ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅក្នុងខេត្តប៉ៃលិន
យុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅក្នុងខេត្តប៉ៃលិន

នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅវត្តរតនសោភ័ណ្ឌ ស្ថិតក្នុងទីរួមខេត្តប៉ៃលិន លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងយុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដោយមានការចូលរួមជាគណៈអធិបតី ឯកឧត្តម ហុក សុផល អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន តំណាងរបស់ ឯកឧត្តម ផាន់ ចាន់ថុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន។ 
យុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដែលបានប្រារព្ធឡើងនៅថ្ងៃនេះ មានការអញ្ជើញចូលរួមពី លោកព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក សមាជិក សមាជិកានៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពខេត្ត ប៉ៃលិន សមាជិកសមាជិកានៃលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិមិត្ត ក្រុមយុវជនកាកបាទក្រហមខេត្តប៉ៃលិន ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ក្រុមកាយរិទ្ធិ កងកម្លាំងរាជអាវុធហត្ថខេត្ត នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្ត និងតំណាងក្រុមហ៊ុនដឹកជញ្ជូន ចំនួនប្រមាណ ២២៥នាក់។ 
ការរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាពនាពេលនេះ គឺមានគោលបំណងដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបរទោចក្រយានយន្តទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវនៅរាល់ពេលប្រើប្រាស់ទោចក្រយានយន្ត ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីផលប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព សំដៅចូលរួមកាត់បន្ថយជនរងគ្រោះដែលបង្កមកពីការប៉ះទង្គិចផ្នែកក្បាល។
បន្ទាប់ពីបញ្ចប់ការបើកកម្មវិធីយុទ្ធនាការនេះ រួចមក គណ:អធិបតីបានបំពាក់មួកសុវត្ថិភាពជូនដល់តំណាងអ្នកចូលរួមក្នុងយុទ្ធនាការចំនួន ១០នាក់ និងការថតរូបទុកជាអនុស្សាវរីយ៍ មុននឹងដង្ហែក្បួនជិះម៉ូតូពាក់មួកសុវត្ថិភាពនៅតាមផ្លូវសំខាន់ៗក្នុងក្រុងប៉ៃលិន។
អត្តបទ ទាក់ទង
កិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពីវឌ្ឍនភាពនៃការបង្ការ និងការទប់ស្កាត់ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសណ្ឋាគារសាន់វេ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពីវឌ្ឍនភាពនៃការបង្ការ និងការទប់ស្កាត់ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង ក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិកា គ.ជ.អ.ប ដោយមានសមាសភាពចូលរួមពី តំណាងអង្គការអាយអូជីធី ប្រធានមជ្ឈមណ្ឌលភីឌីភី នាយកអង្គការចលនាសុខភាពកម្ពុជា តំណាងអង្គការ WHO និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងដើម្បី
កិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាស រវាងអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងអង្គការសង្គមស៊ីវិល-វិស័យឯកជន
កិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាស រវាងអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងអង្គការសង្គមស៊ីវិល-វិស័យឯកជន 
  នៅថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមកិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាសរវាង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអង្គការសង្គមស៊ីវិល-វិស័យឯកជន ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ អង្គការជាតិ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនប្រមាណ ៣៨នាក់។ 
អង្គការជាតិ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដែលបានចូលរួមនាពេលនេះរួមមាន អង្គការ AIP Foundation, អង្គការ CRY, ឯកអគ្គរដ្ឋទូតសុឆន្ទៈវ័យក្មេងខាងសុវត្ថិភាពចរាចរណ៍, ក្រុមហ៊ុនធានារ៉ាប់រង FORTE, អង្គការកាកបាទក្រហមកម្ពុជា, ក្រុមហ៊ុន Royal Cambodian Limousine Service, ក្រុមហ៊ុន Giant Ibis, ក្រុមហ៊ុនប្រេងឥន្ធនៈ TOTAL, ក្រុមហ៊ុន GRAB, វិទ្យាស្ថានសុវត្ថិភាពចរាចរណ៍, ក្រុមហ៊ុន WMC, ក្រុមហ៊ុន RINCO, វិទ្យុFM 102, ក្រុមហ៊ុន Geolink NGO Forum និង វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ។
ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់កុមារថិតក្នុងភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល
ការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់កុមារ និងសិស្សានុសិស្ស ស្ថិតក្នុងភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល  នៅថ្ងៃសុុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកសហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះអប់រំផ្សព្វផ្សាយអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ វិធានសុវត្ថិភាពក្នុងការឆ្លងផ្លូវ និងប្រការដែលត្រូវជៀសវាងសម្រាប់ថ្មើរជើង ដល់កុមារ និងសិស្សានុសិស្សស្ថិតក្នុងភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ចំនួនប្រមាណ ១០០នាក់ និងដោយមានការសម្របសម្រួលពីលោកប្រធានភូមិទួលដូនគាំ និងកងកម្លាំងប្រជាការពារប្រចាំភូមិផងដែរ។ សម្រាប់ការចុះអប់រំផ្សព្វផ្សាយនាពេលនេះ បានប្រើប្រាស់មួកសុវត្ថិភាព ចំនួន ១០០មួក (មួកកុមារ ៨០មួក និងមួកមនុស្សធំ ចំនួន ២០មួក) និងបានចែកសម្ភារសិក្សាដល់កុមារ និងសិស្សានសិស្សដែលបានចូលរួម ក្នុងម្នាក់ៗ ទទួលបានសៀវសរសេរ ១ក្បាល ខ្មៅដៃ ១ដើម ជ័រលុប ១ដុំ កូល័រសម្រាប់ផាត់រូប ១ប្រអប់ និងស្ទីកឃ័រចំណាំងផ្លាត ១សន្លឹក។
ពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”
ពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” នៅសាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
  នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះ ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស Mr. BESSYO Kenichi រដ្ឋមន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងអង្គការមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (Japan ASEAN Integration Fund) ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ លោកស្រីចៅសង្កាត់ច្រាំងចំរេះ លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះ ប្រមាណ ១៥០នាក់។
prev12345...4041next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក