ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ពិធីបើកយុទ្ធនាការ “បើកបរដោយសុវត្ថិភាព”

ពិធីបើកយុទ្ធនាការ “បើកបរដោយសុវត្ថិភាព” 

ថ្ងៃចន្ធ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពរាចរណ៍ផ្លូវគោក បានអមដំណើរ លោកជំទាវ មឹន មាណវី
រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចូលរួមក្នុងការបើកយុទ្ធនាការ “បើកបរដោយសុវត្ថិភាព” ដែលទទួលបានការសហការរៀបចំឡើងដោយ ក្រុមហ៊ុនតូតាល់កម្ពុជា ក្រុមហ៊ុនPernod Ricard Cambodge ក្រុមហ៊ុនAPIWSA ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ក្រុមហ៊ុនESSILOR 2.5NVG អង្គការស៊ីប៉ា និងក្រុមហ៊ុនSmart។
យុទ្ធនាការនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទូទាំងប្រទេសកម្ពុជា ហើយនឹងផ្តល់នូវចំណេះដឹងមូលដ្ឋានគ្រឹះអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយនឹងការ អនុវត្តល្អៗដូចជា៖ ការពាក់មួកសុវត្ថិភាព ការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ ការបើកបរក្នុងល្បឿនសមស្របដូចបានកំណត់នៃច្បាប់ ការមិនប្រើប្រាស់ទូរសព្ទក្នុងពេលបើកបរ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ក៏ដូចជាការប្រើប្រាស់គំហើញបានសមស្របក្នុងការបើកបរឱ្យមានសុវត្ថិភាពជាដើម៕

អត្តបទ ទាក់ទង
សិក្ខាសាលាអឺរ៉ុប-អាស៊ានលើកទី២ ស្តីពីសុវត្ថិភាពចរាចរណ៍
សិក្ខាសាលាអឺរ៉ុប-អាស៊ានលើកទី២ ស្តីពីសុវត្ថិភាពចរាចរណ៍ 

នៅព្រឹកថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកតំណាងប្រទេសកម្ពុជា ដឹកនាំដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ នឹងដឹកជញ្ជូន បានចូលរួមសិក្ខាសាលាអឺរ៉ុប-អាស៊ានលើកទី២ ស្តីពី “សុវត្ថិភាពចរាចរណ៍” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារហ្វូរ៉ាម៉ា ក្នុងទីក្រុងដាណាង ប្រទេសវៀតណាម។ កិច្ចប្រជុំនេះមានការ
ការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”ក្នុងខេត្តកំពង់ឆ្នាំង
សិស្សានុសិស្សនៃសាលាបមឋសិក្សាចំនួន៤ទីតាំងនៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង បានទទួលការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”
  នៅព្រឹក ថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ ផ្សេងទៀត ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ រួមមាន សាលាបឋមសិក្សាផ្សារ សាលាបឋមសិក្សាស្រះកែវ សាលាបឋមពន្លៃ និងសាលាបឋមសិក្សាអង្គ បានទទួលការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលនូវចំណេះដឹងមូលដ្ឋានទាក់ទងនឹងភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍សំខាន់ៗសម្រាប់ថ្មើរជើង វិធានសុវត្ថិភាពសម្រាប់ថ្មើរជើង ប្រការដែលត្រូវជៀសវាងមួយចំនួនសម្រាប់ថ្មើរជើង ព្រមទាំងទទួលសម្ភារសិក្សាមួយចំនួន តាមរយៈនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងដោយមានការឧបត្ថម្ភពីអង្គការមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ហៅកាត់ថា “JAIF” ដែលជាគម្រោងអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”។ សិស្សានុសិស្សនៅតាមសាលាបឋមសិក្សានីមួយៗ ត្រូវបានជ្រើសរើសពីសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដោយក្នុងសាលានីមួយៗជ្រើសរើសចំនួន ១០០នាក់។
សិក្ខាសាលាស្តីពីការពិគ្រោះយោបល់ផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះកម្មករនិយោជិត
សិក្ខាសាលាស្តីពីការពិគ្រោះយោបល់ផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះកម្មករនិយោជិត

នៅព្រឹកថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ជាមន្ត្រីនាយកដ្ឋានសុវត្ថិភាព និងជាមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ចំនួន ៥រូប បានចូលរួមសិក្ខាសាលាស្តីពីការពិគ្រោះយោបល់ផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះកម្មករនិយោជិត ក្រោមអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មការទី២ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងមានការចូលរួមមកពី តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត ស្នងការនគរបាលរាជធានីខេត្ត បេឡាជាតិរបបសន្តិសុខសង្គម និងអង្គការសង្គមស៊ីវិល សរុបចំនួន ១០០នាក់។
កិច្ចប្រជុំស្តីពី​ “Supporting Traffic Safety Information System of Countries in Southeast Asia” នៅទីក្រុងបាងកក​ ប្រទេសថៃ
កិច្ចប្រជុំស្តីពី​ “Supporting Traffic Safety Information System of Countries in Southeast Asia” នៅទីក្រុងបាងកក​ ប្រទេសថៃ

  នៅថ្ងៃសុក្រ​ ១២កេីត​ ខែជេស្ឋ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស​២៥៦៣​ ត្រូវនឹ​ងថ្ងៃ​ទី១៤​ ខែមិថុនា​ ឆ្នាំ២០១៩​ លោកជំទាវ​ មឹន​ មាណវី​ រដ្ឋលេខាធិការក្រសួងសារធារណការ​ និងដឹកជញ្ជូន​ បាន​ដឹកនាំមន្ត្រីចំនួន​ ០៤រូប​ នៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ចូលរួមកិច្ចប្រជុំស្តីពី​​ “Supporting Traffic Safety Information System of Countries in Southeast Asia” នៅទីក្រុងបាងកក​ ប្រទេសថៃ​។ 
prev12345...3940next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក