ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន
នៅរសៀល ថ្ងៃអង្គារ ០៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៩ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានចូលរួមជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ស្នងការនគរបាលខេត្តប៉ៃលិន សមាជិក សមាជិកាអគ្គលេខាធិការដ្ឋាន គ.ស.ច.គ មុននឹងដំណើរការរៀបចំយុទ្ធនាការ ជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងប៉ៃលិន ព្រមទាំងមានការអមដំណើរដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ថ្លែងនៅក្នុងពិធីសំណេះសំណាលនេះ លោកជំទាវ បានសម្តែងការកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តប៉ៃលិន ដែលបានខិតខំអភិវឌ្ឍខេត្ត ឱ្យមានការរីកម្រើនគួរឱ្យសម្គាល់។ លោកជំទាវ ក៏បានក្រើនរំលឹកដល់អ្នកចូលរួមទាំងអស់ ត្រូវធ្វើជាគំរូក្នុងការគោរពច្បាប់ចរាចរណ៍ ដូចជាការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវរាល់ពេលធ្វើដំណើរតាមទោចក្រយានយន្ត ហើយសូមជួយអប់រំអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់បងប្អូនញាតិមិត្ត ក្នុងគោលបំណងធ្វើយ៉ាងណាកុំឱ្យមានការបាត់បង់អាយុជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍។ 
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនេះរួចមក ក្រុមការងារនៃ អគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានចុះទៅពិនិត្យទីតាំងសម្រាប់រៀបចំយុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព និងបានចងបដាដែលមានសារស្តីពីសុវត្ថិភាពចរាចរណ៍ នៅទីតាំងពិធីផងដែរ។
អត្តបទ ទាក់ទង
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតក្នុងខេត្តរតនគិរី
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតក្នុងខេត្តរតនគិរី ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. នៅថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តរតនគិរី ស.ស.យ.ក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលស្ថិតនៅក្នុង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបាលុង ខេត្តរតនគិរី។
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ថិតក្នុងខេត្តមណ្ឌលគិរី
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ថិតក្នុងខេត្តមណ្ឌលគិរី ក្រោមអធិបភាពពី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. នៅថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តមណ្ឌលគិរី ស.ស.យ.ក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលស្ថិតនៅក្នុងភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
កិច្ចប្រជុំពិនិត្យលើខ្លឹមសារ និងរូបភាពនៃខិត្តប័ណ្ណអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍របស់អគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ
កិច្ចប្រជុំពិនិត្យលើខ្លឹមសារ និងរូបភាពនៃខិត្តប័ណ្ណអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍របស់អគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ.
នៅរសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាននៃគ.ស.ច.គ. លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃ គ.ស.ច.គ.
កិច្ចប្រជុំស្តីពី វឌ្ឍនៈភាពការងារប្រចាំខែឧសភា ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាន
កិច្ចប្រជុំស្តីពី វឌ្ឍនៈភាពការងារប្រចាំខែឧសភា ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

នៅរសៀល ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនៈភាពការងារប្រចាំខែឧសភា ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ. ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក