ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពផ្លូវគោកដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា

ពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពផ្លូវគោកដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា នៅសាលាបឋមសិក្សាច្បារអំពៅ១ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី
......................................
នៅព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាច្បារអំពៅ ១ មានរៀបចំពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពផ្លូវគោកដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា ក្រោមប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ដោយមានការចូលរួមជាអធិបតីភាពពី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កញ្ញា ម៉ាគិកូ ណាកាយ៉ាម៉ា តំណាងអង្គការ មូលនិធិសមាហរណកម្មអាស៊ាន ជប៉ុន និងអមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងតំណាងអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ លោកចៅសង្កាត់ច្បារអំពៅ និងលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សាច្បារអំពៅ១ ប្រមាណ១៥០នាក់។
មានមតិស្វាគមន៍នៅជូនចំពោះអង្គពិធី កញ្ញា ម៉ាគិកូ ណាកាយ៉ាម៉ា បានសម្តែងនូវសង្ឃឹមថាសិស្សានុសិស្សនឹងរីករាយចំពោះការសិក្សារអំពីសុវត្ថិភាពចរាចរណ៍នាពេលនេះ និងបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍សម្រាប់កុមារនេះរួច ប្អូនៗជាសិស្សានុសិស្សទាំងអស់នឹងយកចំណេះដឹងដែលទទួលបាន ទៅបង្ហាត់បង្រៀនដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្លួនឱ្យបានចេះដឹងដូចខ្លួនដែរ។
ថ្លែងក្នុងពិធីបើកយុទ្ធនាការ លោកជំទាវ មឹន មាណវី បានប្រសាសន៍ថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជាក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យមានអ្នកស្លាប់ របួស ពិការ និងខូចខាតសម្ភារអស់ជាច្រើន ហើយក្នុងចំនោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៨ គឺមានកុមារប្រមាណ ៩%។ ដោយឡែកកត្តាចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់គឺមនុស្ស ដោយសារការបើកបរលើសល្បឿនកំណត់ ការវ៉ាជែង ការបត់ដោយប្រថុយប្រថាន ការមិនគោរពសិទ្ធិអាទិភាព ការស្រវឹង ការងងុយ និងការមិនយកចិត្តទុកដាក់លើបញ្ហាបច្ចេកទេសយានយន្ត។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងដោយទទួលបានការឧបត្ថម្ភពីអង្គការសមាហរណកម្មអាស៊ាន-ជប៉ុន បានរៀបចំជាវគ្គបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍ដល់កុមារថ្នាក់បឋមសិក្សានាពេលនេះ គឺដើម្បីឱ្យក្មួយៗសិស្សានុសិស្សទទួលបានចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍តាំងពីកុមារភាព និងក្លាយជាមូលដ្ឋានរឹងមាំធានាសុវត្ថិភាពក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឈានទៅលុបបំបាត់នាពេលអនាគត។ 
នៅពេលបញ្ចប់ពិធីបើកយុទ្ធនាការនេះរួចមក ក៏មានពិធីប្រគល់សម្ភារសុវត្ថិភាពជូនដល់តំណាងសាលាបឋមសិក្សាច្បារអំពៅ១ បន្ទាប់មកទៀតគណៈអធិបតីបានចូលរួមក្នុងកម្មវិធី “ការណែនាំអំពីវិធានសុវត្ថិភាពក្នុងការឆ្លងផ្លូវ” ដោយប្រើប្រាស់រនាំង និងសម្ភារសុវត្ថិភាព ព្រមទាំងបានពិនិត្យមើលដំណើរការនៃការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍សម្រាប់កុមាររហូតដល់បញ្ចប់កម្មវិធី។ 
សូមបញ្ជាក់ថាសិស្សានុសិស្សដែលបានជ្រើសរើសចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ សរុបមានចំនួន ១០០នាក់ ហើយក្នុងម្នាក់ៗទទួលបានសៀវភៅមេរៀនស្តីពីវិធានក្នុងការឆ្លងផ្លូវ១ក្បាល ស្ទីកឃ័រចំណាំងផ្លាត១សន្លឹក ឧបករណ៍សម្រាប់ផាត់រូប១ប្រអប់ ខ្មៅដៃ១ដើម និងជ័រលុប១ដុំ។ ដោយឡែកសម្ភារដែលត្រូវប្រគល់ជូនសាលាបឋមសិក្សា រួមមាន រនាំងសុវត្ថិភាពចំនួន៤រនាំង អាវចំណាំងសុវត្ថិភាពចំនួន១០អាវ កញ្ជែសុវត្ថិភាពចំនួន ២កញ្ជែ និងបដាសុវត្ថិភាពចំនួន២ផ្ទាំង។

អត្តបទ ទាក់ទង
សុវត្ថិភាពចរាចរណ៍ និងការកសាងផែនការសុវត្ថិភាពចរាចរណ៍ថ្នាក់ឃុំ
កាកបាទក្រហមកម្ពុជាបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសុវត្ថិភាពចរាចរណ៍អំពីសុវត្ថិភាពចរាចរណ៍ និងការកសាងផែនការសុវត្ថិភាពចរាចរណ៍ថ្នាក់ឃុំ
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក