ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នៅផ្លូវជាតិលេខ៤

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នៅផ្លូវជាតិលេខ៤

នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងសហភាពសហព័ន្ធ យុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការសុវត្ថិភាព ចរាចរណ៍ពញ្ញាក់ស្មារតីដល់អ្នកប្រើ ប្រាស់ផ្លូវ អោយមាន ការប្រុងប្រយ័ត្ន នាឱកាសមុន ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៨ នៅទីតាំងផ្លូវជាតិលេខ៤ ត្រង់មុខផ្សារជម្ពូវ័នថ្មីចែកខិតបណ្ណសុវត្ថិភាពចរាចរណ៍ សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទៅដល់ ប្រជាពលរដ្ឋដែលធ្វើចរាចរណ៍នៅតាមដងផ្លូវនិងបិទស្ទីកឃ័រចំណាំងផ្លាតនៅលើយានយន្តនិងមានការរៀបចំកម្មវិធីសួរនិងឆ្លើយសំណួរស្តីពីច្បាប់ចរាចរណ៍សុវត្ថិភាព ចរាចរណ៍ ដើម្បីទទួលបាននូវមួកសុវត្ថិភាព ។ ជាលទ្ធផលបានជូនមួកសុវត្ថិភាព ចំនួន៧មួក ដល់អ្នកឆ្លើយសំណួរបានត្រឹមត្រូវដែលមួកសុវត្ថិភាពនោះបានទទួលការ ឧបត្ថម្ភពីក្រសួងសាធារណការ និងដឹកជញ្ជូនអ្នកឆ្លើយត្រូវ៣សំណួរទទួលបានមួកសុវត្ថិភាព១និងបានចែកច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ២០០ក្បាល ស្ទីកឃ័រចំណាំងផ្លាត ចំនួន៩០០សន្លឹក សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹងចំនួន ២០០ក្បាល ខិតបណ្ណ១០ចំណុចដើម្បីសុវត្ថិភាពចំនួន ២០០សន្លឹក ខិតបណ្ណបទប្បញ្ញត្តិចរាចរណ៍ មាត្រាសំខាន់ៗចំនួន២០០សន្លឹក ខិតបណ្ណគោរពច្បាប់ចរាចរណ៍គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃចំនួន ២០០សន្លឹក។

អត្តបទ ទាក់ទង
សកម្មភាពចុះ បិទស្ទីកឃ័រសីលធម៌១០ចំណុចរបស់ក្រុមការងារអគ្គលេខាធិការដ្ឋាន
នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចុះបិទស្ទីកឃ័រសីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
សីលធម៌ទំាំង១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ឆ្នាំ២០១៧
ដើម្បីចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងចូលរួមអនុវត្តន៍ច្បាប់ស្តីពីចរាចារណ៍ផ្លូវគោក សម្រាប់អ្នកប្រើប្រាស់ផ្លូវទំាំងអស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញនូវអនុសាសន៍អំពីសីលធម៌ទំាំង១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ឆ្នាំ២០១៧
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំសណ្ឋាគារសូហ្វីតែលភូគីត្រា មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសមាសភាពចូលរួមពីសមាជិក សមាជិការ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុគណៈកម្មការទី១ អនុគណៈកម្មការទី២ អគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត កងរាជអាវុធហត្ថរាជធានី ខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន សរុបចំនួន ២៥៨នាក់។
សកម្មភាពចុះចែក សៀវភៅច្បាប់ស្តីពីចរាចរណ៍និងបិទស្ទីកឃ័រ នៅតាមបណ្តោយផ្លូវជាតិលេខ៦ (បេនឡានជ្រោយចង្វារ)
នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចុះចែកខិតបណ្ណសុវត្ថិភាព សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង នៅតាមបណ្តោយផ្លូវជាតិលេខ៦ (បេនឡានជ្រោយចង្វារ)។ ក្រុមការងារបានចែកជូនដល់សាលា និងកន្លែងលក់ដូរ។ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ មានការអបអរ និងរីករាយក្នុងការទទួលបាននូវឯកសារទាំងនេះ។ ពួកគាត់បានស្នើសុំឲ្យក្រុមការងារចុះទៅរៀបចំយុទ្ធនាការ ឬសកម្មភាពសុវត្ថិភាពឲ្យបានញឹកញាប់។ ជាលទ្ធផល បានចែកជូននូវច្បាប់ចរាចរណ៍បាន ៣០០ក្បាល, សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹងបាន ៣០០ក្បាល ខិតបណ្ណសុវត្ថិភាពបាន ១០០០សន្លឹក និងចែក ព្រមទាំងបិទស្ទីកឃ័រចំណាំងផ្លាតបាន ៥០០សន្លឹក។  
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក