ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការពាក់មួកសុវត្ថិភាព ក្នុងក្រុងព្រះវិហារ

យុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមផ្លូវសំខាន់ៗក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ

នៅព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅមណ្ឌលកីឡាខេត្តព្រះវិហារ មានរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោកព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសមាជិក សមាជិការនៃអគ្គលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមានអ្នកចូលរួមពាក់មួកសុវត្ថិភាព និងជិះម៉ូតូតាមដងផ្លូវសំខាន់ៗពីសណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនកាកបាទក្រហមខេត្តព្រះវិហារ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ក្រុមកាយរិទ្ធិ ចំនួន ២០០នាក់ (ម៉ូតូ២០០គ្រឿង)។ 
ការរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាពនាពេលនេះ មានគោលបំណងដើម្បីជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបរទោចក្រយានយន្ត ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីផលប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព សំដៅចូលរួមកាត់បន្ថយជនរងគ្រោះដែលបង្កមកពីការប៉ះទង្គិចផ្នែកក្បាល។ 
លោកជំទាវ មឹន មាណវី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងយុទ្ធការពាក់មួកសុវត្ថិភាព និងបានកោតសសើរដល់ការយកចិត្តទុកដាក់លើវិស័យសុវត្ថិភាពចរាចរណ៍របស់អនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ដែលបានធ្វើឱ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ និងចំនួនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។ មានមតិសំណេះសំណាលនៅក្នុងកម្មវិធីនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា យុទ្ធនាការនាពេលនេះគឺជាកាយវិការចូលរួមចំណែកអប់រំផ្សព្វផ្សាយការគោរពច្បាប់ចរាចរណ៍ បញ្ជៀសឪ្យផុតពីគ្រោះថ្នាក់ចរាចរណ៍ និង ធ្វើជាគំរូដល់អ្នកបើកបរទោចក្រយានយន្តផ្សេងទៀត ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រះវិហារ។ 
បន្ទាប់ពីបញ្ចប់ការបើកកម្មវិធីយុទ្ធនាការនេះ រួចមក គណ:អធិបតីក៏បានបំពាក់មួកសុវត្ថិភាពជូនដល់តំណាងអ្នកចូលរួមក្នុងយុទ្ធនាការចំនួន ២០នាក់ រួចចាប់ផ្តើមដឹកនាំក្បួនជិះម៉ូតូពាក់មួកសុវត្ថិភាពចេញដំណើរពីមណ្ឌលកីឡាខេត្តកាត់តាមដងផ្លូវសំខាន់ៗក្នុងក្រុងព្រះវិហារ ព្រមទាំងបានឈប់នៅតាមសាលារៀន ដើម្បីបំពាក់មួកសុវត្ថិភាពកុមារដល់សិស្សានុសិស្សនៅតាមសាលាដែលក្បួនត្រូវឆ្លងកាត់ផងដែរ។ 
ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែកជូនឯកសារ និងសម្ភារសុវត្ថិភាពមួយចំនួនដូចជាមួកសុវត្ថិភាព ៣០០មួក (មួកកុមារ ៣០មួក) សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៣០០ក្បាល ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០០ច្បាប់ ផ្លិតសុវត្ថិភាព ២០០ផ្លិត។

អត្តបទ ទាក់ទង
សកម្មភាពចុះចែកខិតបណ្ណផ្សព្វផ្សាយអំពីប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះចែកខិតបណ្ណផ្សព្វផ្សាយអំពីប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងខិតបណ្ណសីលធម៌១០ចំណុច ដើម្បីសុវត្ថិភាចរាចរណ៍ ដល់ហាងលក់រថយន្ត(ម្តុំទំនប់ទួលគោក)បាន ១១ហាង និងហាងលក់ម៉ូតូ(ម្តុំវត្តសំពៅមាស និងរោងកុនគីរីរម្យ)
សកម្មភាពចុះ បិទស្ទីកឃ័រសីលធម៌១០ចំណុចរបស់ក្រុមការងារអគ្គលេខាធិការដ្ឋាន(ផ្លូវជាតិលេខ ៦)
នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចុះបិទស្ទីកឃ័រសីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ ដល់អ្នកបើកបររថយន្តដឹកអ្នកដំណើរ និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក នៅតាមបណ្តោយផ្លូវជាតិលេខ៦ ដើម្បីចូលរួមទប់ស្កាត់
សកម្មភាពចុះ បិទស្ទីកឃ័រសីលធម៌១០ចំណុចរបស់ក្រុមការងារអគ្គលេខាធិការដ្ឋាន
នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចុះបិទស្ទីកឃ័រសីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
សីលធម៌ទំាំង១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ឆ្នាំ២០១៧
ដើម្បីចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងចូលរួមអនុវត្តន៍ច្បាប់ស្តីពីចរាចារណ៍ផ្លូវគោក សម្រាប់អ្នកប្រើប្រាស់ផ្លូវទំាំងអស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញនូវអនុសាសន៍អំពីសីលធម៌ទំាំង១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ឆ្នាំ២០១៧
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក