ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្តកំពង់ធំ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្តកំពង់ធំ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

នៅព្រឹក ថ្ងៃពុធ ០៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ស្នងការនគរបាលខេត្តកំពង់ធំ បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្តោយផ្លូវជាតិលេខ ៦ ស្ថិតក្នុង ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះក៏ទទួលបានការចូលរួមជាអធិបតីភាព លោក ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកំពង់ធំ ផងដែរ។ ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ 
ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែកជូននូវសម្ភារមួយចំនួនដូចជា៖
១.មួកសុវត្ថិភាព ១២៥មួក (មួកសម្រាប់មនុស្សធំចំនួន ១០០មួក មួកកុមារចំនួន ២៥មួក) 
២.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក១១០ក្បាល
៣.ស្ទីកឃ័រចំណាំងផ្លាត ៦០០សន្លឹក 
៤.សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ១៥០ក្បាល 
៥.ខិតបណ្ណសីលធម៌ ១០ចំណុចដើម្បីសុវត្ថិភាពចរាចរណ៍ ១០០សន្លឹក 
៦.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៤០០ ច្បាប់
៧.ខិតបណ្ណគោរពច្បាប់ចរាចរណ៍គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃ ១.០០០ សន្លឹក។

អត្តបទ ទាក់ទង
កិច្ចប្រជុំក្រុមការងារពហុវិស័យពិសេស ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកអាស៊ាន លើកទី ៩
នៅព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារ ឌឹប៊រឃែលី ក្រុងបាងកក ប្រទេសថៃ។ លោក បូរាណ សត្យា អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងអគ្គនាយដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួម កិច្ចប្រជុំក្រុមការងារពហុវិស័យពិសេស ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកអាស៊ាន លើកទី ៩ កិច្ចប្រជុំអនុក្រុមការងារផ្លូវហាយវេអាស៊ាន លើកទី១៦ និង កិច្ចប្រជុំកុ្រមការងារដឹកជញ្ជូនផ្លូវគោកអាស៊ាន លើកទី២៧ ។ កិច្ចប្រជុំខាងលើ មានសមាជិកចូលរួមមកពី ADB, E-READI និងបណ្តាប្រទេសជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ សរុបចំនួន ៤០នាក់៕  
ពិធីប្រគល់មួកសុវត្ថិភាព និងរនាំងសុវត្ថិភាព ជូនដល់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាកុលាបទី១
ពិធីប្រគល់មួកសុវត្ថិភាព និងរនាំងសុវត្ថិភាព ជូនដល់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាកុលាបទី១ នៅព្រឹក ថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាកូលាបទី១ មានរៀបចំពិធីប្រគល់មួកសុវត្ថិភាព និងរនាំងសុវត្ថិភាព ជូនដល់លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាកូលាបទី១ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេ ខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ព្រមទាំងមានការចូលរួមពី លោក ប្រាយអាន នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយកាំកូម៉ូទ័រ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) សមាជិក សមាជិកា នៃអគ្គលេខាធិការរដ្ឋាន គ.ស.ច.គ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកនាយកសាលាបឋមសិក្សាកូលាបទី១ សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មន្រ្តីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមការងារក្រុមហ៊ុនហ៊ីយ៉ាន់ដាយកាំកូម៉ូទ័រ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាកូលាបទី១ ដែលមានអ្នកចូលរួមសរុបប្រមាណ ១៥០នាក់។
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសឥណ្ឌូនេស៊ី ស្តីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសឥណ្ឌូនេស៊ី ស្តីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងមធ្យោបាយយានយន្តនៅប្រទេសកម្ពុជា 
នៅថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសឥណ្ឌូនេស៊ី ដឹកនាំដោយ លោក CHRYSHNANDA .DL នាយប៉ូលីសចរាចរណ៍ប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើការចែករំលែកបទពិសោធន៍ការងារស្តីអំពី វិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងមធ្យោបាយយានយន្តនៅកម្ពុជា។ នៅក្នុងជំនួបពិភាក្សានេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការពាក់មូកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការពាក់មូកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង  នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ១០៧ កែងផ្លូវ២០៩ ក្បែរផ្សារវាលយន្ត ក្រុងស្វាយរៀង ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង និងកងកម្លាំងអធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោកផ្លូវគោក បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមដងផ្លូវក្នុងក្រុងស្វាយរៀង ដើម្បីជាការពញ្ញាក់ស្មារតីឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាពនៅពេលធ្វើដំណើរតាមដងផ្លូវ និងបង្កើនការយល់ដឹងបន្ថែមអំពីច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក