ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈព្រមទាំងការរៀបចំរបាយការណ៍លទ្ធកម្ម”

“ការពង្រឹងភាពទទួលខុសត្រូវ និងសមត្ថភាពក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការថវិកាដល់សមាសភាពអង្គភាពថវិកា” និងវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈព្រមទាំងការរៀបចំរបាយការណ៍លទ្ធកម្ម” ដល់អង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន នៅសណ្ឋាគារមណ្ឌលគិរីអូតែល ខេត្តមណ្ឌលគិរី

នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារមណ្ឌលគិរីអូតែល ខេត្តមណ្ឌលគិរី លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកស្រី ថូ ដាលីន ប្រធានការិយាល័យស្រាវជ្រាវ និងស្ថិតិ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឆ្នាំ២០១៨” វគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងភាពទទួលខុសត្រូវ និងសមត្ថភាពក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការថវិកាដល់សមាសភាពអង្គភាពថវិកា” និងវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈព្រមទាំងការរៀបចំរបាយការណ៍លទ្ធកម្ម” ដល់អង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តម ជួប សុភក្តិ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានសមាសភាពចូលរួមមកពីអង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបចំនួនប្រមាណ ១៥០នាក់។ សិក្ខាសាលានេះរៀបចំដោយនាយកដ្ឋានហិរញ្ញវត្ថុនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងផ្សព្វផ្សាយអំពីសារាចរណែនាំលេខ០៥ សរណន ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២០-២០២២។

 
 
 
អត្តបទ ទាក់ទង
កិច្ចប្រជុំក្រុមការងាររៀបចំទិវារំលឹកជនគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៤
កិច្ចប្រជុំក្រុមការងាររៀបចំទិវារំលឹកជនគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៤ នៅរាជធានីភ្នំពេញ 
  នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ និងការងាររៀបចំកម្មវិធីដើរដោយសុវត្ថិភាព ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការចូលរួមពីសមាជិក សមាជិកានៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងសាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តំណាងក្រុមហ៊ុន MSA និង មន្ត្រីនាយកដ្ឋានសុវត្ថិភាពចរចរណ៍ផ្លូវគោក សរុបចំនួន ២៣នាក់។
សិក្ខាសាលាស្តីពី ការអភិវឌ្ឍសមត្ថភាពលើជំនាញសុវត្ថិភាពចរាចរណ៍
នៅព្រឹកថ្ងៃអង្គារ ទី១២ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារ DIAMOND ក្រុងម៉ានីល ប្រទេសភីលីភីន។ លោក បូរាណ សត្យា អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមសិក្ខាសាលាស្តីពី ការអភិវឌ្ឍសមត្ថភាពលើជំនាញសុវត្ថិភាពចរាចរណ៍ សម្រាប់អនុតំបន់អាស៊ីអាគ្នេយ៍
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្តបន្ទាយមានជ័យ
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប ស្ថិតនៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្នុងក្រុងបាត់ដំបង
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្តបាត់ដំបង

នៅព្រឹក ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តបាត់ដំបង ក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងក្រុមអ្នកសារព័ត៌មាន។ យុទ្ធនាការនេះ ក៏បានធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក