានការប្រុងប្រយ័ត្ន នាឱកាសមុនពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅទីតាំងមុខផ្សារបែកចាន ចែកខិតបណ្ណសុវត្ថិភាពចរាចរណ៍ក្នុងផ្សារ បិទស្ទីកឃ័រចំណាំងផ្លាតនៅលើយានយន្តនៅមុខផ្សារដោយរៀបចំមានកម្មិធីសួរឆ្លើយសំណួរស្តីពីច្បាប់ចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍។ ជាលទ្ធផល បានជូនមួកសុវត្ថិភាពចំនួន៦មួកដល់អ្នកឆ្លើយសំណួរបានត្រឹមត្រូវ ដែលមួកសុវត្ថិភាពនោះបានទទួលការឧបត្ថម្ភពីអង្គការជនពិការអន្តរជាតិអ្នកឆ្លើយត្រូវ៣សំណួរទទួលបានមួកសុវត្ថិភាព១បានចែកច្បាប់ចរាចរណ៍បាន១០០ក្បាល ស្ទីកឃ័របាន២០០សន្លឹក សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹងបាន១០០ក្បាល ខិតបណ្ណ១០ចំណុចដើម្បីសុវត្ថិភាពបាន២០០សន្លឹក ខិតបណ្ណបទប្បញ្ញត្តិចរាចរណ៍មាត្រាសំខាន់ៗបាន២០០សន្លឹក។

អត្តបទ ទាក់ទង
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសឥណ្ឌូនេស៊ី ស្តីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសឥណ្ឌូនេស៊ី ស្តីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងមធ្យោបាយយានយន្តនៅប្រទេសកម្ពុជា 
នៅថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសឥណ្ឌូនេស៊ី ដឹកនាំដោយ លោក CHRYSHNANDA .DL នាយប៉ូលីសចរាចរណ៍ប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើការចែករំលែកបទពិសោធន៍ការងារស្តីអំពី វិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងមធ្យោបាយយានយន្តនៅកម្ពុជា។ នៅក្នុងជំនួបពិភាក្សានេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការពាក់មូកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការពាក់មូកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង  នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ១០៧ កែងផ្លូវ២០៩ ក្បែរផ្សារវាលយន្ត ក្រុងស្វាយរៀង ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង និងកងកម្លាំងអធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោកផ្លូវគោក បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមដងផ្លូវក្នុងក្រុងស្វាយរៀង ដើម្បីជាការពញ្ញាក់ស្មារតីឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាពនៅពេលធ្វើដំណើរតាមដងផ្លូវ និងបង្កើនការយល់ដឹងបន្ថែមអំពីច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។
ចុះសិក្សាទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់(ជើងកប) តាមបណ្តោយផ្លូវជាតិលេខ ១
ការចុះសិក្សាតំបន់ ដែលមានគ្រោះថ្នាក់ចរាចរណ៍ញាឹកញាប់(ជើងកប) នៅខេត្តស្វាយរៀង នៅថ្ងៃអង្គារ ១១ រោច ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មកាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សមាជិកគណៈកម្មការអនុវត្តកម្មវិធីធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពផ្លូវថ្នល់ (iRAP) មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានចុះសិក្សាទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់(ជើងកប) តាមបណ្តោយផ្លូវជាតិលេខ ១ ត្រង់បង្គោលគីឡូម៉ែត្រលេខ ១២៣+៧៥០ (ភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង) បង្គោលគីឡូម៉ែត្រលេខ ១២៦+៥០០ (ភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង)
ពិភាក្សាការងាររវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិង លោក តាកាស៊ី ណាកាជីម៉ា នាយករងគ្រប់គ្រងទូទៅ ការអភិវឌ្ឍផ្នែកដឹកជញ្ជូនផ្លូវគោក
នាព្រឹកថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកិច្ចពិភាក្សាការងាររវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដឹកនាំដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង លោក តាកាស៊ី ណាកាជីម៉ា នាយករងគ្រប់គ្រងទូទៅ ការអភិវឌ្ឍផ្នែកដឹកជញ្ជូនផ្លូវគោក មកពីប្រទេសជប៉ុន ដើម្បីពិភាក្សាលម្អិតលើគម្រោងធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់អ្នកថ្មើរជើងជាកុមារ ក្រោមប្រធានបទ “Save Our Kids, Speed Down” នៅសាលាបឋម
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក