ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពផ្លូវគោកដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា

ពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពផ្លូវគោកដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា នៅសាលាបឋមសិក្សាច្បារអំពៅ១ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី
......................................
នៅព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាច្បារអំពៅ ១ មានរៀបចំពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពផ្លូវគោកដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា ក្រោមប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ដោយមានការចូលរួមជាអធិបតីភាពពី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កញ្ញា ម៉ាគិកូ ណាកាយ៉ាម៉ា តំណាងអង្គការ មូលនិធិសមាហរណកម្មអាស៊ាន ជប៉ុន និងអមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងតំណាងអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ លោកចៅសង្កាត់ច្បារអំពៅ និងលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សាច្បារអំពៅ១ ប្រមាណ១៥០នាក់។
មានមតិស្វាគមន៍នៅជូនចំពោះអង្គពិធី កញ្ញា ម៉ាគិកូ ណាកាយ៉ាម៉ា បានសម្តែងនូវសង្ឃឹមថាសិស្សានុសិស្សនឹងរីករាយចំពោះការសិក្សារអំពីសុវត្ថិភាពចរាចរណ៍នាពេលនេះ និងបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍សម្រាប់កុមារនេះរួច ប្អូនៗជាសិស្សានុសិស្សទាំងអស់នឹងយកចំណេះដឹងដែលទទួលបាន ទៅបង្ហាត់បង្រៀនដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្លួនឱ្យបានចេះដឹងដូចខ្លួនដែរ។
ថ្លែងក្នុងពិធីបើកយុទ្ធនាការ លោកជំទាវ មឹន មាណវី បានប្រសាសន៍ថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជាក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យមានអ្នកស្លាប់ របួស ពិការ និងខូចខាតសម្ភារអស់ជាច្រើន ហើយក្នុងចំនោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៨ គឺមានកុមារប្រមាណ ៩%។ ដោយឡែកកត្តាចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់គឺមនុស្ស ដោយសារការបើកបរលើសល្បឿនកំណត់ ការវ៉ាជែង ការបត់ដោយប្រថុយប្រថាន ការមិនគោរពសិទ្ធិអាទិភាព ការស្រវឹង ការងងុយ និងការមិនយកចិត្តទុកដាក់លើបញ្ហាបច្ចេកទេសយានយន្ត។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងដោយទទួលបានការឧបត្ថម្ភពីអង្គការសមាហរណកម្មអាស៊ាន-ជប៉ុន បានរៀបចំជាវគ្គបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍ដល់កុមារថ្នាក់បឋមសិក្សានាពេលនេះ គឺដើម្បីឱ្យក្មួយៗសិស្សានុសិស្សទទួលបានចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍តាំងពីកុមារភាព និងក្លាយជាមូលដ្ឋានរឹងមាំធានាសុវត្ថិភាពក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឈានទៅលុបបំបាត់នាពេលអនាគត។ 
នៅពេលបញ្ចប់ពិធីបើកយុទ្ធនាការនេះរួចមក ក៏មានពិធីប្រគល់សម្ភារសុវត្ថិភាពជូនដល់តំណាងសាលាបឋមសិក្សាច្បារអំពៅ១ បន្ទាប់មកទៀតគណៈអធិបតីបានចូលរួមក្នុងកម្មវិធី “ការណែនាំអំពីវិធានសុវត្ថិភាពក្នុងការឆ្លងផ្លូវ” ដោយប្រើប្រាស់រនាំង និងសម្ភារសុវត្ថិភាព ព្រមទាំងបានពិនិត្យមើលដំណើរការនៃការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍សម្រាប់កុមាររហូតដល់បញ្ចប់កម្មវិធី។ 
សូមបញ្ជាក់ថាសិស្សានុសិស្សដែលបានជ្រើសរើសចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ សរុបមានចំនួន ១០០នាក់ ហើយក្នុងម្នាក់ៗទទួលបានសៀវភៅមេរៀនស្តីពីវិធានក្នុងការឆ្លងផ្លូវ១ក្បាល ស្ទីកឃ័រចំណាំងផ្លាត១សន្លឹក ឧបករណ៍សម្រាប់ផាត់រូប១ប្រអប់ ខ្មៅដៃ១ដើម និងជ័រលុប១ដុំ។ ដោយឡែកសម្ភារដែលត្រូវប្រគល់ជូនសាលាបឋមសិក្សា រួមមាន រនាំងសុវត្ថិភាពចំនួន៤រនាំង អាវចំណាំងសុវត្ថិភាពចំនួន១០អាវ កញ្ជែសុវត្ថិភាពចំនួន ២កញ្ជែ និងបដាសុវត្ថិភាពចំនួន២ផ្ទាំង។

អត្តបទ ទាក់ទង
វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈព្រមទាំងការរៀបចំរបាយការណ៍លទ្ធកម្ម”
“ការពង្រឹងភាពទទួលខុសត្រូវ និងសមត្ថភាពក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការថវិកាដល់សមាសភាពអង្គភាពថវិកា” និងវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈព្រមទាំងការរៀបចំរបាយការណ៍លទ្ធកម្ម” ដល់អង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន នៅសណ្ឋាគារមណ្ឌលគិរីអូតែល ខេត្តមណ្ឌលគិរី នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារមណ្ឌលគិរីអូតែល ខេត្តមណ្ឌលគិរី លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកស្រី ថូ ដាលីន ប្រធានការិយាល័យស្រាវជ្រាវ និងស្ថិតិ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឆ្នាំ២០១៨” វគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងភាពទទួលខុសត្រូវ និងសមត្ថភាពក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការថវិកាដល់សមាសភាពអង្គភាពថវិកា” និងវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈព្រមទាំងការរៀបចំរបាយការណ៍លទ្ធកម្ម” ដល់អង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន
ពិធីផ្តល់អំណោយមួកសុវត្ថិភាពជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បាក់ខែង
ពិធីផ្តល់អំណោយមួកសុវត្ថិភាពជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បាក់ខែង ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 
នៅព្រឹក ថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បាក់ខែង លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្តល់អំណោយមួកសុវត្ថិភាពជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ២៧៥នាក់។ 
ការចូលរួមកិច្ចប្រជុំស្តីពី ដំណោះស្រាយសំខាន់ៗនៃគ្រោះថ្នាក់ចរាចរណ៍នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
ការចូលរួមកិច្ចប្រជុំស្តីពី ដំណោះស្រាយសំខាន់ៗនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងអ្នករបួសនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា 

នៅថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ជំនាញការផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន របស់ប្រទេសកម្ពុជា លោក បូរាណ សត្យា អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមកិច្ចប្រជុំស្តីពី ដំណោះស្រាយសំខាន់ៗនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងអ្នករបួសនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានប្រព្រឹត្តទៅនៅទីក្រុងញូដេលី ប្រទេសឥណ្ឌា។ គោលបំណងនៃកិច្ចប្រជុំនេះ គឺ ដើម្បីសម្រេចគោលដៅសុវត្ថិភាពចរាចណ៍ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយស្ថេរភាព ក៏ដូចជា ការពិនិត្យឡើងវិញនូវលទ្ធផលនៃការសិក្សានាពេលពេលកន្លងមកផងដែរ។
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ 

នៅព្រឹក ថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) ក្រុមហ៊ុន Grab Cambodia អង្គការ CRY ក្រុមហ៊ុនធានារ៉ាប់រងFORTE មូលនិធិ Prodence របស់ក្រុមហ៊ុនធានារ៉ាប់រង Prudential Cambodia និងមានចូលរួមពីកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថរាជធានី បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្នមុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ ទទួលបានការចូលរួមជាអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ។
prev12345...3637next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក