ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅក្នុងខេត្តប៉ៃលិន
យុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅក្នុងខេត្តប៉ៃលិន

នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅវត្តរតនសោភ័ណ្ឌ ស្ថិតក្នុងទីរួមខេត្តប៉ៃលិន លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងយុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដោយមានការចូលរួមជាគណៈអធិបតី ឯកឧត្តម ហុក សុផល អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន តំណាងរបស់ ឯកឧត្តម ផាន់ ចាន់ថុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន។ 
យុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ដែលបានប្រារព្ធឡើងនៅថ្ងៃនេះ មានការអញ្ជើញចូលរួមពី លោកព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក សមាជិក សមាជិកានៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពខេត្ត ប៉ៃលិន សមាជិកសមាជិកានៃលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិមិត្ត ក្រុមយុវជនកាកបាទក្រហមខេត្តប៉ៃលិន ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ក្រុមកាយរិទ្ធិ កងកម្លាំងរាជអាវុធហត្ថខេត្ត នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្ត និងតំណាងក្រុមហ៊ុនដឹកជញ្ជូន ចំនួនប្រមាណ ២២៥នាក់។ 
ការរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាពនាពេលនេះ គឺមានគោលបំណងដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបរទោចក្រយានយន្តទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវនៅរាល់ពេលប្រើប្រាស់ទោចក្រយានយន្ត ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីផលប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព សំដៅចូលរួមកាត់បន្ថយជនរងគ្រោះដែលបង្កមកពីការប៉ះទង្គិចផ្នែកក្បាល។
បន្ទាប់ពីបញ្ចប់ការបើកកម្មវិធីយុទ្ធនាការនេះ រួចមក គណ:អធិបតីបានបំពាក់មួកសុវត្ថិភាពជូនដល់តំណាងអ្នកចូលរួមក្នុងយុទ្ធនាការចំនួន ១០នាក់ និងការថតរូបទុកជាអនុស្សាវរីយ៍ មុននឹងដង្ហែក្បួនជិះម៉ូតូពាក់មួកសុវត្ថិភាពនៅតាមផ្លូវសំខាន់ៗក្នុងក្រុងប៉ៃលិន។
អត្តបទ ទាក់ទង
ការផ្សព្វផ្សាយល្ខោនអប់រំខ្លីរឿង “សត្វរញីដែលស្វាងជានិច្ច”
ការផ្សព្វផ្សាយល្ខោនអប់រំខ្លីរឿង “សត្វរញីដែលស្វាងជានិច្ច” ដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុនសែន ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាល័យ ហ៊ុនសែន ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នឹងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.
វគ្គបណ្តុះបណ្តាល នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង
វគ្គបណ្តុះបណ្តាលស្តីពី “ការបើកបរប្រកបដោយសុវត្ថិភាព និងហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង” នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង

នៅថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ស្ថិតក្នុងភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរចណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង កាកបាទក្រហមកម្ពុជា ក្រុមហ៊ុនម៉ូតូហុងដា និងអង្គការខេមសែហ្វ រួមទាំងដៃគូពាក់ព័ន្ធ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការបើកបរដោយសុវត្ថិភាព និងហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង”
វគ្គបណ្តុះបណ្តាល នៅសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង
វគ្គបណ្តុះបណ្តាលស្តីពី “ការបើកបរប្រកបដោយសុវត្ថិភាព និងហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង” នៅសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យបាត់ដំបង ស្ថិតក្នុងភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរចណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គលេខាធិការដ្ឋានគ.ស.ច.គ. មន្ទីរសាធារណរការ និងដឹកជញ្ជូនខេត្តបាត់ដំបង កាកបាទក្រហមកម្ពុជា ក្រុមហ៊ុនម៉ូតូហុងដា និងអង្គការខេមសែហ្វ រួមទាំងដៃគូពាក់ព័ន្ធ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី
ពិធីផ្តល់អំណោយមួកសុវត្ថិភាពដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សាអន្លង់វិល
ពិធីផ្តល់អំណោយមួកសុវត្ថិភាពដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សាអន្លង់វិល ក្រោមប្រធានបទ"ការពារជីវិតសមាជិកគ្រួសារ របស់អ្នកត្រូវតែឱ្យពួកគេពាក់មួកសុវត្ថិភាព" នៅរសៀល ថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅសាលាបឋមសិក្សាអន្លង់វិល ស្ថិតក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានរៀបចំពិធីផ្តល់អំណោយមួកសុវត្ថិភាពដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្ស ចំនួន ១.២៣៨នាក់ និងដោយមានការអញ្ជើញចូលរួមជាគណ:អធិបតី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក