ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
កិច្ចប្រជុំត្រៀមរៀបយុទ្ធនាការពាក់មួកសុវត្ថិភាពដើម្បីសុវត្ថិភាពចរាចរណ៍ នៅតាមដងផ្លូវក្នុងក្រុងបាត់ដំបង
កិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចណ៍នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបង 

នៅរសៀល ថ្ងៃពុធ ០៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង មានរៀបចំកិច្ចប្រជុំពិភាក្សាការងាររៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាពដើម្បីសុវត្ថិភាពចរាចរណ៍ នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបង រវាងក្រុមការងារអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដឹកនាំដោយ លោក ព្រំ វន្ថា និងលោក ចាន់ សំបូរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត តំណាងសាលាខេត្តបាត់ដំបង តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងតំណាងមន្ទីរសុខាភិបាលខេត្ត សរុបចំនួន ១៨នាក់។ 
នៅក្នុងកិច្ចប្រជុំនេះ មានការពិភាក្សាលម្អិតលើកម្មវិធីសម្រាប់យុទ្ធនាការ សមាសភាពអ្នកចូលរួមក្នុងកម្មវិធី ទីតាំងសម្រាប់ក្បួនដង្ហែ ការបែងចែកតួនាទី និងភារកិច្ចរបស់ក្រុមការងារដែលត្រូវទទួលខុសត្រូវ និងការត្រៀមលក្ខណៈទុកជាមុនសម្រាប់យុទ្ធនាការ ដែលនឹងប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩។
អត្តបទ ទាក់ទង
ពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពផ្លូវគោកដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា
ពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពផ្លូវគោកដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា នៅសាលាបឋមសិក្សាច្បារអំពៅ១ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី
......................................
នៅព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាច្បារអំពៅ ១ មានរៀបចំពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពផ្លូវគោកដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា ក្រោមប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ដោយមានការចូលរួមជាអធិបតីភាពពី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កញ្ញា ម៉ាគិកូ ណាកាយ៉ាម៉ា តំណាងអង្គការ មូលនិធិសមាហរណកម្មអាស៊ាន ជប៉ុន និងអមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងតំណាងអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ លោកចៅសង្កាត់ច្បារអំពៅ និងលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សាច្បារអំពៅ១ ប្រមាណ១៥០នាក់។
មានមតិស្វាគមន៍នៅជូនចំពោះអង្គពិធី កញ្ញា ម៉ាគិកូ ណាកាយ៉ាម៉ា បានសម្តែងនូវសង្ឃឹមថាសិស្សានុសិស្សនឹងរីករាយចំពោះការសិក្សារអំពីសុវត្ថិភាពចរាចរណ៍នាពេលនេះ និងបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍សម្រាប់កុមារនេះរួច ប្អូនៗជាសិស្សានុសិស្សទាំងអស់នឹងយកចំណេះដឹងដែលទទួលបាន ទៅបង្ហាត់បង្រៀនដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្លួនឱ្យបានចេះដឹងដូចខ្លួនដែរ។
យុទ្ធនាការពាក់មួកសុវត្ថិភាព ក្នុងក្រុងព្រះវិហារ
យុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមផ្លូវសំខាន់ៗក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ

នៅព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅមណ្ឌលកីឡាខេត្តព្រះវិហារ មានរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោកព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសមាជិក សមាជិការនៃអគ្គលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមានអ្នកចូលរួមពាក់មួកសុវត្ថិភាព និងជិះម៉ូតូតាមដងផ្លូវសំខាន់ៗពីសណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនកាកបាទក្រហមខេត្តព្រះវិហារ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ក្រុមកាយរិទ្ធិ ចំនួន ២០០នាក់ (ម៉ូតូ២០០គ្រឿង)។
កិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាព ក្នុងក្រុងព្រះវិហារ
កិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចណ៍នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងព្រះវិហារ 
  នៅរសៀល ថ្ងៃព្រហស្បតិ៍ ០៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៩ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំពិភាក្សាការងាររៀបចំយុទ្ធនាការ ពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងព្រះវិហារ រវាងក្រុមការងារអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដឹកនាំដោយ លោក ព្រំ វន្ថា និង
កិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាសរវាងអគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ អង្គការសង្គមស៊ីវិល និងវិស័យឯកជន
កិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាសរវាងអគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ អង្គការសង្គមស៊ីវិល និងវិស័យឯកជន

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាសរវាងអគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ដែលមានការអញ្ជើញចូលរួម
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក