ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ មុនឱកាសពិធីបុណ្យអុំទូក
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ មុនឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅផ្លូវជាតិលេខ៣

នៅព្រឹក ថ្ងៃអង្គារ ១៣កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅក្បែររង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ ៣។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះបានទទួលការចូលរួមជាអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអមដំណើរដោយលោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ។ ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែកជូននូវសម្ភារមួយចំនួនដូចជា៖
១.មួកសុវត្ថិភាព ១២០មួក (មួកសម្រាប់មនុស្សធំចំនួន ៦០មួក មួកកុមារចំនួន ៦០មួក) 
២.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៣០០ក្បាល
៣.ស្ទីកឃ័រចំណាំងផ្លាត ៥០០សន្លឹក 
៤.សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៣០០ក្បាល 
៥.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៣០០ ច្បាប់។
៦.ផ្លិតសុវត្ថិភាព (ជំហ៊ានសុវត្ថិភាព) ៣០០ ផ្លិត។
អត្តបទ ទាក់ទង
ពិភាក្សាការងាររវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិង លោក តាកាស៊ី ណាកាជីម៉ា នាយករងគ្រប់គ្រងទូទៅ ការអភិវឌ្ឍផ្នែកដឹកជញ្ជូនផ្លូវគោក
នាព្រឹកថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកិច្ចពិភាក្សាការងាររវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដឹកនាំដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង លោក តាកាស៊ី ណាកាជីម៉ា នាយករងគ្រប់គ្រងទូទៅ ការអភិវឌ្ឍផ្នែកដឹកជញ្ជូនផ្លូវគោក មកពីប្រទេសជប៉ុន ដើម្បីពិភាក្សាលម្អិតលើគម្រោងធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់អ្នកថ្មើរជើងជាកុមារ ក្រោមប្រធានបទ “Save Our Kids, Speed Down” នៅសាលាបឋម
យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កុមារកម្ពុជា នៅសាលាបឋមសិក្សាកូលាបទី១
យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កុមារកម្ពុជា នៅសាលាបឋមសិក្សាកូលាបទី១ ក្រោមក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី

នៅថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាកូលាបទី១ មានរៀបចំ យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កុមារកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និង មានការចូលរួមពី ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប្រាយអាន នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយកាំកូម៉ូទ័រ លោក ចុង យុនហ្គីល នាយកប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ព្រមទាំងលោកប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រីប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សមាជិកអគ្គលេខាធិកាដ្ឋាន គ.ស.ច.គ នាយក នាយករងសាលាកុលាបទី១ មន្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមការងារកយកា ក្រុមការងារក្រុមហ៊ុនហ៊ីយ៉ាន់ដាយកាំកូម៉ូទ័រ លោក សិស្សានុសិស្ស សរុបប្រមាណ ២៧០នាក់។
កិច្ចប្រជុំស្តីពីលទ្ធផលនៃការចុះសិក្សានៅតំបន់ដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ក្នុងភូមិសាស្ត្រខេត្តកោះកុង
កិច្ចប្រជុំស្តីពីលទ្ធផលនៃការចុះសិក្សានៅតំបន់ដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ក្នុងភូមិសាស្ត្រខេត្តកោះកុង។
  នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៨ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកោះកុង មានរៀបចំកិច្ចប្រជុំស្តីពីលទ្ធផលនៃការចុះសិក្សាតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់ ក្នុងខេត្តកោះកុងដោយបានរៀបចំធ្វើបទបង្ហាញដោយក្រុមការងារបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ
ចុះត្រួតពិនិត្យតំបន់ ដែលមានគ្រោះថ្នាក់ញឹកញាប់ ក្នុងខេត្តកោះកុង
នៅថ្ងៃអង្គារ ០៧រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងាររបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចុះត្រួតពិនិត្យតំបន់ ដែលមានគ្រោះថ្នាក់ញឹកញាប់ ក្នុងខេត្តកោះកុង ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ 60+500 និង 61+500 និង ចន្លោះបង្គោលគីឡូម៉ែត្រលេខ 65 និង66 ដែលស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក