ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ការបណ្តុះបណ្តាលអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពីហានិភ័យនៃការមិនពាក់មួកសុវត្ថិភាព

នាថ្ងៃទី២៨-២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សសយក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន បានបណ្តុះបណ្តាលអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហានិភ័យនៃការមិនពាក់មួកសុវត្ថិភាព ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ភាពដែលអាចងាយមើលឃើញ ស្ថានភាពទូទៅនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទៅដល់សហជីពរោងចក្រចំនួន ៣០នាក់ នៅក្រុមហ៊ុន BUREAU VERITAS ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីឱ្យសិក្ខាកាមយកចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ ទៅបណ្តុះបណ្តាលបន្តដល់ក្រុមការងារ និងផ្សព្វផ្សាយបន្តដល់ ក្រុមគ្រួសារញាតិមិត្ត និងសហគមន៍ សំដៅចូលរួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា។ ជាលទ្ធផលសិក្ខាកាមបានយល់ដឹងអំពីកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ទិន្នន័យដែលពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ ច្បាប់ចរាចរណ៍ដែលពាក់ព័ន្ធនឹងការប្រើប្រាស់មួកសុវត្ថិភាព ការប្រើប្រាស់ល្បឿន ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និង សុវត្ថិភាពថ្មើរជើង។

អត្តបទ ទាក់ទង
ជំនួបប្រជុំស្តីពីការពិភាក្សា និងវាយតម្លៃពីកិច្ចសហការរវាង គ.ស.ច.គ ជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី
ជំនួបប្រជុំស្តីពីការពិភាក្សា និងវាយតម្លៃពីកិច្ចសហការរវាង គ.ស.ច.គ ជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី

កាលពីថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៩:០០នាទីព្រឹក នៅសាលប្រជុំទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំមួយស្តីពី ការពិភាក្សា និងវាយតម្លៃពីកិច្ចសហការរវាង គ.ស.ច.គ ជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី ក្នុងការអនុវត្តកម្មវិធី «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់» និងសកម្មភាពរបស់គ.ស.ច.គ ក្នុងការបន្តជំរុញការពាក់មួកសុវត្ថិភាពនៅកម្ពុជា ក្រោមអធិបតីភាព
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្តព្រះវិហារ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្តព្រះវិហារ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ស្នងការនគរបាលខេត្តព្រះវិហារ កងរាជអាវុធហត្ថខេត្ត បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្តោយផ្លូវកោះកែ ស្ថិតក្នុង ភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះក៏ទទួលបានការចូលរួមជាអធិបតីភាព លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ផងដែរ។ ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែកជូននូវសម្ភារមួយចំនួនដូចជា៖
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្តកំពង់ធំ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្តកំពង់ធំ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

នៅព្រឹក ថ្ងៃពុធ ០៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ស្នងការនគរបាលខេត្តកំពង់ធំ បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្តោយផ្លូវជាតិលេខ ៦ ស្ថិតក្នុង ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះក៏ទទួលបានការចូលរួមជាអធិបតីភាព លោក ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកំពង់ធំ ផងដែរ។ ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តពោធិ៍សាត់ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តពោធិ៍សាត់ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

នៅរសៀល ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ស្ថិតក្នុង ភូមិស្វាយអាត់ ឃុំស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះក៏ទទួលបានការចូលរួមជាអធិបតីដោយ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ផងដែរ។ ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក