ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅផ្លូវជាតិលេខ៥ នៅមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ

នាថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨  គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. ដោយសហការជាមួយ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវអោយមានការប្រុងប្រយ័ត្ន នៅទីតាំងផ្លូវជាតិលេខ ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ នៅមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ដោយមានរៀបចំកម្មវិធីសួរ និងឆ្លើយសំណួរស្តីពីច្បាប់ចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍ជាលទ្ធផលបានប្រើប្រាស់សម្ភារមួយចំនួនដូចខាងក្រោម៖

១-ជូនមួកសុវត្ថិភាពចំនួន ២៥មួក ដល់អ្នកឆ្លើយសំណួរបានត្រឹមត្រូវ (អ្នកឆ្លើយត្រូវ៣សំណួរ ទទួលបានមួកសុវត្ថិភាព១)

២-ចែកសៀវភៅច្បាប់ស្តីចរាចរណ៍ផ្លូវគោក បាន ២០០ក្បាល

៣-បិទស្ទីកឃ័រចំណាំងផ្លាតបាន ៤០០សន្លឹក 

៤-ចែកសៀវភៅ អ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹងបាន ២០០ក្បាល

៥-ខិតបណ្ណ សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាព បាន ៥០សន្លឹក

៦-ខិតបណ្ណ ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ បាន ២០០ សន្លឹក

៧-ខិតបណ្ណ គោរពច្បាប់ចរាចរណ៍គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃបាន ២០០សន្លឹក

៨-ផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗបានចំនួន ២៥ សន្លឹក

៩-ផ្ទាំងរូបភាព សម្រាប់ថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវ បាន ២០ សន្លឹក

 

១០-ប្រតិទិន ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ បាន ២ ប្រតិទិន៕

អត្តបទ ទាក់ទង
កិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ និង ប្រចាំខែមេសា ឆ្នាំ២០១៨
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ និង ប្រចាំខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។ តាមរយៈរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០១៨ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៧ គ្រោះថ្នាក់ថយចុះចំនួន ១៧០លើក ស្មើ ១៧% ស្លាប់ថយ ១២នាក់ ស្មើ ២% និងរបួសថយចំនួន ២៣៤នាក់ ស្មើ ១៦%។ ការបើកបរហួសល្បឿនកំណត់ជាមូលហេតុចម្បង ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ បន្ទាប់មក ការមិនគោរពសិទ្ធិ និងការមិនប្រកាន់ស្តាំ។ ចំពោះរបាយការណ៍ខែមេសា ឆ្នាំ២០១៨ ធៀបនឹង ខែមេសាឆ្នាំ២០១៧
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០១៨
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០១៨
ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន និង យុវជនមកពីមូលនិធិបង្ការរបួសអាស៊ី AIP Foundation បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវអោយមានការប្រុងប្រយ័ត្ន នៅមុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៨ នៅតាមទីតាំងផ្លូវជាតិ ចំនួន៣ គឺផ្លូវជាតិលេខ១ (ក្នុង ខណ្ឌច្បារអំពៅ ក្បែរវត្តនិរោធរង្សី) ផ្លូវជាតិលេខ៥(ក្នុង ខណ្ឌព្រែកព្នៅ ក្បែរស្ពានព្រែកព្នៅ) និងផ្លូវជាតិលេខ៦ (ក្នុងខណ្ឌជ្រោយចង្វា ក្បែរវត្តព្រែកលៀប) ដោយមានរៀបចំកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែក៖
ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១១
អបអរសាទរទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
កិច្ចប្រជុំប្រចាំខែមីនាឆ្នាំ២០១៨ របស់អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
កិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០១៨ របស់អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 

នៅថ្ងៃព្រហស្បតិ៍ ០៥រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមីនា ឆ្នាំ២០១៨ របស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ នៅសាលប្រជុំអគាអគ្គសាធារណការ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក្រសួងមហាផ្ទៃ ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក