ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
សិក្ខាសាលាស្តីពី ផ្សព្វផ្សាយការយល់ដឹង អំពីការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់

សិក្ខាសាលាស្តីពី ផ្សព្វផ្សាយការយល់ដឹង អំពីការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់វិស័យដឹកជញ្ជូន និងត្រៀមផ្សព្វផ្សាយការរួម ចំណែកកាត់បន្ថយផ្សែងដល់ការប្រែប្រួលអាកាសធាតុពីវិស័យសឹកជញ្ជូនសម្រាប់ខេត្តសៀមរាប

នៅព្រឹកថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ មន្រ្តីចំនួន ០៣រូប តំណាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួម សិក្ខាសាលាស្តីពី ផ្សព្វផ្សាយការយល់ដឹង អំពីការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់វិស័យដឹកជញ្ជូន និងត្រៀមផ្សព្វផ្សាយការរួមចំណែកកាត់បន្ថយផ្សែងដល់ការប្រែប្រួលអាកាសធាតុពីវិស័យសឹកជញ្ជូនសម្រាប់ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តម ញ៉ែម សារ៉ន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។ ការរៀបចំសិក្ខាសាលានេះ គឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយការយល់ដឹង អំពីការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ និងត្រៀមផ្សព្វផ្សាយការរួមចំណែកការកាត់បន្ថយការកកស្ទះចរាចរណ៍ ការកាត់បន្ថយការសាយភាយឧស័្មនពីយានយន្ត ជាការចូលរួមលើកកម្ពស់ជីវភាព បរិស្ថានទីក្រុង និងសង្គមជាតិយើង និងកាត់បន្ថយផ្សែងដល់ការប្រែប្រួលអាកាសធាតុពីវិស័យដឹកជញ្ជូនសម្រាប់ខេត្តសៀមរាប៕

អត្តបទ ទាក់ទង
ជំនួបពិភាក្សាការងារ រវាងអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងតំណាងក្រុមហ៊ុន MSA
ជំនួបពិភាក្សាការងារ រវាងអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងតំណាងក្រុមហ៊ុន MSA នៅព្រឹកថ្ងៃព្រស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានអនុញ្ញាតឱ្យ លោក សុខ គីមនីតតា ប្រធានក្រុមហ៊ុន Marketing Solutions Asian Ltd (MSA) ចូលជួបពិភាក្សាការងារលើ គម្រោងស្នើសុំដំឡើងផ្ទាំងប៉ាន់ណូផ្សព្វផ្សាយដែលមានសារសុវត្ថិភាពចរាចរណ៍ ការរៀបចំយុទ្ធនាការដើរដើម្បីសុវត្ថិភាព និងគម្រោងជ្រើសរើសឯកអគ្គរដ្ឋទូតសុឆន្ទៈទទួលបន្ទុកការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំប្រទេសកម្ពុជា។ 
កិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកានៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ មន្ត្រីនៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង បុគ្គលិកក្រុមហ៊ុន MSA ចំនួន ១២នាក់។
យុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅក្នុងក្រុងបាត់ដំបង
យុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅក្នុងក្រុងបាត់ដំបង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅមុខសាលាខេត្តបាត់ដំបង ស្ថិតក្នុងទីរួមខេត្តបាត់ដំបង លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងយុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដោយមានការចូលរួមជាគណៈអធិបតី ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង។
កិច្ចប្រជុំត្រៀមរៀបយុទ្ធនាការពាក់មួកសុវត្ថិភាពដើម្បីសុវត្ថិភាពចរាចរណ៍ នៅតាមដងផ្លូវក្នុងក្រុងបាត់ដំបង
កិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចណ៍នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបង 

នៅរសៀល ថ្ងៃពុធ ០៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង មានរៀបចំកិច្ចប្រជុំពិភាក្សាការងាររៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាពដើម្បីសុវត្ថិភាពចរាចរណ៍ នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបង រវាងក្រុមការងារអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដឹកនាំដោយ លោក ព្រំ វន្ថា និងលោក ចាន់ សំបូរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត តំណាងសាលាខេត្តបាត់ដំបង តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងតំណាងមន្ទីរសុខាភិបាលខេត្ត សរុបចំនួន ១៨នាក់។
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក