ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
សិក្ខាសាលាបូកសរុបលទ្ធផលគម្រោងផ្តួចផ្តើមទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង

នាថ្ងៃព្រហស្បតិ៍ ០២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកទំនាក់ទំនងជាតិ និងអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលគម្រោងផ្តួចផ្តើមទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង ដែលរៀបចំដោយកាកបាទក្រហមកម្ពុជា នៅសាលប្រជុំសណ្ឋាគារភ្នំពេញ ដែលមានអ្នកចូលរួម ៦០នាក់។

អត្តបទ ទាក់ទង
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់គណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 
  នៅរសៀល ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ 
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុគណៈកម្មការទី១ អនុគណៈកម្មការទី២ អគ្គលេខាធិការដ្ឋាន គ.ស.ច.គ រួមទាំងកងកម្លាំងនគរបាល មន្ត្រីរាជការ សិស្សនិស្សិត ស្ថាប័នពាក់ព័ន្ធព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរ។ 
តាមយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ បានឱ្យដឹងថា គ្រោះថ្នាក់ចរណ៍ក្នុងឆ្នាំ២០១៨ បានកើតឡើងចំនួន ៣.២៦៧លើក បណ្តាលឱ្យស្លាប់ចំនួន ១.៧៦១នាក់ និងរបួសចំនួន ៤.៧៧០នាក់ ភាគច្រើននៅរាជធានីភ្នំពេញ មានអ្នកស្លាប់ ២១៧នាក់ ខេត្តកណ្តាល ១៤៨នាក់ និងខេត្តព្រះសីហនុ ១៣២នាក់។ ចំនួនជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់ ៤,៨នាក់ និងរបួសចំនួន១៣នាក់។ មូលហេតុគ្រោះថ្នាក់គឺបណ្តាលមកពី ការបើកបរលើសល្បឿនកំណត់៣៧% មិនគោរពសិទ្ធិ១៩% ការមិនប្រកាន់ស្តាំ១៣% ការវ៉ាជែង១១% ការបត់១០% ការស្រវឹង៥% កត្តាយានយន្ត៣% និងងងុយដេក ២%។ ប្រៀបធៀបឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ថយចំនួន២៦៤លើក ស្មើ៧% ស្លាប់ថយចំនួន១៩នាក់ ស្មើ១% និងអ្នករបួសថតចំនួន៧៦៩នាក់ស្មើ១៤%។
ក្នុងឳកាសនៃ ពិធីចម្រើនជន្មាយុរបស់សម្តេច គម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ
សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ពិធីជួបជុំ និងថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភគាំទ្រសន្និសីទប្រចាំឆ្នាំលើកទី១ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ពិធីជួបជុំ និងថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភគាំទ្រសន្និសីទប្រចាំឆ្នាំលើកទី១ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ អង្គការមូលនិធិ បង្ការរបួសអាស៊ី (AIP) បានរៀបចំពិធីជួបជុំ និងថ្លែងអំណរគុណដល់អ្នកឧបត្ថមគាំទ្រទៅលើសន្និសីទប្រចាំឆ្នាំ លើកទី១ ដែលធ្វើឡើងនៅសាលប្រជុំ ភោជនីយដ្ឋាន ទន្លេរបាសាក់ (ស្ពានអាកាសក្បាលថ្នល់) ដោយមានចូល រូមពី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) តំណាងអ្នកឧបត្ថម្ភគាំទ្រ និងក្រុមការងារប្រមាណជា ២០នាក់ ។
ការចុះត្រួតពិនិត្យទីតាំងគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលខ ៤ ក្នុងខេត្តកំពង់ស្ពឺ
ការចុះត្រួតពិនិត្យទីតាំងគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រ ១០៤+០០០ ដល់ ១០៥+០០០ ស្ថិតក្នុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ នៅថ្ងៃសុក្រ ១៣រោច ខែ មិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ នគរបាលចរាចរណ៍ផ្លូវគោកស្រុកភ្នំស្រួច បានចុះពិនិត្យទីតាំងគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០៤+០០០ ដល់ ១០៥+០០០ តាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ ២០១៩។
prev12345...2627next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក