ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តពោធិ៍សាត់ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តពោធិ៍សាត់ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

នៅរសៀល ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ស្ថិតក្នុង ភូមិស្វាយអាត់ ឃុំស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះក៏ទទួលបានការចូលរួមជាអធិបតីដោយ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ផងដែរ។ ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ 
ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែក៖
១.មួកសុវត្ថិភាព ៩០មួក (មួកសម្រាប់មនុស្សធំចំនួន ៥០មួក មួកកុមារចំនួន ៤០មួក) 
២.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ២០០ក្បាល
៣.ស្ទីកឃ័រចំណាំងផ្លាត ១.០០០សន្លឹក 
៤.សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៤០០ក្បាល 
៥.ខិតបណ្ណសីលធម៌ ១០ចំណុចដើម្បីសុវត្ថិភាពចរាចរណ៍ ២៥០សន្លឹក 
៦.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ១.០០០ ច្បាប់
៧.ខិតបណ្ណគោរពច្បាប់ចរាចរណ៍គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃ ១.០០០ សន្លឹក 
៨.ផ្ទាំងរូបភាពសម្រាប់ថ្មើរជើង ១០០សន្លឹក៕

អត្តបទ ទាក់ទង
សន្និសីទពិភពលោកថ្នាក់រដ្ឋមន្ត្រីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី៣ (The 3rd Global Ministerial Conference on Road Safety)
សន្និសីទពិភពលោកថ្នាក់រដ្ឋមន្ត្រីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី៣ (The 3rd Global Ministerial Conference on Road Safety)
  នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារ Waterfront Hotel ទីក្រុង Stockholm ប្រទេសស៊ុយអែត លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន​ ឯកឧត្ដម​ យុន​ ឈុន្នី​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ឯកឧត្ដម​ តែ​ គុយស៊ាង​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ លោក​ ជា​ សុជាតិ​ អគ្គនាយករងភស្តុភាកម្ម​
កិច្ចប្រជុំ High Level Meeting on Road Safety
នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារ Grand Hotel នៅទីក្រុង Stockholm ប្រទេសស៊ុយអែត លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាប្រតិភូប្រទេសកម្ពុជា បានអមដំណើរ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចូលរួមក្នុងកិច្ចប្រជុំ Hight Level Meeting on Road
កិច្ចប្រជុំរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្តីពី ការពិនិត្យលើលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០
កិច្ចប្រជុំរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្តីពី ការពិនិត្យលើលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០
  នៅរសៀល ថ្ងៃទី៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ នៅក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានរៀបចំកិច្ចប្រជុំស្តីពី លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និងមានចូលរួមពី ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិការរបស់អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. សរុបចំនួន ១៥រូប។
ជំនួបពិភាក្សាការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាមួយប្រតិភូរបស់គម្រោង Knowledge Sharing Promgram (KSP)
ជំនួបពិភាក្សាការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាមួយប្រតិភូរបស់គម្រោង Knowledge Sharing Promgram (KSP) នៃសាធារណៈរដ្ឋកូរ៉េ ស្តីពី “ការអភិវឌ្ឍការគ្រប់គ្រងចរាចរណ៍ផ្លូវគោក និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពក្នុងខេត្តព្រះសីហនុ និងខេត្តតាកែវ”

នៅថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង លោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានជួបពិភាក្សាការងារជាមួយប្រតិភូសាធារណៈរដ្ឋកូរ៉េ ដែលជាតំណាងក្រុមការងារសម្របសម្រួលរបស់គម្រោង Knowledge Sharing Program (KPS)
prev12345...5758next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក