ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ការចូលជួបធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធី “ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព”

ការចូលជួបធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធី “ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព” របស់អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP)
 

នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអនុញ្ញាតឱ្យអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ដឹកនាំដោយ លោកស្រី ឃុន ចាន់ជា ប្រធានកម្មវិធី “ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព” ចូលជួបធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលក្រុមការងារយុវជនគំរូAIPសម្រេចបាននៅតាមសាកលវិទ្យាល័យ វិទ្យាល័យ សាលាបឋមសិក្សា និងសហគមន៍ លើការអប់រំផ្សព្វផ្សាយ ទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ រួមទាំងបញ្ហាប្រឈមនានាទាក់ទងនឹងការអនុវត្តកម្មវិធី “ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព” ការផ្លាស់ប្តូរទម្លាប់បើកបរប្រកបដោយគ្រោះថ្នាក់ និងការស្នើសុំអនុសាសន៍សម្រាប់បន្តជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ទូរសព្ទពេលបើកបរ និងការពាក់មួកសុវត្ថិភាព។ ជំនួបប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ លោកជំទាវ ឥម និថារ៉ា អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ត្រីអគ្គលេខាធិការដ្ឋាន គ.ស.ច.គ មន្ត្រីពាក់ព័ន្ធ និងក្រុមយុវជនគំរូ AIP សរុបចំនួន ២១នាក់។ 
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាព និងទិសដៅការងារក្រុមយុវជនគំរូរបស់អង្គការមូលនិធិបង្ការរបួសអាស៊ី លើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេស ការកាត់បន្ថយការប្រើប្រាស់ទូរសព្ទដៃពេលបើកបរ។ លោកជំទាវ ក៏បានផ្តល់ការណែនាំ ឱ្យតំណាងអង្គការ AIP ធ្វើការជួបប្រជុំជាមួយ សមាគមន៍ទូរទស្សន៍ អ្នកដឹកនាំកម្មវិធី ផលិតករ ដើម្បីបង្កើតកម្មវិធី វីដេអូអប់រំខ្លីៗ ទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ និងជួយសហការក្នុងការផ្សព្វផ្សាយបន្ថែម ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់យានយន្តឱ្យមានការយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ព្រោះវាជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងសង្គមជាតិយើង៕

អត្តបទ ទាក់ទង
សកម្មភាពចុះចែក សៀវភៅច្បាប់ស្តីពីចរាចរណ៍និងបិទស្ទីកឃ័រ នៅតាមបណ្តោយផ្លូវជាតិលេខ៤ (ផ្សារបែកចាន)
នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចុះចែកខិតបណ្ណសុវត្ថិភាព សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង និងបិទស្ទីកឃ័រ នៅតាមបណ្តោយផ្លូវជាតិលេខ៤ (ផ្សារបែកចាន)។ ក្រុមការងារបានចែកជូនដល់សាលា និងកន្លែងលក់ម៉ូតូ។ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ មានការអបអរ និងរីករាយក្នុងការទទួលបាននូវឯកសារទាំងនេះ។ ពួកគាត់បានស្នើសុំឲ្យក្រុមការងារចុះទៅរៀបចំយុទ្ធនាការ ឬសកម្មភាពសុវត្ថិភាពឲ្យបានញឹកញាប់។ ជាលទ្ធផល បានចែកជូននូវច្បាប់ចរាចរណ៍បាន ២០០ក្បាល, សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹងបាន ២០០ក្បាល ខិតបណ្ណសុវត្ថិភាពបាន ១០០០សន្លឹក និងចែក ព្រមទាំងបិទស្ទីកឃ័រចំណាំងផ្លាតបាន ៥០០សន្លឹក។  
កិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំអាគារ F វិមានព្រឹទ្ធសភា មានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០១១៥/០០១ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ជាមួយតំណាងរាជរដ្ឋាភិបាល ( ដឹកនាំដោយឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន) ជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនេះ បានឆ្លងកិច្ចប្រជុំពេញអង្គរដ្ឋសភាកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ក្រោមសំលេងអនុម័ត ៩៣សំលេង។ យោងតាមការស្នើសុំរបស់រាជរដ្ឋាភិបាល ច្បាប់នេះបានស្នើសុំប្រកាសជាកិច្ចការប្រញាប់។ដូចនេះ គណៈកម្មការទី៩ព្រឹទ្ធសភានឹងរៀបចំសម្រាប់ដាក់ជូនកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភានៅដើមឆ្នាំនេះ។  
សេចក្តីប្រកាសព័ត៌មាន
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ត្រូវបានជ្រើសរើសជាជ័យលាភីនៃ «​ពាន់រង្វាន់សុវត្ថិភាពចរាចរណ៍ផ្លូវគោកអន្តរជាតិព្រះអង្គម្ចាស់ម៉ៃឃើល» ឆ្នាំ២០១៦ ហើយពាន់រង្វាន់ត្រូវបានប្រគល់ជូនគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។  
កម្ពុជាទទួលបានពានរង្វាន់អន្តរជាតិលើការងារសុវត្ថិភាពចរាចរណ៍
នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កម្ពុជាទទួលបានពានរង្វាន់អន្តរជាតិលើការងារសុវត្ថិភាពចរាចរណ៍ ហើយពានរង្វាន់នេះត្រូវបានព្រះអង្គម្ចាស់ Michael ប្រគល់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ការខិតខំរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករយៈពេល១១ខែ ឆ្នាំ២០១៦ បានធ្វើឲ្យមានការថយចុះគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៥១លើក ចំនួនអ្នកស្លាប់ថយចុះ ២៥៩នាក់ របួសថយចុះចំនួន ៥៩៦នាក់ ប្រៀបធៀបឆ្នាំ២០១៥ គឺជាលក្ខណៈវិនិច្ឆ័យក្នុងការទទួលបានពានរង្វាន់នេះ។ សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់ថាពានរង្វាន់នេះគឺបានមកពីការខិតខំប្រឹងប្រែងរួមពីគ្រប់មជ្ឍដ្ឋាន ក្នុងនោះមានការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ការខិតខំរបស់មន្ត្រីអនុវត្តច្បាប់ និងការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការជាតិ អន្តរជាតិ ទើបទទួលបានជោគជ័យក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៦នេះ។ សម្តេចក្រឡាហោម បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប សូមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន និងយោគយល់អាធ្យាស្រ័យក្នុងការបើកបរ ពិសេសអ្នកជិះម៉ូតូគ្រប់រូប អ្នកបើកបរអាជីពដឹកកម្មករ ដឹកអ្នកដំណើរ ដឹកទំនិញ ដើម្បីកាត់បន្ថយថែមទៀតនូវជនរងគ្រោះថ្នាក់ចរាចរណ៍នាឆ្នាំ២០១៧ ខាងមុខ។

 
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក