ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការពាក់មួកសុវត្ថិភាព ក្នុងក្រុងព្រះវិហារ

យុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមផ្លូវសំខាន់ៗក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ

នៅព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅមណ្ឌលកីឡាខេត្តព្រះវិហារ មានរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោកព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសមាជិក សមាជិការនៃអគ្គលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមានអ្នកចូលរួមពាក់មួកសុវត្ថិភាព និងជិះម៉ូតូតាមដងផ្លូវសំខាន់ៗពីសណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនកាកបាទក្រហមខេត្តព្រះវិហារ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ក្រុមកាយរិទ្ធិ ចំនួន ២០០នាក់ (ម៉ូតូ២០០គ្រឿង)។ 
ការរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាពនាពេលនេះ មានគោលបំណងដើម្បីជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបរទោចក្រយានយន្ត ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីផលប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព សំដៅចូលរួមកាត់បន្ថយជនរងគ្រោះដែលបង្កមកពីការប៉ះទង្គិចផ្នែកក្បាល។ 
លោកជំទាវ មឹន មាណវី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងយុទ្ធការពាក់មួកសុវត្ថិភាព និងបានកោតសសើរដល់ការយកចិត្តទុកដាក់លើវិស័យសុវត្ថិភាពចរាចរណ៍របស់អនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ដែលបានធ្វើឱ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ និងចំនួនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។ មានមតិសំណេះសំណាលនៅក្នុងកម្មវិធីនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា យុទ្ធនាការនាពេលនេះគឺជាកាយវិការចូលរួមចំណែកអប់រំផ្សព្វផ្សាយការគោរពច្បាប់ចរាចរណ៍ បញ្ជៀសឪ្យផុតពីគ្រោះថ្នាក់ចរាចរណ៍ និង ធ្វើជាគំរូដល់អ្នកបើកបរទោចក្រយានយន្តផ្សេងទៀត ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រះវិហារ។ 
បន្ទាប់ពីបញ្ចប់ការបើកកម្មវិធីយុទ្ធនាការនេះ រួចមក គណ:អធិបតីក៏បានបំពាក់មួកសុវត្ថិភាពជូនដល់តំណាងអ្នកចូលរួមក្នុងយុទ្ធនាការចំនួន ២០នាក់ រួចចាប់ផ្តើមដឹកនាំក្បួនជិះម៉ូតូពាក់មួកសុវត្ថិភាពចេញដំណើរពីមណ្ឌលកីឡាខេត្តកាត់តាមដងផ្លូវសំខាន់ៗក្នុងក្រុងព្រះវិហារ ព្រមទាំងបានឈប់នៅតាមសាលារៀន ដើម្បីបំពាក់មួកសុវត្ថិភាពកុមារដល់សិស្សានុសិស្សនៅតាមសាលាដែលក្បួនត្រូវឆ្លងកាត់ផងដែរ។ 
ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែកជូនឯកសារ និងសម្ភារសុវត្ថិភាពមួយចំនួនដូចជាមួកសុវត្ថិភាព ៣០០មួក (មួកកុមារ ៣០មួក) សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៣០០ក្បាល ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០០ច្បាប់ ផ្លិតសុវត្ថិភាព ២០០ផ្លិត។

អត្តបទ ទាក់ទង
ពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន
នៅរសៀល ថ្ងៃអង្គារ ០៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៩ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានចូលរួមជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ស្នងការនគរបាលខេត្តប៉ៃលិន សមាជិក សមាជិកាអគ្គលេខាធិការដ្ឋាន គ.ស.ច.គ មុននឹងដំណើរការរៀបចំយុទ្ធនាការ ជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងប៉ៃលិន ព្រមទាំងមានការអមដំណើរដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
កិច្ចប្រជុំដើម្បីត្រួតពិនិត្យវីដេអូនៃករណីសិក្សាសម្រាប់ប្រើប្រាស់ក្នុងការអប់រំផ្សព្វផ្សាយ
នៅព្រឹកថ្ងៃចន្ទ ០៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ មានរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យវីដេអូនៃករណីសិក្សាសម្រាប់ប្រើប្រាស់ក្នុងការអប់រំផ្សព្វផ្សាយក្នុងកម្មវិធីសាកល្បងធ្វើឱ្យប្រសើរឡើងការធ្វើដំណើររបស់កម្មករនិយោជិតរោងចក្រ ដែលជាកិច្ចសហការរវាងអគ្គលេខាធិការដ្ឋាននៃគ.ស.ច.គ និងអង្គការបង្ការបួសអាស៊ី(AIP)។ កិច្ចប្រជុំនេះមានការចូលរួមពី សមាជិក សមាជិកាអគ្គលេខាធិការដ្ឋាននៃគ.ស.ស.ច.គ អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម និងតំណាងអង្គការបង្ការបួសអាស៊ី សរុបចំនួន ១៤នាក់។ បន្ទាប់ពីពិភាក្សាឆ្លងមតិយោបល់រួចមក តំណាងអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានស្នើឱ្យមាន
ពិភាក្សាលើប្រធានបទ៖ គំនិតផ្តួចផ្តើមនៃតំបន់ និងពិភពលោកស្តីពីសុវត្ថិភាពចរាចរណ៍
នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឺទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅការិយាល័យធនាគារពិភពលោក ប្រចាំនៅប្រទេសសឹង្ហបុរី លោកជំទាវ មឹន មាណវី បានដឹកនាំមន្ត្រីជំនាញខាងសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តចូលរួមកិច្ចប្រជុំស្តីពីដំណើរឆ្ពោះទៅការបង្កើត“Road Safety
កិច្ចប្រជុំអន្តរជាតិមួយ ស្តីពីដំណើរឆ្ពោះទៅការបង្កើត “Road Safety Observatory”ប្រចាំតំបន់អាស៊ី
នៅការិយាល័យធនាគារពិភពលោក ប្រចាំនៅប្រទេសសឹង្ហបុរី មានរៀបចំកិច្ចប្រជុំអន្តរជាតិមួយ ស្តីពីដំណើរឆ្ពោះទៅការបង្កើត “Road Safety Observatory”ប្រចាំតំបន់អាស៊ី ដោយមានការចូលរួមពីប្រទេសបណ្តាប្រទេសក្នុងតំបន់អាស៊ីចំនួន ១៦ប្រទេស។
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក