ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅក្នុងខេត្តប៉ៃលិន
យុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅក្នុងខេត្តប៉ៃលិន

នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅវត្តរតនសោភ័ណ្ឌ ស្ថិតក្នុងទីរួមខេត្តប៉ៃលិន លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងយុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដោយមានការចូលរួមជាគណៈអធិបតី ឯកឧត្តម ហុក សុផល អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន តំណាងរបស់ ឯកឧត្តម ផាន់ ចាន់ថុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន។ 
យុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដែលបានប្រារព្ធឡើងនៅថ្ងៃនេះ មានការអញ្ជើញចូលរួមពី លោកព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក សមាជិក សមាជិកានៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពខេត្ត ប៉ៃលិន សមាជិកសមាជិកានៃលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិមិត្ត ក្រុមយុវជនកាកបាទក្រហមខេត្តប៉ៃលិន ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ក្រុមកាយរិទ្ធិ កងកម្លាំងរាជអាវុធហត្ថខេត្ត នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្ត និងតំណាងក្រុមហ៊ុនដឹកជញ្ជូន ចំនួនប្រមាណ ២២៥នាក់។ 
ការរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាពនាពេលនេះ គឺមានគោលបំណងដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបរទោចក្រយានយន្តទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវនៅរាល់ពេលប្រើប្រាស់ទោចក្រយានយន្ត ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីផលប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព សំដៅចូលរួមកាត់បន្ថយជនរងគ្រោះដែលបង្កមកពីការប៉ះទង្គិចផ្នែកក្បាល។
បន្ទាប់ពីបញ្ចប់ការបើកកម្មវិធីយុទ្ធនាការនេះ រួចមក គណ:អធិបតីបានបំពាក់មួកសុវត្ថិភាពជូនដល់តំណាងអ្នកចូលរួមក្នុងយុទ្ធនាការចំនួន ១០នាក់ និងការថតរូបទុកជាអនុស្សាវរីយ៍ មុននឹងដង្ហែក្បួនជិះម៉ូតូពាក់មួកសុវត្ថិភាពនៅតាមផ្លូវសំខាន់ៗក្នុងក្រុងប៉ៃលិន។
អត្តបទ ទាក់ទង
កិច្ចប្រជុំស្តីពីលទ្ធផលនៃការចុះសិក្សានៅតំបន់ដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ក្នុងភូមិសាស្ត្រខេត្តកោះកុង
កិច្ចប្រជុំស្តីពីលទ្ធផលនៃការចុះសិក្សានៅតំបន់ដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ក្នុងភូមិសាស្ត្រខេត្តកោះកុង។
  នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៨ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកោះកុង មានរៀបចំកិច្ចប្រជុំស្តីពីលទ្ធផលនៃការចុះសិក្សាតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់ ក្នុងខេត្តកោះកុងដោយបានរៀបចំធ្វើបទបង្ហាញដោយក្រុមការងារបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ
ចុះត្រួតពិនិត្យតំបន់ ដែលមានគ្រោះថ្នាក់ញឹកញាប់ ក្នុងខេត្តកោះកុង
នៅថ្ងៃអង្គារ ០៧រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងាររបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចុះត្រួតពិនិត្យតំបន់ ដែលមានគ្រោះថ្នាក់ញឹកញាប់ ក្នុងខេត្តកោះកុង ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ 60+500 និង 61+500 និង ចន្លោះបង្គោលគីឡូម៉ែត្រលេខ 65 និង66 ដែលស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក
ការចុះផ្សព្វផ្សាយ និងចែកឯកសារទាក់ទងនឹងច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមធនាគារ
នៅថ្ងៃព្រហស្បតិ៍ ០២រោច ខែជេស្ឋ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើការចុះផ្សព្វផ្សាយ និងចែកឯកសារទាក់ទងនឹងច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមធនាគារ និងមីក្រូហិរញ្ញវត្ថុ ចំនួន ៧កន្លែង មានដូចជា ធនាគារ BRED ធនាគារវឌ្ឍនៈ ធនាគារស្ថាបនា ភីអិលស៊ី មីយ៉ាហ្វាយនែនសល ភីអិលស៊ី ធនាគារប៊ូយុងខ្មែរ ធនាគារ SHB Cambodia និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។ ក្រុមការងារបានផ្តល់ព័ត៌មានស្តីពីកម្មវិធីបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបច្ចេកទេសបើកបរទោចក្រយានយន្ត ដល់ស្ថាប័នទាំងនោះឱ្យបានជ្រួតជ្រាប និងចូលរួមឱ្យបានផុសផុលទៅតាមលទ្ធភាពរបស់ខ្លួន។
ជំនួបប្រជុំពិភាក្សាការងារស្តីពីសុវត្ថិភាពចរាចរណ៍ រវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងសាលាអន្តរជាតិហ្សាម៉ាន់
ជំនួបប្រជុំពិភាក្សាការងារស្តីពីសុវត្ថិភាពចរាចរណ៍ រវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងសាលាអន្តរជាតិហ្សាម៉ាន់ 

នៅព្រឹក ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានជំនួបពិភាក្សាការងារទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានរៀបចំឡើងដោយ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងមកពីសាលាអន្តរជាតិហ្សាម៉ាន់។
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក