ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ពិធីផ្តល់អំណោយមួកសុវត្ថិភាពជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បាក់ខែង

ពិធីផ្តល់អំណោយមួកសុវត្ថិភាពជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បាក់ខែង ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 

នៅព្រឹក ថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បាក់ខែង លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្តល់អំណោយមួកសុវត្ថិភាពជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ២៧៥នាក់។ 
ពិធីនេះមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា អគ្គស្នងការនគរបាលជាតិ អង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមហ៊ុនEZECOM មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌជ្រោយចង្វារ សាលាសង្កាត់ជ្រោយចង្វារ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណ ៣៧៤នាក់។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងភាគច្រើនចំពោះអ្នកប្រើប្រាស់ទោចក្រយានយន្ត ហើយមូលហេតុនៃគ្រោះថ្នាក់គឺបណ្តាលមកពី ការបើកបរហួសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព និងការមិនប្រកាន់ស្តាំជាដើម។ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនអស់ជាច្រើន។ លោកជំទាវ ក៏បានសំណូមក្មួយៗសិស្សានុសិស្ស ព្រមទាំងអ្នកដែលបានចូលរួមក្នុងពិធីនេះទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនជានិច្ច ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរតាមទោចក្រយានយន្ត និងជាពិសេសត្រូវជួយអប់រំបន្តដល់មិត្តភ័ក្តិ បងប្អូនរបស់ខ្លួនឱ្យបានគ្រប់គ្នា។

សូមបញ្ជាក់ថា ពិធីនេះរៀបចំឡើងដោយអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក (CRY) ក្រោមការឧបត្ថម្ភគាំទ្រថវិកាពីក្រុមហ៊ុន EZECOM ប្រចាំកម្ពុជា ក្នុងគោលបំណង រួមចំណែកកិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការងារជំរុញការពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរតាមទោចក្រយានយន្ត។

 
 
 
អត្តបទ ទាក់ទង
ការចែកជូនមួកដោយឥតគិតថ្លៃ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង
យុទ្ធនាការអប់រំផ្សព្វផ្សាយ “រួមគ្នាដើម្បីសុវត្ថិភាពចរាចរណ៍” និងការចែកជូនមួកដោយឥតគិតថ្លៃ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ក្រុមហ៊ុន Michelin ក្រុមហ៊ុនវើលដ៍ប្រ៊ីដត្រេតឌីង និង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង និងយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាកាអប់រំផ្សព្វផ្សាយ “រួមគ្នាដើម្បីសុវត្ថិភាពចរាចរណ៍” នៅចំណុចក្បែររង្វង់មូលលោកតាដំបងគ្រញូង ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការចែកជូនមួកដោយឥតគិតថ្លៃ នៅក្រុងសៀមរាប ខេត្តសៀមរាប
យុទ្ធនាការអប់រំផ្សព្វផ្សាយ “រួមគ្នាដើម្បីសុវត្ថិភាពចរាចរណ៍” និងការចែកជូនមួកដោយឥតគិតថ្លៃ នៅក្រុងសៀមរាប ខេត្តសៀមរាប
  នៅថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ក្រុមហ៊ុន Michelin ក្រុមហ៊ុនវើលដ៍ប្រ៊ីដត្រេតឌីង និង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងមានការចូលរួមពីកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប និងយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាកាអប់រំផ្សព្វផ្សាយ “រួមគ្នាដើម្បីសុវត្ថិភាពចរាចរណ៍” នៅចំណុចមុខសណ្ឋាគារអង្គរអេរ៉ា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ការចែកជូនមួកដោយឥតគិតថ្លៃ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ
យុទ្ធនាការអប់រំផ្សព្វផ្សាយ “រួមគ្នាដើម្បីសុវត្ថិភាពចរាចរណ៍” និងការចែកជូនមួកដោយឥតគិតថ្លៃ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ
  នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចសួនច្បារដំរីជាន់ខ្លា ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ក្រុមហ៊ុន Michelin ក្រុមហ៊ុនវើលដ៍ប្រ៊ីដត្រេតឌីង និង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងមានការចូលរួមពីកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ យុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន បានធ្វើយុទ្ធនាកាអប់រំផ្សព្វផ្សាយ “រួមគ្នាដើម្បីសុវត្ថិភាពចរាចរណ៍”។
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុវត្ថិភាពចរាចរណ៍
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុវត្ថិភាពចរាចរណ៍ និងការបើកបរប្រកបដោយសេដ្ឋកិច្ចភាព(ភាពសន្សំសំចៃ) នៅថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ នៅសណ្ឋាគារភ្នំពេញ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក