ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅផ្លូវជាតិលេខ៥ នៅមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ

នាថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨  គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. ដោយសហការជាមួយ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវអោយមានការប្រុងប្រយ័ត្ន នៅទីតាំងផ្លូវជាតិលេខ ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ នៅមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ដោយមានរៀបចំកម្មវិធីសួរ និងឆ្លើយសំណួរស្តីពីច្បាប់ចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍ជាលទ្ធផលបានប្រើប្រាស់សម្ភារមួយចំនួនដូចខាងក្រោម៖

១-ជូនមួកសុវត្ថិភាពចំនួន ២៥មួក ដល់អ្នកឆ្លើយសំណួរបានត្រឹមត្រូវ (អ្នកឆ្លើយត្រូវ៣សំណួរ ទទួលបានមួកសុវត្ថិភាព១)

២-ចែកសៀវភៅច្បាប់ស្តីចរាចរណ៍ផ្លូវគោក បាន ២០០ក្បាល

៣-បិទស្ទីកឃ័រចំណាំងផ្លាតបាន ៤០០សន្លឹក 

៤-ចែកសៀវភៅ អ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹងបាន ២០០ក្បាល

៥-ខិតបណ្ណ សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាព បាន ៥០សន្លឹក

៦-ខិតបណ្ណ ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ បាន ២០០ សន្លឹក

៧-ខិតបណ្ណ គោរពច្បាប់ចរាចរណ៍គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃបាន ២០០សន្លឹក

៨-ផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗបានចំនួន ២៥ សន្លឹក

៩-ផ្ទាំងរូបភាព សម្រាប់ថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវ បាន ២០ សន្លឹក

 

១០-ប្រតិទិន ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ បាន ២ ប្រតិទិន៕

អត្តបទ ទាក់ទង
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ សម្រាប់ការរៀបចំធ្វើយុទ្ធនាការ “បន្ថយល្បឿន ដើម្បីជីវិតកុមារ”
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ សម្រាប់ការរៀបចំធ្វើយុទ្ធនាការ “បន្ថយល្បឿន ដើម្បីជីវិតកុមារ” រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JAIF
  នៅថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានជំនួបប្រជុំចុះហត្ថលេខា លើកិច្ចព្រមព្រៀងរៀបចំយុទ្ធនាការ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ដែលជាយុទ្ធនការនេះ ជាយុទ្ធនាការសុវត្ថិភាពមួយ ក្នុងការលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពចរាចរណ៍របស់កុមារនៃសាលាបឋមសិក្សា នៅតាមផ្លូវជាតិលេខ១ និងលេខ៥ ក៏ដូចជាការរួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា និងដើម្បីបញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពថ្មើរជើងជាកុមារ។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

នារសៀល ថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨នៅសាលប្រជុំទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានអ្នកចូលរួមសរុបប្រមាណ ១១០នាក់។ តាមរយៈរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៧៤៥លើក បណ្តាលឱ្យស្លាប់ចំនួន ៣៨៣នាក់ និងរបួសចំនួន ១.០២៨នាក់ (របួលធ្ងន់ចំនួន ៦៩២នាក់ និងរបួសស្រាលចំនួន ៣៣៦នាក់) ចំនួនជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់ចំនួន ៤,៣នាក់ និងរបួសចំនួន ១១,៤នាក់។ មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន
កិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
កិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 
  នៅថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការអញ្ជើញជាអធិបតីភាព ក្នុងការដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ របស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ. ពីលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តម
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ មុនឱកាសពិធីបុណ្យអុំទូក
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ មុនឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅផ្លូវជាតិលេខ៣

នៅព្រឹក ថ្ងៃអង្គារ ១៣កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅក្បែររង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ ៣។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះបានទទួលការចូលរួមជាអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអមដំណើរដោយលោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក
prev12345...2425next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក