ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការពាក់មួកសុវត្ថិភាព ក្នុងក្រុងព្រះវិហារ

យុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមផ្លូវសំខាន់ៗក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ

នៅព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅមណ្ឌលកីឡាខេត្តព្រះវិហារ មានរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោកព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសមាជិក សមាជិការនៃអគ្គលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមានអ្នកចូលរួមពាក់មួកសុវត្ថិភាព និងជិះម៉ូតូតាមដងផ្លូវសំខាន់ៗពីសណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនកាកបាទក្រហមខេត្តព្រះវិហារ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ក្រុមកាយរិទ្ធិ ចំនួន ២០០នាក់ (ម៉ូតូ២០០គ្រឿង)។ 
ការរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាពនាពេលនេះ មានគោលបំណងដើម្បីជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបរទោចក្រយានយន្ត ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីផលប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព សំដៅចូលរួមកាត់បន្ថយជនរងគ្រោះដែលបង្កមកពីការប៉ះទង្គិចផ្នែកក្បាល។ 
លោកជំទាវ មឹន មាណវី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងយុទ្ធការពាក់មួកសុវត្ថិភាព និងបានកោតសសើរដល់ការយកចិត្តទុកដាក់លើវិស័យសុវត្ថិភាពចរាចរណ៍របស់អនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ដែលបានធ្វើឱ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ និងចំនួនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។ មានមតិសំណេះសំណាលនៅក្នុងកម្មវិធីនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា យុទ្ធនាការនាពេលនេះគឺជាកាយវិការចូលរួមចំណែកអប់រំផ្សព្វផ្សាយការគោរពច្បាប់ចរាចរណ៍ បញ្ជៀសឪ្យផុតពីគ្រោះថ្នាក់ចរាចរណ៍ និង ធ្វើជាគំរូដល់អ្នកបើកបរទោចក្រយានយន្តផ្សេងទៀត ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រះវិហារ។ 
បន្ទាប់ពីបញ្ចប់ការបើកកម្មវិធីយុទ្ធនាការនេះ រួចមក គណ:អធិបតីក៏បានបំពាក់មួកសុវត្ថិភាពជូនដល់តំណាងអ្នកចូលរួមក្នុងយុទ្ធនាការចំនួន ២០នាក់ រួចចាប់ផ្តើមដឹកនាំក្បួនជិះម៉ូតូពាក់មួកសុវត្ថិភាពចេញដំណើរពីមណ្ឌលកីឡាខេត្តកាត់តាមដងផ្លូវសំខាន់ៗក្នុងក្រុងព្រះវិហារ ព្រមទាំងបានឈប់នៅតាមសាលារៀន ដើម្បីបំពាក់មួកសុវត្ថិភាពកុមារដល់សិស្សានុសិស្សនៅតាមសាលាដែលក្បួនត្រូវឆ្លងកាត់ផងដែរ។ 
ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែកជូនឯកសារ និងសម្ភារសុវត្ថិភាពមួយចំនួនដូចជាមួកសុវត្ថិភាព ៣០០មួក (មួកកុមារ ៣០មួក) សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៣០០ក្បាល ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០០ច្បាប់ ផ្លិតសុវត្ថិភាព ២០០ផ្លិត។

អត្តបទ ទាក់ទង
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំសណ្ឋាគារសូហ្វីតែលភូគីត្រា មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសមាសភាពចូលរួមពីសមាជិក សមាជិការ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុគណៈកម្មការទី១ អនុគណៈកម្មការទី២ អគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត កងរាជអាវុធហត្ថរាជធានី ខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន សរុបចំនួន ២៥៨នាក់។
សកម្មភាពចុះចែក សៀវភៅច្បាប់ស្តីពីចរាចរណ៍និងបិទស្ទីកឃ័រ នៅតាមបណ្តោយផ្លូវជាតិលេខ៦ (បេនឡានជ្រោយចង្វារ)
នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចុះចែកខិតបណ្ណសុវត្ថិភាព សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង នៅតាមបណ្តោយផ្លូវជាតិលេខ៦ (បេនឡានជ្រោយចង្វារ)។ ក្រុមការងារបានចែកជូនដល់សាលា និងកន្លែងលក់ដូរ។ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ មានការអបអរ និងរីករាយក្នុងការទទួលបាននូវឯកសារទាំងនេះ។ ពួកគាត់បានស្នើសុំឲ្យក្រុមការងារចុះទៅរៀបចំយុទ្ធនាការ ឬសកម្មភាពសុវត្ថិភាពឲ្យបានញឹកញាប់។ ជាលទ្ធផល បានចែកជូននូវច្បាប់ចរាចរណ៍បាន ៣០០ក្បាល, សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹងបាន ៣០០ក្បាល ខិតបណ្ណសុវត្ថិភាពបាន ១០០០សន្លឹក និងចែក ព្រមទាំងបិទស្ទីកឃ័រចំណាំងផ្លាតបាន ៥០០សន្លឹក។  
សកម្មភាពចុះចែក សៀវភៅច្បាប់ស្តីពីចរាចរណ៍និងបិទស្ទីកឃ័រ នៅតាមបណ្តោយផ្លូវជាតិលេខ៤ (ផ្សារបែកចាន)
នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចុះចែកខិតបណ្ណសុវត្ថិភាព សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង និងបិទស្ទីកឃ័រ នៅតាមបណ្តោយផ្លូវជាតិលេខ៤ (ផ្សារបែកចាន)។ ក្រុមការងារបានចែកជូនដល់សាលា និងកន្លែងលក់ម៉ូតូ។ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ មានការអបអរ និងរីករាយក្នុងការទទួលបាននូវឯកសារទាំងនេះ។ ពួកគាត់បានស្នើសុំឲ្យក្រុមការងារចុះទៅរៀបចំយុទ្ធនាការ ឬសកម្មភាពសុវត្ថិភាពឲ្យបានញឹកញាប់។ ជាលទ្ធផល បានចែកជូននូវច្បាប់ចរាចរណ៍បាន ២០០ក្បាល, សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹងបាន ២០០ក្បាល ខិតបណ្ណសុវត្ថិភាពបាន ១០០០សន្លឹក និងចែក ព្រមទាំងបិទស្ទីកឃ័រចំណាំងផ្លាតបាន ៥០០សន្លឹក។  
កិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំអាគារ F វិមានព្រឹទ្ធសភា មានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០១១៥/០០១ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ជាមួយតំណាងរាជរដ្ឋាភិបាល ( ដឹកនាំដោយឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន) ជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនេះ បានឆ្លងកិច្ចប្រជុំពេញអង្គរដ្ឋសភាកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ក្រោមសំលេងអនុម័ត ៩៣សំលេង។ យោងតាមការស្នើសុំរបស់រាជរដ្ឋាភិបាល ច្បាប់នេះបានស្នើសុំប្រកាសជាកិច្ចការប្រញាប់។ដូចនេះ គណៈកម្មការទី៩ព្រឹទ្ធសភានឹងរៀបចំសម្រាប់ដាក់ជូនកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភានៅដើមឆ្នាំនេះ។  
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក