ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
កិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ និង ប្រចាំខែមេសា ឆ្នាំ២០១៨

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ និង ប្រចាំខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។ តាមរយៈរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០១៨ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៧ គ្រោះថ្នាក់ថយចុះចំនួន ១៧០លើក ស្មើ ១៧% ស្លាប់ថយ ១២នាក់ ស្មើ ២% និងរបួសថយចំនួន ២៣៤នាក់ ស្មើ ១៦%។ ការបើកបរហួសល្បឿនកំណត់ជាមូលហេតុចម្បង ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ បន្ទាប់មក ការមិនគោរពសិទ្ធិ និងការមិនប្រកាន់ស្តាំ។ ចំពោះរបាយការណ៍ខែមេសា ឆ្នាំ២០១៨ ធៀបនឹង ខែមេសាឆ្នាំ២០១៧ គ្រោះថ្នាក់ថយចុះ ៥៨លើក ស្មើ១៦% ស្លាប់ថយចុះ ១នាក់ ស្មើ១% និងរបួសថយចំនួន ២០៩នាក់ ស្មើ៣១%។ មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនបណ្តាលមកពីការបើកបរហួសល្បឿនកំណត់។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ទិសដៅអនុវត្តការងារសម្រាប់ខែឧសភា គឺនឹងមានការរៀបចំជាយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលនឹងធ្វើឡើងនៅថ្ងៃទី១៣ ១៤ និង១៥ ខែឧសភា ឆ្នាំ២០១៨ នៅទូទាំងប្រទេស៕

អត្តបទ ទាក់ទង
ពិធីសំណេះសំណាលការងាររបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១
នៅព្រឹកថ្ងៃព្រស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាលការងាររបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ 
ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមរបស់ លោក ឌុយ ច័ន្ទដារ៉ា អគ្គនាយករងដឹកជញ្ជូនផ្លូវគោក ទទួលបន្ទុកការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក សូ ពីសី អគ្គនាយករងដឹកជញ្ជូនផ្លូវគោក ទទួលបន្ទុកការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ១៤នាក់។
ជំនួបពិភាក្សាការងារ រវាងអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងតំណាងក្រុមហ៊ុន MSA
ជំនួបពិភាក្សាការងារ រវាងអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងតំណាងក្រុមហ៊ុន MSA នៅព្រឹកថ្ងៃព្រស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានអនុញ្ញាតឱ្យ លោក សុខ គីមនីតតា ប្រធានក្រុមហ៊ុន Marketing Solutions Asian Ltd (MSA) ចូលជួបពិភាក្សាការងារលើ គម្រោងស្នើសុំដំឡើងផ្ទាំងប៉ាន់ណូផ្សព្វផ្សាយដែលមានសារសុវត្ថិភាពចរាចរណ៍ ការរៀបចំយុទ្ធនាការដើរដើម្បីសុវត្ថិភាព និងគម្រោងជ្រើសរើសឯកអគ្គរដ្ឋទូតសុឆន្ទៈទទួលបន្ទុកការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំប្រទេសកម្ពុជា។ 
កិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកានៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ មន្ត្រីនៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង បុគ្គលិកក្រុមហ៊ុន MSA ចំនួន ១២នាក់។
យុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅក្នុងក្រុងបាត់ដំបង
យុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅក្នុងក្រុងបាត់ដំបង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅមុខសាលាខេត្តបាត់ដំបង ស្ថិតក្នុងទីរួមខេត្តបាត់ដំបង លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងយុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដោយមានការចូលរួមជាគណៈអធិបតី ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង។
prev12345...3536next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក