ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសឥណ្ឌូនេស៊ី ស្តីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសឥណ្ឌូនេស៊ី ស្តីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងមធ្យោបាយយានយន្តនៅប្រទេសកម្ពុជា 
នៅថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសឥណ្ឌូនេស៊ី ដឹកនាំដោយ លោក CHRYSHNANDA .DL នាយប៉ូលីសចរាចរណ៍ប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើការចែករំលែកបទពិសោធន៍ការងារស្តីអំពី វិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងមធ្យោបាយយានយន្តនៅកម្ពុជា។ នៅក្នុងជំនួបពិភាក្សានេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ថ្នាក់ដឹកនាំ នៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ GADJAH MADA មន្ត្រីស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា មន្ត្រីប៉ូលីសចរាចរណ៍ប្រទេសឥណ្ឌូនេស៊ី និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ២៧នាក់៕

អត្តបទ ទាក់ទង
កម្ពុជាទទួលបានពានរង្វាន់អន្តរជាតិលើការងារសុវត្ថិភាពចរាចរណ៍
នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កម្ពុជាទទួលបានពានរង្វាន់អន្តរជាតិលើការងារសុវត្ថិភាពចរាចរណ៍ ហើយពានរង្វាន់នេះត្រូវបានព្រះអង្គម្ចាស់ Michael ប្រគល់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ការខិតខំរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករយៈពេល១១ខែ ឆ្នាំ២០១៦ បានធ្វើឲ្យមានការថយចុះគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៥១លើក ចំនួនអ្នកស្លាប់ថយចុះ ២៥៩នាក់ របួសថយចុះចំនួន ៥៩៦នាក់ ប្រៀបធៀបឆ្នាំ២០១៥ គឺជាលក្ខណៈវិនិច្ឆ័យក្នុងការទទួលបានពានរង្វាន់នេះ។ សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់ថាពានរង្វាន់នេះគឺបានមកពីការខិតខំប្រឹងប្រែងរួមពីគ្រប់មជ្ឍដ្ឋាន ក្នុងនោះមានការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ការខិតខំរបស់មន្ត្រីអនុវត្តច្បាប់ និងការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការជាតិ អន្តរជាតិ ទើបទទួលបានជោគជ័យក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៦នេះ។ សម្តេចក្រឡាហោម បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប សូមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន និងយោគយល់អាធ្យាស្រ័យក្នុងការបើកបរ ពិសេសអ្នកជិះម៉ូតូគ្រប់រូប អ្នកបើកបរអាជីពដឹកកម្មករ ដឹកអ្នកដំណើរ ដឹកទំនិញ ដើម្បីកាត់បន្ថយថែមទៀតនូវជនរងគ្រោះថ្នាក់ចរាចរណ៍នាឆ្នាំ២០១៧ ខាងមុខ។

 
សេចក្តីណែនាំស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 


 
សេចក្តីជូនដំណឹង គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងអំណរគុណនិងការកោតសរសើរប្រកបដោយក្តីមោទនភាពបំផុត ចំពោះសាធារណជននិងសមត្ថកិច្ចទូទាំងប្រទេស ដែលមានឆន្ទៈខ្ពស់ក្នុងការចូលរួមគោរពនិងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ទាំងពេលធ្វើចរាចរណ៍លើទ្រូងផ្លូវ ក៏ដូចជាការបំពេញបែបបទផ្សេងៗតាមលក្ខខណ្ឌដែលច្បាប់បានតម្រូវ។    
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក