ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ទិវាអន្តរ ជាតិរំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១២នៅ ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រើនរម្លឹកដល់អ្នកធ្វើដំណើរ កុំឱ្យថ្ងៃសប្បាយក្លាយជាថ្ងៃកើតទុក្ខ

- - - - - -

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក  បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរ ជាតិរំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១២ ដែលបានប្រព្រឹត្តទៅនៅ ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ទិវានេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណ ការនិងដឹកជញ្ជូន សមាជិកសមាជិកានៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៃខេត្តបន្ទាយមានជ័យសរុប ប្រមាណ១០០០ នាក់។

 ទិវានេះរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បី រំលែកទុក្ខសោកដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៏  ជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីផលប៉ះពាល់ដ៏សោកសៅនៃគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ដោយការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព  ការបើកបរហួសល្បឿនកំណត់ ការវ៉ាជែងក្នុងស្ថានភាពគ្រោះ ថ្នាក់ ការដឹកលើសទំងន់កំណត់ឬសំពីងសំពោង និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ជាពិសេសអ្នកបើកបរយានយន្តនៅទូទាំងប្រទេសត្រូវស្វែងយល់និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការដែលមានចែង ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសំណូមពរសុំឱ្យបងប្អូនទាំងអស់ជួយផ្សព្វផ្សាយសេចក្តីអំពាវនាវខាងលើទៅដល់បងប្អូន មិត្តភ័ក្ត្រឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ដើម្បីចូលរួមចំណែកជួយសង្គ្រោះជីវិតមនុស្សនៅលើផ្លូវថ្នល់។

ផ្អែកតាមរបាយការណ៍គិតចាប់ពីខែមករា រហូតមកដល់ខែកញ្ញា ឆ្នាំ២០១៧នេះបង្ហាញថា៖ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍សរុបមានចំនួន១.៣៥៧នាក់ និងរបួសចំនួន៤.២២២នាក់។ ក្នុងចំណោមអ្នក ស្លាប់ទាំង១.៣៥៧នាក់នេះ មាន៧៦%ជាអ្នកជិះម៉ូតូកម្លាំង ១២៥ cc ចុះក្រោម ហើយកត្តាគ្រោះថ្នាក់ចរាចរណ៏នេះបង្កឡើងដោយការប្រើប្រាស់ល្បឿន ការមិនគោរពសិទ្ធិអាទិភាព ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។ 

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រគេនទេយ្យទាននិងបច្ច័យដល់ព្រះសង្ឃ ចំនួន១៥អង្គដែលក្នុងមួយអង្គចំនួន៥ម៉ឺនរៀល ជនរងគ្រោះដែលជាជនពិការដោយគ្រោះថ្នាក់ចរាចរណ៍ ទទួលបានថវិកា១០ម៉ឺនរៀល និងអ្នកចូលរួមចំនួនពីរម៉ឺនរៀលផងដែរ។

 

ជាទីបញ្ចប់ មានការនិមន្តព្រះសង្ឃ រាប់បាត្រ ព្រមទាំងបង្សុកូល ដើម្បីឧទ្ទិសជូនដល់ជនរងគ្រោះ ដែល បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការបួងសួងដល់ទេវតាឱ្យតាមជួយថែរក្សា និងផ្តល់សេចក្តី សុខ និងជួយបញ្ជៀសគ្រោះថ្នាកចរាចរណ៍ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលធ្វើដំណើរតាមផ្លូវ។

អត្តបទ ទាក់ទង
សុន្ទរកថាលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងពិធី
សុន្ទរកថាលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងពិធី
កិច្ចប្រជុំពិភាក្សាស្តីពីការចងក្រង និងការអនុវត្ត សុវត្តិភាពចរាចរណ៍ផ្លូវគោកនៅក្នុងក្រសួង/ស្ថាប័ន
កិច្ចប្រជុំរវាងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្តីពី
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក