ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
កិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

កិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 
 

នៅថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការអញ្ជើញជាអធិបតីភាព ក្នុងការដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ របស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ. ពីលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សម តារា អគ្គនាយករងភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ លោក សូ ពីសី អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសមាជិក សមាជិការបស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ សរុបចំនួន ១៣នាក់។ កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ 
១.ការពិភាក្សាលើសេចក្តីសម្រេច ស្តីពី ការផ្តល់បណ្ណសរសើរ និងជូនរង្វាន់ដល់អង្គភាព និងបុគ្គលមានស្នាដៃល្អ ក្នុងការចូលរួមរក្សាសុវត្ថិភាពផ្លូវគោក
២.ការពិភាក្សា លើឧបសម្ព័ន្ធ ស្តីពីស្តង់ដា តំបន់ពិសេសនៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក
៣.បញ្ហាប្រឈមផ្សេងៗ។

អត្តបទ ទាក់ទង
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់គណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 
  នៅរសៀល ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ 
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុគណៈកម្មការទី១ អនុគណៈកម្មការទី២ អគ្គលេខាធិការដ្ឋាន គ.ស.ច.គ រួមទាំងកងកម្លាំងនគរបាល មន្ត្រីរាជការ សិស្សនិស្សិត ស្ថាប័នពាក់ព័ន្ធព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរ។ 
តាមយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ បានឱ្យដឹងថា គ្រោះថ្នាក់ចរណ៍ក្នុងឆ្នាំ២០១៨ បានកើតឡើងចំនួន ៣.២៦៧លើក បណ្តាលឱ្យស្លាប់ចំនួន ១.៧៦១នាក់ និងរបួសចំនួន ៤.៧៧០នាក់ ភាគច្រើននៅរាជធានីភ្នំពេញ មានអ្នកស្លាប់ ២១៧នាក់ ខេត្តកណ្តាល ១៤៨នាក់ និងខេត្តព្រះសីហនុ ១៣២នាក់។ ចំនួនជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់ ៤,៨នាក់ និងរបួសចំនួន១៣នាក់។ មូលហេតុគ្រោះថ្នាក់គឺបណ្តាលមកពី ការបើកបរលើសល្បឿនកំណត់៣៧% មិនគោរពសិទ្ធិ១៩% ការមិនប្រកាន់ស្តាំ១៣% ការវ៉ាជែង១១% ការបត់១០% ការស្រវឹង៥% កត្តាយានយន្ត៣% និងងងុយដេក ២%។ ប្រៀបធៀបឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ថយចំនួន២៦៤លើក ស្មើ៧% ស្លាប់ថយចំនួន១៩នាក់ ស្មើ១% និងអ្នករបួសថតចំនួន៧៦៩នាក់ស្មើ១៤%។
ក្នុងឳកាសនៃ ពិធីចម្រើនជន្មាយុរបស់សម្តេច គម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ
សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ពិធីជួបជុំ និងថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភគាំទ្រសន្និសីទប្រចាំឆ្នាំលើកទី១ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ពិធីជួបជុំ និងថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភគាំទ្រសន្និសីទប្រចាំឆ្នាំលើកទី១ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ អង្គការមូលនិធិ បង្ការរបួសអាស៊ី (AIP) បានរៀបចំពិធីជួបជុំ និងថ្លែងអំណរគុណដល់អ្នកឧបត្ថមគាំទ្រទៅលើសន្និសីទប្រចាំឆ្នាំ លើកទី១ ដែលធ្វើឡើងនៅសាលប្រជុំ ភោជនីយដ្ឋាន ទន្លេរបាសាក់ (ស្ពានអាកាសក្បាលថ្នល់) ដោយមានចូល រូមពី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) តំណាងអ្នកឧបត្ថម្ភគាំទ្រ និងក្រុមការងារប្រមាណជា ២០នាក់ ។
ការចុះត្រួតពិនិត្យទីតាំងគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលខ ៤ ក្នុងខេត្តកំពង់ស្ពឺ
ការចុះត្រួតពិនិត្យទីតាំងគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រ ១០៤+០០០ ដល់ ១០៥+០០០ ស្ថិតក្នុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ នៅថ្ងៃសុក្រ ១៣រោច ខែ មិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ នគរបាលចរាចរណ៍ផ្លូវគោកស្រុកភ្នំស្រួច បានចុះពិនិត្យទីតាំងគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០៤+០០០ ដល់ ១០៥+០០០ តាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ ២០១៩។
prev12345...2627next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក