ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរណ៍ផ្លូវគោក

កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរណ៍ផ្លូវគោក 

នៅព្រឹក ថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ មានររៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ 
សមាសភាពដែលបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំ រួមមាន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការជាតិ និងអន្តរជាតិ និងវិស័យឯកជន សរុបប្រមាណ ១៧០រូប។

តាមយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ បានឱ្យដឹងថា គ្រោះថ្នាក់ចរណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ បានកើតឡើងចំនួន ១.០៧៦លើក បណ្តាលឱ្យស្លាប់ចំនួន ៥១៣នាក់ និងរបួសចំនួន ១.៥៩២នាក់ ភាគច្រើននៅរាជធានីភ្នំពេញ មានអ្នកស្លាប់ ៩១នាក់ ខេត្តកំពង់ស្ពឺ ៣៩នាក់ និងខេត្តព្រះសីហនុ ៣២នាក់។ ចំនួនជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់ចំនួន ៦នាក់ និងរបួសចំនួន ១៨នាក់។ មូលហេតុគ្រោះថ្នាក់គឺបណ្តាលមកពី ការបើកបរហួសល្បឿនកំណត់ ៤១% មិនគោរពសិទ្ធិ ១៩% ការមិនប្រកាន់ស្តាំ ១៣% ការវ៉ាជែង ៩% ការបត់ ៩% ស្រវឹង ៤% កត្តាយានយន្ត ៣% និងងងុយដេក ២%។ ប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើនចំនួន ២៥៧លើក ស្មើ ៣១% ស្លាប់ថយចំនួន ៣៣នាក់ ស្មើ៧% និងអ្នករបួសកើនចំនួន ៣៥៨នាក់ ស្មើ២៩%។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើដល់អនុគណៈកម្មការទី១ ក៏ដូចជាអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវយកចិត្តទុកដាក់ពង្រឹងការងារការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ដោយត្រូវរៀបចំផែនការសកម្មភាពលម្អិតសម្រាប់អនុវត្តនៅត្រីមាសបន្ទាប់ ជំរុញការអប់រំផ្សព្វផ្សាយច្បាប់ និងបទដ្ឋានឱ្យបាន២លើកក្នុង១ខែ ដល់ថ្នាក់មូលដ្ឋាន ជាពិសេសចុះពិនិត្យណែនាំលើចលនាប្រលងប្រណាំងសុវត្ថិភាពចរចរណ៍របស់អ្នកបើកបររថយន្តដឹកកម្មកររោងចក្រនៅទូទាំងប្រទេស ប្តេជ្ញាធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចុះមកនៅកម្រិតទាបបំផុត។

សម្តេចបានឯកភាពគាំទ្រឱ្យបណ្តាក្រុមហ៊ុនឯកជននានា ចូលរួមជួយអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់យានយន្តទាំងអស់។ 
សម្តេចបានសម្តែងការសោកស្តាយចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនាពេលកន្លងមក និងបានក្រើនរំលឹកដល់អ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវចេះផ្តល់តម្លៃដល់អាយុជីវិតខ្លួន និងអ្នកដទៃ។

អត្តបទ ទាក់ទង
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យអុំទូក នៅខេត្តកំពត
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស មុនឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តកំពត នៅព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាល័យជាស៊ីមអង្គជ័យ ស្ថិតនៅក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរចណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការជាមួយអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និងមន្ទីរសាធារណរការ និងដឹកជញ្ជូនខេត្តកំពត បានចុះធ្វើយុទ្ធនការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍មុនឱកាសពិធីបុណ្យអុំទូក
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យអុំទូក នៅខេត្តកែប
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តកែប នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែកក្តិត ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរចណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការជាមួយអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. មន្ទីរសាធារណរការ និងដឹកជញ្ជូនខេត្តកែប កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកែប និងកងរាជអាវុធហត្ថខេត្តកែប
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យអុំទូក
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ នៅព្រឹក ថ្ងៃអង្គារ ០៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលមានទីតាំងនៅក្បែរផ្សារគគីរធំ តាមបណ្តោយផ្លូវជាតិលេខ ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ ដឹកនាំដោយ លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមានការចូលរួមពីមន្ត្រីនៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងយុវជរបស់សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន ជាច្រើនរូបផងដែរ។
ជំនួបពិភាក្សាស្តីពីគម្រោងបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ជំនួបពិភាក្សាស្តីពីគម្រោងបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់សិស្ស និស្សិត នៅវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងខេត្តសៀមរាប នៅថ្ងៃសុក្រ ៥រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំក្រុមការងារចុះជួបពិភាក្សាការងារជាមួយតំណាងវិទ្យាល័យ និងសាកលវិទ្យាល័យចំនួន ៤ទីតាំង គឺ វិទ្យាល័យ ១០ មករា ១៩៧៩ សាកលវិទ្យាល័យបៀលដ៍ប្រាយ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ និងសាកលវិទ្យាល័យអង្គរ ស្តីពីគម្រោងបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្ស និស្សិតនៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យស្ថិតក្នុងខេត្តសៀមរាប។
prev12345...4748next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក