ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ
នៅថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាសពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ នៅតាមបណ្តោយផ្លូវជាតិលេខ ៣ ក្បែររង្វង់មូលចោមចៅ មុខបញ្ជាការដ្ឋាន កងកម្លាំងវិស្វកម្មអគ្គបញ្ជាការនៃ ខ.ភ.ម។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះក៏ទទួលបានការចូលរួមពី ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ផងដែរ។ ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែក៖
១.មួកសុវត្ថិភាពចំនួន ៣៦មួក ដល់អ្នកឆ្លើយសំណួរបានត្រឹមត្រូវ (អ្នកឆ្លើយត្រូវ ៣សំណួរ ទទួលបានមួកសុវត្ថិភាព១) 
២.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ២០០ក្បាល
៣.ស្ទីកឃ័រចំណាំងផ្លាត ៦០០សន្លឹក 
៤.សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ២០០ក្បាល 
៥.ខិតបណ្ណ១០ចំណុចដើម្បីសុវត្ថិភាព ២០០សន្លឹក 
៦.ខិតបណ្ណជំនួយស្មារតីស្តីពីសុត្ថិភាពចរាចរណ៍ផ្លូវគោក ២០០ ច្បាប់ 
៧.ខិតបណ្ណគោរពច្បាប់ចរាចរណ៍គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃ ២០០ សន្លឹក៕

អត្តបទ ទាក់ទង
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តពោធិ៍សាត់ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តពោធិ៍សាត់ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

នៅរសៀល ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ស្ថិតក្នុង ភូមិស្វាយអាត់ ឃុំស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះក៏ទទួលបានការចូលរួមជាអធិបតីដោយ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ផងដែរ។ ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តបាត់ដំបង មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តបាត់ដំបង មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

នៅព្រឹក ថ្ងៃ អង្គារ ០៩ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្បែររង្វង់មូលតាដំបងក្រញ៉ូ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះក៏ទទួលបានការចូលរួមជាអធិបតីដោយ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ។ ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
កិច្ចប្រជុំពិភាក្សាការងារជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICE)
កិច្ចប្រជុំពិភាក្សាការងារជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICE) ស្តីអំពីវឌ្ឍនភាពការងារ នៃការរៀបចំធ្វើយុទ្ធនាការសុវត្ថិភាព“Save Our Kids, Speed Down” នៅសាលាបឋមសិក្សា ផ្លូវជាតិលេខ ១និងផ្លូវជាតិលេខ ៥ 

នៅវេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃពុធ ១០រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំការប្រជុំពិភាក្សាការងារ ស្តីអំពីវឌ្ឍនភាពការងារនៃការរៀបចំធ្វើយុទ្ធនាការ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”( Save Our Kids, Speed Down)។ 
សិក្ខាសាលាផ្សព្វផ្សាយស្តីពី “គោលនយោបាយចំណូលរយៈពេលមធ្យម និងយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣
សិក្ខាសាលាផ្សព្វផ្សាយស្តីពី “គោលនយោបាយចំណូលរយៈពេលមធ្យម និងយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ ដល់អង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន” នាថ្ងៃព្រហស្បតិ៍ ០៤រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចូលរួមក្នុងសិក្ខាសាលាស្តីពី “គោលនយោបាយចំណូលរយៈពេលមធ្យម និងយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ ដល់អង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន” ក្រោមអធិបតីភាព ឯកឧត្តម ជួប សុភក្តិ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន សមាសភាពដែលបានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលារួមមានអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក សមុទ្រ និងកំពង់ផែ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សរុបចំនួន ២៨នាក់។ សិក្ខាសាលានេះបានពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖
prev12345...2021next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក