ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
កិច្ចប្រជុំប្រចាំខែមីនាឆ្នាំ២០១៨ របស់អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

កិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០១៨ របស់អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 

នៅថ្ងៃព្រហស្បតិ៍ ០៥រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមីនា ឆ្នាំ២០១៨ របស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ នៅសាលប្រជុំអគាអគ្គសាធារណការ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក្រសួងមហាផ្ទៃ ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងសមាជិកសមាជិការបស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ សរុបចំនួន ១៥នាក់។ កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ 
១.ឆ្លងរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារប្រចាំខែមីនា ឆ្នាំ២០១៨ របស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ 
២.តាមដានវឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន 
៣.បញ្ហាប្រឈមផ្សេងៗ។

អត្តបទ ទាក់ទង
ជំនួបពិភាក្សារវាងអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងបេឡាជាតិរបបសន្តិសខសង្គម
ជំនួបពិភាក្សារវាងអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងបេឡាជាតិរបបសន្តិសខសង្គម អង្គការមូលនិធិបង្ការបួសអាស៊ី លើខ្លឹមសារវីដេអូអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍
.........................
ថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ មឹន មាណវី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានទទួលជួបពិភាក្សាការងារជាមួយបេឡាជាតិរបបសន្តិសខសង្គម អង្គការមូលនិធិបង្ការបួសអាស៊ី (AIP Foundation) ដើម្បីឆ្លងខ្លឹមសាររបស់ស្ពតវីដេអូអប់រំទាក់នឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងស្នើសុំអនុសាសន៍លើការផលិតវីដេអូអប់រំ ដែលគ្រោងនឹងផលិតនាពេលឆាប់ៗនេះ។ ក្នុងជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពី
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់គណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 
  នៅរសៀល ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ 
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុគណៈកម្មការទី១ អនុគណៈកម្មការទី២ អគ្គលេខាធិការដ្ឋាន គ.ស.ច.គ រួមទាំងកងកម្លាំងនគរបាល មន្ត្រីរាជការ សិស្សនិស្សិត ស្ថាប័នពាក់ព័ន្ធព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរ។ 
តាមយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ បានឱ្យដឹងថា គ្រោះថ្នាក់ចរណ៍ក្នុងឆ្នាំ២០១៨ បានកើតឡើងចំនួន ៣.២៦៧លើក បណ្តាលឱ្យស្លាប់ចំនួន ១.៧៦១នាក់ និងរបួសចំនួន ៤.៧៧០នាក់ ភាគច្រើននៅរាជធានីភ្នំពេញ មានអ្នកស្លាប់ ២១៧នាក់ ខេត្តកណ្តាល ១៤៨នាក់ និងខេត្តព្រះសីហនុ ១៣២នាក់។ ចំនួនជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់ ៤,៨នាក់ និងរបួសចំនួន១៣នាក់។ មូលហេតុគ្រោះថ្នាក់គឺបណ្តាលមកពី ការបើកបរលើសល្បឿនកំណត់៣៧% មិនគោរពសិទ្ធិ១៩% ការមិនប្រកាន់ស្តាំ១៣% ការវ៉ាជែង១១% ការបត់១០% ការស្រវឹង៥% កត្តាយានយន្ត៣% និងងងុយដេក ២%។ ប្រៀបធៀបឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ថយចំនួន២៦៤លើក ស្មើ៧% ស្លាប់ថយចំនួន១៩នាក់ ស្មើ១% និងអ្នករបួសថតចំនួន៧៦៩នាក់ស្មើ១៤%។
ក្នុងឳកាសនៃ ពិធីចម្រើនជន្មាយុរបស់សម្តេច គម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ
សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ពិធីជួបជុំ និងថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភគាំទ្រសន្និសីទប្រចាំឆ្នាំលើកទី១ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ពិធីជួបជុំ និងថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភគាំទ្រសន្និសីទប្រចាំឆ្នាំលើកទី១ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ អង្គការមូលនិធិ បង្ការរបួសអាស៊ី (AIP) បានរៀបចំពិធីជួបជុំ និងថ្លែងអំណរគុណដល់អ្នកឧបត្ថមគាំទ្រទៅលើសន្និសីទប្រចាំឆ្នាំ លើកទី១ ដែលធ្វើឡើងនៅសាលប្រជុំ ភោជនីយដ្ឋាន ទន្លេរបាសាក់ (ស្ពានអាកាសក្បាលថ្នល់) ដោយមានចូល រូមពី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) តំណាងអ្នកឧបត្ថម្ភគាំទ្រ និងក្រុមការងារប្រមាណជា ២០នាក់ ។
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក