នាថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. ដោយសហការជាមួយ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវអោយមានការប្រុងប្រយ័ត្ន នៅទីតាំងផ្លូវជាតិលេខ ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ នៅមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ដោយមានរៀបចំកម្មវិធីសួរ និងឆ្លើយសំណួរស្តីពីច្បាប់ចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍ជាលទ្ធផលបានប្រើប្រាស់សម្ភារមួយចំនួនដូចខាងក្រោម៖
១-ជូនមួកសុវត្ថិភាពចំនួន ២៥មួក ដល់អ្នកឆ្លើយសំណួរបានត្រឹមត្រូវ (អ្នកឆ្លើយត្រូវ៣សំណួរ ទទួលបានមួកសុវត្ថិភាព១)
២-ចែកសៀវភៅច្បាប់ស្តីចរាចរណ៍ផ្លូវគោក បាន ២០០ក្បាល
៣-បិទស្ទីកឃ័រចំណាំងផ្លាតបាន ៤០០សន្លឹក
៤-ចែកសៀវភៅ អ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹងបាន ២០០ក្បាល
៥-ខិតបណ្ណ សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាព បាន ៥០សន្លឹក
៦-ខិតបណ្ណ ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ បាន ២០០ សន្លឹក
៧-ខិតបណ្ណ គោរពច្បាប់ចរាចរណ៍គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃបាន ២០០សន្លឹក
៨-ផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗបានចំនួន ២៥ សន្លឹក
៩-ផ្ទាំងរូបភាព សម្រាប់ថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវ បាន ២០ សន្លឹក
១០-ប្រតិទិន ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ បាន ២ ប្រតិទិន៕