ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅក្នុងខេត្តប៉ៃលិន
យុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅក្នុងខេត្តប៉ៃលិន

នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅវត្តរតនសោភ័ណ្ឌ ស្ថិតក្នុងទីរួមខេត្តប៉ៃលិន លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងយុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដោយមានការចូលរួមជាគណៈអធិបតី ឯកឧត្តម ហុក សុផល អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន តំណាងរបស់ ឯកឧត្តម ផាន់ ចាន់ថុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន។ 
យុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដែលបានប្រារព្ធឡើងនៅថ្ងៃនេះ មានការអញ្ជើញចូលរួមពី លោកព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក សមាជិក សមាជិកានៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពខេត្ត ប៉ៃលិន សមាជិកសមាជិកានៃលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិមិត្ត ក្រុមយុវជនកាកបាទក្រហមខេត្តប៉ៃលិន ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ក្រុមកាយរិទ្ធិ កងកម្លាំងរាជអាវុធហត្ថខេត្ត នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្ត និងតំណាងក្រុមហ៊ុនដឹកជញ្ជូន ចំនួនប្រមាណ ២២៥នាក់។ 
ការរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាពនាពេលនេះ គឺមានគោលបំណងដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបរទោចក្រយានយន្តទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវនៅរាល់ពេលប្រើប្រាស់ទោចក្រយានយន្ត ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីផលប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព សំដៅចូលរួមកាត់បន្ថយជនរងគ្រោះដែលបង្កមកពីការប៉ះទង្គិចផ្នែកក្បាល។
បន្ទាប់ពីបញ្ចប់ការបើកកម្មវិធីយុទ្ធនាការនេះ រួចមក គណ:អធិបតីបានបំពាក់មួកសុវត្ថិភាពជូនដល់តំណាងអ្នកចូលរួមក្នុងយុទ្ធនាការចំនួន ១០នាក់ និងការថតរូបទុកជាអនុស្សាវរីយ៍ មុននឹងដង្ហែក្បួនជិះម៉ូតូពាក់មួកសុវត្ថិភាពនៅតាមផ្លូវសំខាន់ៗក្នុងក្រុងប៉ៃលិន។
អត្តបទ ទាក់ទង
កិច្ចប្រជុំអន្តរជាតិមួយ ស្តីពីដំណើរឆ្ពោះទៅការបង្កើត “Road Safety Observatory”ប្រចាំតំបន់អាស៊ី
នៅការិយាល័យធនាគារពិភពលោក ប្រចាំនៅប្រទេសសឹង្ហបុរី មានរៀបចំកិច្ចប្រជុំអន្តរជាតិមួយ ស្តីពីដំណើរឆ្ពោះទៅការបង្កើត “Road Safety Observatory”ប្រចាំតំបន់អាស៊ី ដោយមានការចូលរួមពីប្រទេសបណ្តាប្រទេសក្នុងតំបន់អាស៊ីចំនួន ១៦ប្រទេស។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងកុម្ភៈ ឆ្នាំ២០១៩
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងកុម្ភៈ ឆ្នាំ២០១៩

នៅរសៀល ថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានអ្នកចូលរួមសរុបប្រមាណ ១២០នាក់។ តាមរយៈរបាយការណ៍ប្រចាំខែមករា និងកុម្ភៈឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៦៩៣លើក បណ្តាលឱ្យស្លាប់ចំនួន ៣១០នាក់ និងរបួសចំនួន ១.០៧៧នាក់ ចំនួនជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់ចំនួន ៥.៣នាក់ និងរបួសចំនួន ១៨នាក់។ មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរលើសល្បឿនកំណត់ ៤០% មិនគោរពសិទ្ធិ ២២% មិនប្រកាន់ស្តាំ ១៥% វ៉ាជែង ៩% បត់ ៦% ស្រវឹង ៣% និង កត្តាយានយន្ត ៣% និងងងុយ២%។ គ្រោះថ្នាក់នេះបង្ករដោយ អ្នកបើកបរម៉តូចំនួន ៥០% អ្នកបើកបររថយន្តធុនស្រាលចំនួន ៣០% អ្នកបើកបររថយន្តធុនធ្ងន់ចំនួន ១៤% អ្នកបើកបរយានផ្សេងៗចំនួន ២.៨% និងថ្មើរជើងចំនួន ៣.២%។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងកុម្ភៈ ឆ្នាំ២០១៩ របស់អគ្គលេខាធិការដ្ឋាន
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងកុម្ភៈ ឆ្នាំ២០១៩ របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

នៅរសៀល ថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងកុម្ភៈ ឆ្នាំ២០១៩ ដើម្បីរាយការណ៍អំពីវឌ្ឍនភាពដែលអគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. សម្រេចបាន ក្រោមអធិបតីភាព ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកា របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សរុបចំនួន ១២នាក់។
កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
យុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមគម្រោងប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”
ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមគម្រោងប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ដល់សិស្សានុសិស្សនៃសាលាបមឋសិក្សាតាមផ្លូវជាតិលេខ១ ចំនួន៣ទីតាំងបន្ថែមទៀត
នៅព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ក្រុមការងាររបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមូយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដោយមានការឧបត្ថម្ភដោយអង្គការមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ហៅកាត់ថា “JAIF” បានបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមគម្រោងប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ដល់សិស្សានុសិស្សនៃសាលាបមឋសិក្សាដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំនួន៣ទីតាំងបន្ថែមទៀត រួមមាន៖ សាលាបឋមសិក្សាវាលស្បូវ សាលាបឋមសិក្សាព្រែកឯក និងសាលាបឋមសិក្សាយកបាត្រ និងបានជ្រើសរើសសិស្សានុសិស្សមកពីថ្នាក់ទី៤ ទី៥ និងទី៦ ដោយក្នុងសាលានីមួយៗជ្រើសរើសចំនួន ១០០នាក់។ សម្រាប់កម្មវិធីដំបូងនៃការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលគឺជាវគ្គនៃការសិក្សាអំពីចំណេះដឹងមូលដ្ឋានទាក់ទងនឹងភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍សំខាន់ៗសម្រាប់ថ្មើរជើង វិធានសុវត្ថិភាពសម្រាប់ថ្មើរជើង ប្រការដែលត្រូវជៀសវាងមួយចំនួនសម្រាប់ថ្មើរជើង ព្រមទាំងសម្ភារសិក្សាមួយចំនួន ដូចជា សៀវភៅមេរៀនស្តីពីវិធានក្នុងការឆ្លងផ្លូវ ១ក្បាល ស្ទីកឃ័រចំណាំងផ្លាត ១សន្លឹក ខ្មៅដៃសម្រាប់ផាត់រូប ១ប្រអប់ ខៅ្មដៃ ១ដើម និងជ័រលុប ១ដុំ។
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក