ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ពិធីផ្តល់អំណោយមួកសុវត្ថិភាពជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បាក់ខែង

ពិធីផ្តល់អំណោយមួកសុវត្ថិភាពជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បាក់ខែង ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 

នៅព្រឹក ថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បាក់ខែង លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្តល់អំណោយមួកសុវត្ថិភាពជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ២៧៥នាក់។ 
ពិធីនេះមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា អគ្គស្នងការនគរបាលជាតិ អង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមហ៊ុនEZECOM មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌជ្រោយចង្វារ សាលាសង្កាត់ជ្រោយចង្វារ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណ ៣៧៤នាក់។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងភាគច្រើនចំពោះអ្នកប្រើប្រាស់ទោចក្រយានយន្ត ហើយមូលហេតុនៃគ្រោះថ្នាក់គឺបណ្តាលមកពី ការបើកបរហួសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព និងការមិនប្រកាន់ស្តាំជាដើម។ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនអស់ជាច្រើន។ លោកជំទាវ ក៏បានសំណូមក្មួយៗសិស្សានុសិស្ស ព្រមទាំងអ្នកដែលបានចូលរួមក្នុងពិធីនេះទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនជានិច្ច ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរតាមទោចក្រយានយន្ត និងជាពិសេសត្រូវជួយអប់រំបន្តដល់មិត្តភ័ក្តិ បងប្អូនរបស់ខ្លួនឱ្យបានគ្រប់គ្នា។

សូមបញ្ជាក់ថា ពិធីនេះរៀបចំឡើងដោយអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក (CRY) ក្រោមការឧបត្ថម្ភគាំទ្រថវិកាពីក្រុមហ៊ុន EZECOM ប្រចាំកម្ពុជា ក្នុងគោលបំណង រួមចំណែកកិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការងារជំរុញការពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរតាមទោចក្រយានយន្ត។

 
 
 
អត្តបទ ទាក់ទង
កម្ពុជាទទួលបានពានរង្វាន់អន្តរជាតិលើការងារសុវត្ថិភាពចរាចរណ៍
នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កម្ពុជាទទួលបានពានរង្វាន់អន្តរជាតិលើការងារសុវត្ថិភាពចរាចរណ៍ ហើយពានរង្វាន់នេះត្រូវបានព្រះអង្គម្ចាស់ Michael ប្រគល់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ការខិតខំរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករយៈពេល១១ខែ ឆ្នាំ២០១៦ បានធ្វើឲ្យមានការថយចុះគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៥១លើក ចំនួនអ្នកស្លាប់ថយចុះ ២៥៩នាក់ របួសថយចុះចំនួន ៥៩៦នាក់ ប្រៀបធៀបឆ្នាំ២០១៥ គឺជាលក្ខណៈវិនិច្ឆ័យក្នុងការទទួលបានពានរង្វាន់នេះ។ សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់ថាពានរង្វាន់នេះគឺបានមកពីការខិតខំប្រឹងប្រែងរួមពីគ្រប់មជ្ឍដ្ឋាន ក្នុងនោះមានការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ការខិតខំរបស់មន្ត្រីអនុវត្តច្បាប់ និងការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការជាតិ អន្តរជាតិ ទើបទទួលបានជោគជ័យក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៦នេះ។ សម្តេចក្រឡាហោម បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប សូមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន និងយោគយល់អាធ្យាស្រ័យក្នុងការបើកបរ ពិសេសអ្នកជិះម៉ូតូគ្រប់រូប អ្នកបើកបរអាជីពដឹកកម្មករ ដឹកអ្នកដំណើរ ដឹកទំនិញ ដើម្បីកាត់បន្ថយថែមទៀតនូវជនរងគ្រោះថ្នាក់ចរាចរណ៍នាឆ្នាំ២០១៧ ខាងមុខ។

 
សេចក្តីណែនាំស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 


 
សេចក្តីជូនដំណឹង គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងអំណរគុណនិងការកោតសរសើរប្រកបដោយក្តីមោទនភាពបំផុត ចំពោះសាធារណជននិងសមត្ថកិច្ចទូទាំងប្រទេស ដែលមានឆន្ទៈខ្ពស់ក្នុងការចូលរួមគោរពនិងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ទាំងពេលធ្វើចរាចរណ៍លើទ្រូងផ្លូវ ក៏ដូចជាការបំពេញបែបបទផ្សេងៗតាមលក្ខខណ្ឌដែលច្បាប់បានតម្រូវ។    
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក