ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសឥណ្ឌូនេស៊ី ស្តីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសឥណ្ឌូនេស៊ី ស្តីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងមធ្យោបាយយានយន្តនៅប្រទេសកម្ពុជា 
នៅថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសឥណ្ឌូនេស៊ី ដឹកនាំដោយ លោក CHRYSHNANDA .DL នាយប៉ូលីសចរាចរណ៍ប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើការចែករំលែកបទពិសោធន៍ការងារស្តីអំពី វិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងមធ្យោបាយយានយន្តនៅកម្ពុជា។ នៅក្នុងជំនួបពិភាក្សានេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ថ្នាក់ដឹកនាំ នៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ GADJAH MADA មន្ត្រីស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា មន្ត្រីប៉ូលីសចរាចរណ៍ប្រទេសឥណ្ឌូនេស៊ី និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ២៧នាក់៕

អត្តបទ ទាក់ទង
ការចូលជួបធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធី “ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព”
ការចូលជួបធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធី “ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព” របស់អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP)
  នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអនុញ្ញាតឱ្យអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ដឹកនាំដោយ លោកស្រី ឃុន ចាន់ជា ប្រធានកម្មវិធី “ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព” ចូលជួបធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលក្រុមការងារយុវជនគំរូAIPសម្រេចបាននៅតាមសាកលវិទ្យាល័យ វិទ្យាល័យ សាលាបឋមសិក្សា និងសហគមន៍ លើការអប់រំផ្សព្វផ្សាយ ទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ រួមទាំងបញ្ហាប្រឈមនានាទាក់ទងនឹងការអនុវត្តកម្មវិធី “ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព” ការផ្លាស់ប្តូរទម្លាប់បើកបរប្រកបដោយគ្រោះថ្នាក់ និងការស្នើសុំអនុសាសន៍សម្រាប់បន្តជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ទូរសព្ទពេលបើកបរ និងការពាក់មួកសុវត្ថិភាព។ ជំនួបប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ លោកជំទាវ ឥម និថារ៉ា អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ត្រីអគ្គលេខាធិការដ្ឋាន គ.ស.ច.គ មន្ត្រីពាក់ព័ន្ធ និងក្រុមយុវជនគំរូ AIP សរុបចំនួន ២១នាក់។
ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៣
ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រ៏ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
សិក្ខាសាលាស្តីពី ផ្សព្វផ្សាយការយល់ដឹង អំពីការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់
សិក្ខាសាលាស្តីពី ផ្សព្វផ្សាយការយល់ដឹង អំពីការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់វិស័យដឹកជញ្ជូន និងត្រៀមផ្សព្វផ្សាយការរួម ចំណែកកាត់បន្ថយផ្សែងដល់ការប្រែប្រួលអាកាសធាតុពីវិស័យសឹកជញ្ជូនសម្រាប់ខេត្តសៀមរាប

នៅព្រឹកថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ មន្រ្តីចំនួន ០៣រូប តំណាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួម សិក្ខាសាលាស្តីពី ផ្សព្វផ្សាយការយល់ដឹង អំពីការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់វិស័យដឹកជញ្ជូន និងត្រៀមផ្សព្វផ្សាយការរួមចំណែកកាត់បន្ថយផ្សែងដល់ការប្រែប្រួលអាកាសធាតុពី
សិក្ខាសាលាអន្តរជាតិ ស្តីពីការបង្កើតយុទ្ធសាស្រ្តសុវត្ថិភាពចរាចរណ៍សម្រាប់ទោចក្រយានយន្ត
សិក្ខាសាលាអន្តរជាតិ ស្តីពីការបង្កើតយុទ្ធសាស្រ្តសុវត្ថិភាពចរាចរណ៍សម្រាប់ទោចក្រយានយន្ត នៅទីក្រុងហាណូយ ប្រទេសវៀតណាម

នៅព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ប្រតិភូកម្ពុជាដឹកនាំដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្រ្តីចំនួន ០២រូប តំណាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមក្នុងសិក្ខាសាលាអន្តរជាតិ ស្តីពី ការបង្កើតយុទ្ធសាស្រ្តសុវត្ថិភាពចរាចរណ៍សម្រាប់ទោចក្រយានយន្ត នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្រោមអធិបតីភាពរបស់ លោក
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក