ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
កិច្ចប្រជុំ ស្តីពីលទ្ធផលការងារចុះត្រួតពិនិត្យទីតាំងមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ចំនួន ៣ ទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ ៥

ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ មានបើកកិច្ចប្រជុំ ស្តីពីលទ្ធផលការងារចុះត្រួតពិនិត្យទីតាំងមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ចំនួន ៣ ទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់បង្គោលគីឡូម៉ែត្រ ៣៦២-៣៦៣ (ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ) បង្គោលគីឡូម៉ែត្រ ៣៩៦-៣៩៧ (ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត) និងបង្គោលគីឡូម៉ែត្រ ៣៩៩-៤០០ (ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត)។ អង្គប្រជុំបានរាយការណ៍ពីស្ថិតិទោចក្រយានយន្ត និងយានយន្ត ដែលធ្វើចរាចរណ៍ឆ្លងកាត់កន្លែងមានគ្រោះថ្នាក់ញឹកញាប់ បញ្ហាប្រឈមនានាតាមទីតាំងនីមួយៗ និងបានលើកឡើងជាសំណូមពរមួយចំនួនផងដែរ។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន ក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មា ធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយកដ្ឋានសុវត្ថិភាពចរាចរណ៍​ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សមាជិករបស់គណៈកម្មការអនុវត្តកម្មវិធីធ្វើឱ្យ ប្រសើរឡើងនូវសុវត្ថិភាពផ្លូវថ្នល់​ (iRAP) លោកប្រធានមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តបន្ទាយមានជ័យ នាយការិយាល័យចរាចរណ៍ផ្លូវគោកក្រុងសិរីសោភ័ណ អនុប្រធានការិយាល័យចរាចរណ៍ផ្លូវគោកក្រុងសិរីសោភ័ណ នាយផ្នែកក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ១៤រូប។

អត្តបទ ទាក់ទង
សិក្ខាសាលាបូកសរុបលទ្ធផលគម្រោងផ្តួចផ្តើមទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង
នាថ្ងៃព្រហស្បតិ៍ ០២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកទំនាក់ទំនងជាតិ និងអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.
កិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០១៧ របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
កិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០១៧ របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំកិច្ចប្រជុំប្រចាំខែរបស់ខ្លួន ដើម្បីតាមដានអំពីវឌ្ឍនភាពដែលអគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. សម្រេចបាន ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ​ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គសចគ និងមានការចូលរួមពីឯកឧត្តម លោក លោកស្រី សមាជិក សមាជិការ អគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. សរុបចំនួន ១៩នាក់។
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នៅផ្លូវជាតិលេខ៤
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នៅផ្លូវជាតិលេខ៤ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងសហភាពសហព័ន្ធ យុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការសុវត្ថិភាព ចរាចរណ៍ពញ្ញាក់ស្មារតីដល់អ្នកប្រើ ប្រាស់ផ្លូវ អោយមាន ការប្រុងប្រយ័ត្ន នាឱកាសមុន ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៨ នៅទីតាំងផ្លូវជាតិលេខ៤ ត្រង់មុខផ្សារជម្ពូវ័នថ្មីចែកខិតបណ្ណសុវត្ថិភាពចរាចរណ៍ សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទៅដល់ ប្រជាពលរដ្ឋដែលធ្វើចរាចរណ៍នៅតាមដងផ្លូវនិងបិទស្ទីកឃ័រចំណាំងផ្លាតនៅលើយានយន្ត
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នៅផ្លូវជាតិលេខ៣
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នៅផ្លូវជាតិលេខ៣
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក