ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ មុនឱកាសពិធីបុណ្យអុំទូក
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ មុនឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅផ្លូវជាតិលេខ៣

នៅព្រឹក ថ្ងៃអង្គារ ១៣កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅក្បែររង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ ៣។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះបានទទួលការចូលរួមជាអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអមដំណើរដោយលោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ។ ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែកជូននូវសម្ភារមួយចំនួនដូចជា៖
១.មួកសុវត្ថិភាព ១២០មួក (មួកសម្រាប់មនុស្សធំចំនួន ៦០មួក មួកកុមារចំនួន ៦០មួក) 
២.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៣០០ក្បាល
៣.ស្ទីកឃ័រចំណាំងផ្លាត ៥០០សន្លឹក 
៤.សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៣០០ក្បាល 
៥.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៣០០ ច្បាប់។
៦.ផ្លិតសុវត្ថិភាព (ជំហ៊ានសុវត្ថិភាព) ៣០០ ផ្លិត។
អត្តបទ ទាក់ទង
សិក្ខាសាលាស្តីពីការពិគ្រោះយោបល់ផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះកម្មករនិយោជិត
សិក្ខាសាលាស្តីពីការពិគ្រោះយោបល់ផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះកម្មករនិយោជិត

នៅព្រឹកថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ជាមន្ត្រីនាយកដ្ឋានសុវត្ថិភាព និងជាមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ចំនួន ៥រូប បានចូលរួមសិក្ខាសាលាស្តីពីការពិគ្រោះយោបល់ផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះកម្មករនិយោជិត ក្រោមអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មការទី២ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងមានការចូលរួមមកពី តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត ស្នងការនគរបាលរាជធានីខេត្ត បេឡាជាតិរបបសន្តិសុខសង្គម និងអង្គការសង្គមស៊ីវិល សរុបចំនួន ១០០នាក់។
កិច្ចប្រជុំស្តីពី​ “Supporting Traffic Safety Information System of Countries in Southeast Asia” នៅទីក្រុងបាងកក​ ប្រទេសថៃ
កិច្ចប្រជុំស្តីពី​ “Supporting Traffic Safety Information System of Countries in Southeast Asia” នៅទីក្រុងបាងកក​ ប្រទេសថៃ

  នៅថ្ងៃសុក្រ​ ១២កេីត​ ខែជេស្ឋ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស​២៥៦៣​ ត្រូវនឹ​ងថ្ងៃ​ទី១៤​ ខែមិថុនា​ ឆ្នាំ២០១៩​ លោកជំទាវ​ មឹន​ មាណវី​ រដ្ឋលេខាធិការក្រសួងសារធារណការ​ និងដឹកជញ្ជូន​ បាន​ដឹកនាំមន្ត្រីចំនួន​ ០៤រូប​ នៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ចូលរួមកិច្ចប្រជុំស្តីពី​​ “Supporting Traffic Safety Information System of Countries in Southeast Asia” នៅទីក្រុងបាងកក​ ប្រទេសថៃ​។ 
ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលបានប្រព្រឹត្តឡើងនៅ ភូមិពោធិ៍ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងមានការចូលរួមពីអាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា កាយរិទ្ធិ ប្រជាពលរដ្ឋប្រមាណជាង ៤.០០០នាក់។
ទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២នាពេលនេះ មានការសហការ និងរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ ក្នុងគោលបំណងផ្ញើសារក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យយកចិត្តទុកខ្ពស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បង្កើនការប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរតាមដងផ្លូវ ព្រមទាំងត្រូវមានសីលធម៌ ការយោគយល់អធ្យាស្រ័យ ដើម្បីឈានទៅលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍។ 
សម្តេចក្រឡាហោម បានលើកឡើងអំពីវិធានការសម្រាប់យកទៅអនុវត្តក្នុងការលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ១.មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត ២.មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ៣.មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត ៤.មិនត្រូវបើកបរក្រោមឥទ្ធិពលនៃការងងុយដេកដាច់ខាត ៥.ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវដាច់ខាត ៦.ត្រូវពាក់មួកសុវត្ថិភាពដាច់ខាត(សម្រាប់អ្នកជិះទោចក្រយានយន្ត) ៧.ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចពេលបើកបរ ៨.ត្រូវប្រកាន់ស្តាំជានិច្ច ៩.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមុនពេលធ្វើដំណើរ ១០.លើកកម្ពស់ការប្រុងប្រយ័ត្នជានិច្ច។ 
ទន្ទឹមនឹងនេះ សម្តេចបានស្នើឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី-ខេត្តទាំងអស់សហការបង្កើនការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ និងចាត់វិធានការក្នុងការអនុវត្តច្បាប់ ទប់ស្កាត់ការនាំចូលយានយន្តដែលគេចវេសពីការបង់ពន្ធពីប្រទេសជិតខាង ការប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់ និងផ្លាកលេខ ឬការប្រើប្រាស់បណ្ណសម្គាល់យានយន្ត និងផ្លាកលេខក្លែងក្លាយជាដើម។ សម្តេចក្រឡាហោម ក៏បានស្នើឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី-ខេត្តទាំងអស់ត្រូវមានចលនាប្រលងប្រណាំងថ្មី ក្រោមប្រធានបទ តំបន់ពិសេសនៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយអនុវត្តតាមការណែនាំរបស់គណៈកម្មាធិការជាតិសុវតិភាពចរាចរណ៍ផ្លូវគោក។ 
បន្ថែមពីនេះទៀត សម្តេចក្រឡាហោម បានស្នើឱ្យក្រុមហ៊ុនដឹកអ្នកដំណើរ និងទំនិញទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបររបស់ខ្លួនឱ្យគោរពច្បាប់ចរាចរណ៍ ជាពិសេសស្នើដល់សមាជិកសមាជិកានៃអង្គពិធីទាំងមូល សូមជួយផ្សព្វផ្សាយបន្តដល់បងប្អូន មិត្តភក្តិ និងត្រូវខិតខំអនុវត្តវិធានការសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរតាមដងផ្លូវ។
ការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”តាមផ្លូវជាតិលេខ៥ខេត្តកំពង់ស្ពឺ
សិស្សានុសិស្សនៃសាលាបមឋសិក្សាចំនួន៤ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងខេត្តកំពង់ស្ពឺ បានទទួលការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” នៅព្រឹក ថ្ងៃចន្ទ ទី ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ រួមមាន សាលាបឋមសិក្សាហ៊ុនសែនចេតិយ៍ថ្មី សាលាបឋមសិក្សាទេពប្រណម្យ សាលាបឋមសិក្សាសម្តេចព្រះអគ្គមហេសីនរោត្តមមុន្នីនាថសីហនុ និងសាលាបឋមសិក្សាផ្សារត្រាច បានទទួលការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលអំពីចំណេះដឹងមូលដ្ឋានទាក់ទងនឹងភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍សំខាន់ៗសម្រាប់ថ្មើរជើង វិធានសុវត្ថិភាពសម្រាប់ថ្មើរជើង ប្រការដែលត្រូវជៀសវាងមួយចំនួនសម្រាប់ថ្មើរជើង ព្រមទាំងទទួលសម្ភារសិក្សាមួយចំនួន តាមរយៈនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងដោយមានការឧបត្ថម្ភពីអង្គការមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ហៅកាត់ថា “JAIF” ដែលជាគម្រោងអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”។ សិស្សានុសិស្សនៅតាមសាលាបឋមសិក្សានីមួយៗ ត្រូវបានជ្រើសរើសពីសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដោយក្នុងសាលានីមួយៗជ្រើសរើសចំនួន ១០០នាក់។
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក