សិក្ខាសាលាស្តីពី ផ្សព្វផ្សាយការយល់ដឹង អំពីការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់វិស័យដឹកជញ្ជូន និងត្រៀមផ្សព្វផ្សាយការរួម ចំណែកកាត់បន្ថយផ្សែងដល់ការប្រែប្រួលអាកាសធាតុពីវិស័យសឹកជញ្ជូនសម្រាប់ខេត្តសៀមរាប
នៅព្រឹកថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ មន្រ្តីចំនួន ០៣រូប តំណាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួម សិក្ខាសាលាស្តីពី ផ្សព្វផ្សាយការយល់ដឹង អំពីការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់វិស័យដឹកជញ្ជូន និងត្រៀមផ្សព្វផ្សាយការរួមចំណែកកាត់បន្ថយផ្សែងដល់ការប្រែប្រួលអាកាសធាតុពីវិស័យសឹកជញ្ជូនសម្រាប់ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តម ញ៉ែម សារ៉ន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។ ការរៀបចំសិក្ខាសាលានេះ គឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយការយល់ដឹង អំពីការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ និងត្រៀមផ្សព្វផ្សាយការរួមចំណែកការកាត់បន្ថយការកកស្ទះចរាចរណ៍ ការកាត់បន្ថយការសាយភាយឧស័្មនពីយានយន្ត ជាការចូលរួមលើកកម្ពស់ជីវភាព បរិស្ថានទីក្រុង និងសង្គមជាតិយើង និងកាត់បន្ថយផ្សែងដល់ការប្រែប្រួលអាកាសធាតុពីវិស័យដឹកជញ្ជូនសម្រាប់ខេត្តសៀមរាប៕