ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ការចូលរួមសន្និសីទប្រចាំឆ្នាំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា
ការចូលរួមសន្និសីទប្រចាំឆ្នាំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា 

នៅថ្ងៃព្រហស្បតិ៍ ០៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នៅសាលសហសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) ថ្នាក់ដឹកនាំ និងក្រុមការងាររបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមសហការធ្វើជាវាគ្មិន និងអ្នកសម្របសម្រួល ក្នុងសន្និសីទប្រចាំឆ្នាំស្តីពីសុវត្ថិភាពផ្លូវគោកនៅកម្ពុជា ក្រោមប្រធាន «ធ្វើការរួមគ្នាដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដែលទទួលបានការចូលរួមជាអធិបតីភាពក្នុងពិធីបើកពី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ហើយក៏មានការរៀបចំជាស្តង់ពិពណ៌ឯកសារសុវត្ថិភាពចរាចរណ៍ រួមទាំងមានកម្មវិធីសួរ និងឆ្លើយសំណួរយករង្វាន់មួកសុវត្ថិភាពដល់អ្នកដែលបានចូលរួមផងដែរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ដែលជាសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា អ្នកជំនាញឯកទេសលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក បណ្តាដៃគូសហការ មន្ត្រីរាជការ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សិស្ស និស្សិតជាច្រើនផងដែរ។ សន្និសីទនេះ មានគោលបំណងបង្កើតឱកាសសម្រាប់ការជួបជុំគ្នានៃអ្នកកសាង និងអនុវត្តគោលនយោបាយ ស្ថាប័នរាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក អ្នកតស៊ូមតិ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ សិល្បករ អង្គការសង្គមស៊ីវិល បណ្តាញអង្គការ និងយុវជន សិស្ស និស្សិត អាចផ្លាស់ប្តូរចំណេះដឹង ព្រមទាំងព័ត៌មាន និងបទពិសោធន៍ ពិភាក្សារកយុទ្ធសាស្ត្រ ដើម្បីយកទៅអនុវត្តជាសកម្មភាពជាក់ស្តែងក្នុងការកាត់បន្ថយការស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយនិង រួមចំណែកពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅសង្គ្រោះជីវិត គាំទ្រដល់គោលដៅទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អង្គការសហប្រជាជាតិ ឆ្នាំ២០១១-២០២០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ 
ដោយឡែក ពិធីនេះបានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានអ្នកចូលរួមជាច្រើនកុះករ។
ជាលទ្ធផលនៅក្នុងពិពណ៌របស់សន្និសីទនេះ បានចែកជូននូវសម្ភារមួយចំនួនដូចជា៖ មួកសុវត្ថិភាព ១០០មួក សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ២០០ក្បាល សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ២០០ក្បាល ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៥០០ ច្បាប់ ស្ទីកឃ័រចំណាំងផ្លាត ៥០០សន្លឹក និងផ្លិតសុវត្ថិភាព (ជំហ៊ានសុវត្ថិភាព) ៥០០ ផ្លិត៕
អត្តបទ ទាក់ទង
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងកុម្ភៈ ឆ្នាំ២០១៩ របស់អគ្គលេខាធិការដ្ឋាន
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងកុម្ភៈ ឆ្នាំ២០១៩ របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

នៅរសៀល ថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងកុម្ភៈ ឆ្នាំ២០១៩ ដើម្បីរាយការណ៍អំពីវឌ្ឍនភាពដែលអគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. សម្រេចបាន ក្រោមអធិបតីភាព ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកា របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សរុបចំនួន ១២នាក់។
កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
យុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមគម្រោងប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”
ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមគម្រោងប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ដល់សិស្សានុសិស្សនៃសាលាបមឋសិក្សាតាមផ្លូវជាតិលេខ១ ចំនួន៣ទីតាំងបន្ថែមទៀត
នៅព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ក្រុមការងាររបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមូយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដោយមានការឧបត្ថម្ភដោយអង្គការមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ហៅកាត់ថា “JAIF” បានបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមគម្រោងប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ដល់សិស្សានុសិស្សនៃសាលាបមឋសិក្សាដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំនួន៣ទីតាំងបន្ថែមទៀត រួមមាន៖ សាលាបឋមសិក្សាវាលស្បូវ សាលាបឋមសិក្សាព្រែកឯក និងសាលាបឋមសិក្សាយកបាត្រ និងបានជ្រើសរើសសិស្សានុសិស្សមកពីថ្នាក់ទី៤ ទី៥ និងទី៦ ដោយក្នុងសាលានីមួយៗជ្រើសរើសចំនួន ១០០នាក់។ សម្រាប់កម្មវិធីដំបូងនៃការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលគឺជាវគ្គនៃការសិក្សាអំពីចំណេះដឹងមូលដ្ឋានទាក់ទងនឹងភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍សំខាន់ៗសម្រាប់ថ្មើរជើង វិធានសុវត្ថិភាពសម្រាប់ថ្មើរជើង ប្រការដែលត្រូវជៀសវាងមួយចំនួនសម្រាប់ថ្មើរជើង ព្រមទាំងសម្ភារសិក្សាមួយចំនួន ដូចជា សៀវភៅមេរៀនស្តីពីវិធានក្នុងការឆ្លងផ្លូវ ១ក្បាល ស្ទីកឃ័រចំណាំងផ្លាត ១សន្លឹក ខ្មៅដៃសម្រាប់ផាត់រូប ១ប្រអប់ ខៅ្មដៃ ១ដើម និងជ័រលុប ១ដុំ។
ពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពផ្លូវគោកដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា
ពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពផ្លូវគោកដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា នៅសាលាបឋមសិក្សាច្បារអំពៅ១ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី
......................................
នៅព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាច្បារអំពៅ ១ មានរៀបចំពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពផ្លូវគោកដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា ក្រោមប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ដោយមានការចូលរួមជាអធិបតីភាពពី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កញ្ញា ម៉ាគិកូ ណាកាយ៉ាម៉ា តំណាងអង្គការ មូលនិធិសមាហរណកម្មអាស៊ាន ជប៉ុន និងអមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងតំណាងអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ លោកចៅសង្កាត់ច្បារអំពៅ និងលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សាច្បារអំពៅ១ ប្រមាណ១៥០នាក់។
មានមតិស្វាគមន៍នៅជូនចំពោះអង្គពិធី កញ្ញា ម៉ាគិកូ ណាកាយ៉ាម៉ា បានសម្តែងនូវសង្ឃឹមថាសិស្សានុសិស្សនឹងរីករាយចំពោះការសិក្សារអំពីសុវត្ថិភាពចរាចរណ៍នាពេលនេះ និងបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍សម្រាប់កុមារនេះរួច ប្អូនៗជាសិស្សានុសិស្សទាំងអស់នឹងយកចំណេះដឹងដែលទទួលបាន ទៅបង្ហាត់បង្រៀនដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្លួនឱ្យបានចេះដឹងដូចខ្លួនដែរ។
យុទ្ធនាការពាក់មួកសុវត្ថិភាព ក្នុងក្រុងព្រះវិហារ
យុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមផ្លូវសំខាន់ៗក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ

នៅព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅមណ្ឌលកីឡាខេត្តព្រះវិហារ មានរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោកព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសមាជិក សមាជិការនៃអគ្គលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមានអ្នកចូលរួមពាក់មួកសុវត្ថិភាព និងជិះម៉ូតូតាមដងផ្លូវសំខាន់ៗពីសណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនកាកបាទក្រហមខេត្តព្រះវិហារ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ក្រុមកាយរិទ្ធិ ចំនួន ២០០នាក់ (ម៉ូតូ២០០គ្រឿង)។
prev12345...3233next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក