ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ការចូលជួបធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធី “ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព”

ការចូលជួបធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធី “ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព” របស់អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP)
 

នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអនុញ្ញាតឱ្យអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ដឹកនាំដោយ លោកស្រី ឃុន ចាន់ជា ប្រធានកម្មវិធី “ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព” ចូលជួបធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលក្រុមការងារយុវជនគំរូAIPសម្រេចបាននៅតាមសាកលវិទ្យាល័យ វិទ្យាល័យ សាលាបឋមសិក្សា និងសហគមន៍ លើការអប់រំផ្សព្វផ្សាយ ទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ រួមទាំងបញ្ហាប្រឈមនានាទាក់ទងនឹងការអនុវត្តកម្មវិធី “ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព” ការផ្លាស់ប្តូរទម្លាប់បើកបរប្រកបដោយគ្រោះថ្នាក់ និងការស្នើសុំអនុសាសន៍សម្រាប់បន្តជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ទូរសព្ទពេលបើកបរ និងការពាក់មួកសុវត្ថិភាព។ ជំនួបប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ លោកជំទាវ ឥម និថារ៉ា អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ត្រីអគ្គលេខាធិការដ្ឋាន គ.ស.ច.គ មន្ត្រីពាក់ព័ន្ធ និងក្រុមយុវជនគំរូ AIP សរុបចំនួន ២១នាក់។ 
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាព និងទិសដៅការងារក្រុមយុវជនគំរូរបស់អង្គការមូលនិធិបង្ការរបួសអាស៊ី លើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេស ការកាត់បន្ថយការប្រើប្រាស់ទូរសព្ទដៃពេលបើកបរ។ លោកជំទាវ ក៏បានផ្តល់ការណែនាំ ឱ្យតំណាងអង្គការ AIP ធ្វើការជួបប្រជុំជាមួយ សមាគមន៍ទូរទស្សន៍ អ្នកដឹកនាំកម្មវិធី ផលិតករ ដើម្បីបង្កើតកម្មវិធី វីដេអូអប់រំខ្លីៗ ទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ និងជួយសហការក្នុងការផ្សព្វផ្សាយបន្ថែម ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់យានយន្តឱ្យមានការយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ព្រោះវាជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងសង្គមជាតិយើង៕

អត្តបទ ទាក់ទង
កិច្ចប្រជុំរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្តីពី ការពិនិត្យលើលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០
កិច្ចប្រជុំរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្តីពី ការពិនិត្យលើលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០
  នៅរសៀល ថ្ងៃទី៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ នៅក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានរៀបចំកិច្ចប្រជុំស្តីពី លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និងមានចូលរួមពី ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិការរបស់អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. សរុបចំនួន ១៥រូប។
ជំនួបពិភាក្សាការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាមួយប្រតិភូរបស់គម្រោង Knowledge Sharing Promgram (KSP)
ជំនួបពិភាក្សាការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាមួយប្រតិភូរបស់គម្រោង Knowledge Sharing Promgram (KSP) នៃសាធារណៈរដ្ឋកូរ៉េ ស្តីពី “ការអភិវឌ្ឍការគ្រប់គ្រងចរាចរណ៍ផ្លូវគោក និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពក្នុងខេត្តព្រះសីហនុ និងខេត្តតាកែវ”

នៅថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង លោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានជួបពិភាក្សាការងារជាមួយប្រតិភូសាធារណៈរដ្ឋកូរ៉េ ដែលជាតំណាងក្រុមការងារសម្របសម្រួលរបស់គម្រោង Knowledge Sharing Program (KPS)
អគ្គលេខាធិការរដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឧបត្ថម្ភថវិកាសប្បុរសធម៌ចំនួន ៥ពាន់ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងឱកាសទិវានៃសេចក្តីស្រឡាញ់
អគ្គលេខាធិការរដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឧបត្ថម្ភថវិកាសប្បុរសធម៌ចំនួន ៥ពាន់ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងឱកាសទិវានៃសេចក្តីស្រឡាញ់ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក(ត)
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
  នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ និងនគរបាលចរាចរណ៍ខេត្ត បានចុះរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅតាមបណ្តោយផ្លូវលេខ៣៧៧ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ។
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក