ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសឥណ្ឌូនេស៊ី ស្តីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសឥណ្ឌូនេស៊ី ស្តីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងមធ្យោបាយយានយន្តនៅប្រទេសកម្ពុជា 
នៅថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសឥណ្ឌូនេស៊ី ដឹកនាំដោយ លោក CHRYSHNANDA .DL នាយប៉ូលីសចរាចរណ៍ប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើការចែករំលែកបទពិសោធន៍ការងារស្តីអំពី វិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងមធ្យោបាយយានយន្តនៅកម្ពុជា។ នៅក្នុងជំនួបពិភាក្សានេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ថ្នាក់ដឹកនាំ នៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ GADJAH MADA មន្ត្រីស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា មន្ត្រីប៉ូលីសចរាចរណ៍ប្រទេសឥណ្ឌូនេស៊ី និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ២៧នាក់៕

អត្តបទ ទាក់ទង
ការចុះត្រួតពិនិត្យទីតាំងគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលខ ៤ ក្នុងខេត្តកំពង់ស្ពឺ
ការចុះត្រួតពិនិត្យទីតាំងគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រ ១០៤+០០០ ដល់ ១០៥+០០០ ស្ថិតក្នុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ នៅថ្ងៃសុក្រ ១៣រោច ខែ មិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ នគរបាលចរាចរណ៍ផ្លូវគោកស្រុកភ្នំស្រួច បានចុះពិនិត្យទីតាំងគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០៤+០០០ ដល់ ១០៥+០០០ តាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ ២០១៩។
កិច្ចប្រជុំ “ ពិនិត្យ និងកែសម្រួលលើខ្លឹមសារ ករណីសិក្សាអប់រំ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍
នាព្រឹកថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ បានរៀបចំកិច្ចប្រជុំ “ ពិនិត្យ និងកែសម្រួលលើខ្លឹមសារ ករណីសិក្សាអប់រំ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍លើ កម្មករ កម្មការិនី រោងចក្រ” ក្រោមអធិបតីភាព លោក ជំទាវ មឹន
កិច្ចប្រជុំពិភាក្សាស្តីពីការវាយតម្លៃការងារសុវត្ថិភាពចរាចរណ៍របស់រាជធានី ខេត្ត និងការរៀបចំផែនការសកម្មភាពសម្រាប់ ឆ្នាំ២០១៩
កិច្ចប្រជុំពិភាក្សាស្តីពីការវាយតម្លៃការងារសុវត្ថិភាពចរាចរណ៍របស់រាជធានី ខេត្ត និងការរៀបចំផែនការសកម្មភាពសម្រាប់ ឆ្នាំ២០១៩ 

នៅព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការវាយតម្លៃការងារសុវត្ថិភាពចរាចរណ៍របស់រាជធានី ខេត្ត និងការរៀបចំផែនការសកម្មភាពសម្រាប់ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យនៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងការិយាល័យសុវត្ថិភាពចរាចរណ៍ទាំង២៥ រាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធប្រមាណ ១១០នាក់។
យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវជាតិលេខ៦៨ ក្នុងភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
  នៅព្រឹកថ្ងៃពុធ ០៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ស្នងការនគរបាលខេត្តឧត្តរមានជ័យ
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក